ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
លោកឧត្តមសេ​នីយ៍ទោ សេង ធារិន ដឹកនាំប្រតិភូ​កម្ពុជា ចូលរួម​ប្រជុំគ​ណៈកម្មាធិ​ការព្រំដែន ថ្នាក់ភូមិ​ភាគថៃ​-កម្ពុជា លើ​កទី២៨
Mon,09 May 2022 (Time 07:13 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 15នាក់)


(ប្រទេសថៃ)៖នា​ថ្ងៃទី៩ ខែឧ​សភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយ​សេនាធិការ យោធ​ភូមិភាគទី៥ ជាប្រធានក្រុម​លេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា បានដឹកនាំគណៈប្រតិភូ ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមជា​មួយ​មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងពី ចូលរួមប្រជុំ ជាមួយភា​គីថៃ ដឹកនាំដោយ លោ​កឧត្តមសេនីយ៍ត្រី ប្រាក់ផុន គិតិយ៉ាន​សាប់ នាយសេនាធិការ កងទ័ពភូមិ​ភាគទី១ (ថៃ) ជាសហ​ប្រ​ធាន នៃអង្គប្រជុំរួម ។

កិច្ចប្រជុំនេះ ដើម្បីពិភាក្សា កែសម្រួល ឲ្យមានការឯកភាពគ្នា លើខ្លឹមសារកំណត់ហេតុរួម និងរំលឹក​ឡើងវិញនូវ​ភាពរីកចម្រើន នៃការអភិវឌ្ឍលើវិស័យផ្សេងៗ ពាក់ព័ន្ធទៅ នឹងសម្ព័ន្ធភាពទ័ព ស្ថាប័ន​ស៊ីវិ​ល និងសន្តិសុខនៅតាមព្រំដែន សម្រាប់ដាក់​ជូនប្រធានគណៈ​កម្មាធិការព្រំដែ​នថ្នាក់ភូមិភាគថៃ-កម្ពុជា លើកទី២៨ ដែល​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី៩ ដល់ ១១ ខែឧសភា ឆ្នាំ២០២២​ ដើម្បីសម្រេច ក្រោ​ម​អធិបតីភាព សហប្រ​ធានកម្ពុជា-ថៃ ឯ​កឧត្តម ឧត្តមសេនីយ៍ឯក ​ឯក សំអូន មេបញ្ជាការរង កង​ទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ កម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុបសាន់ ណង​ប៊ួឡាង មេបញ្ជាការកងទ័ពភូមិភាគទី១ ថៃ នៅកន្លែងលំហែកាយ កងទ័ពជើងគោកថៃ ស្ថិត​នៅ​សួ​នសុនប្រាដិផាត់ ខេត្តប្រាក់ជួបគីរីខ័ន្ធ ប្រទេសថៃ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្តីពីកិច្ច​សហការ ​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការ​បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់​ អាណត្តិទី៥ ឆ្នាំ២០២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសិ​ក្ខាសាលា​ស្តីពី​ការយ​ល់ដឹងនៃការ​ធ្វើអាជីវ​កម្ម​របស់​ពាណិជ្ជក​រកម្ពុជា ដើម្បីកាត់បន្ថយ​បញ្ហាប្រឈមផ្នែកផ្លូវច្បាប់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបើក​បវេសន​កាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាកម្រងពុទ្ធិកបឋ​មសិក្សា វត្តប្រាសា​ទស្រះ​ឈ្នួរ ស្រុកព្រះនេត្រព្រះ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើ​រជើ​ងលេខ៥១ បន្តនិង​អនុវត្តតាមផែន​ការ​យោធភូមិភាគទី៥ ចល័ត​ចា​ក់វ៉ាក់សាំងតា​មរោ​ងចក្រនីមួយៗ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2600 នាក់
ម្សិលមិញ :
8983 នាក់
សប្តាហ៍នេះ :
82373 នាក់
ខែនេះ :
312784 នាក់
3 ខែនេះ :
1082284 នាក់
សរុប :
7507886 នាក់