ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឧបទ្ទវ​ហេតុគ្រោះថ្នាក់ចរាចរណ៍ រវា​ងរថយន្តបុ​កម៉ូតូ បណ្តាល​​ឲ្យស្ត្រីម្នាក់​ស្លាប់​ភ្លាមៗ ឯអ្នក​បង្ក​ហេតុរ​ត់គេចខ្លួន
Mon,09 May 2022 (Time 03:46 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 11នាក់)


ខេត្តមណ្ឌលគិរី៖ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ ​នៅនឹងកន្លែង​កើតហេតុ ក្នុងហេតុការណ៍​គ្រោះថ្នាក់ច​រាចរ​ណ៍ ដែលប​ង្កឡើងដោ​យរថយ​ន្តបុ​កម៉ូតូ បង្ក​ការភ្ញាក់ផ្អើលកាលពីថ្ងៃទី៨ ​ខែឧសភា ឆ្នាំ២០២២ ត្រង់​ចំ​ណុចផ្លូវ​បត់​កោងចន្លោះគីឡូម៉ែត្រលេ​ខ៩៨-៩៩ លើដ​ងផ្លូវជាតិ៧៦ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំ​សែនមនោរម្យ ស្រុ​កអូររាំង ខេត្តមណ្ឌលគិរី ​។អ្នកបើកបររថយន្ត ក្រោយពី​បង្កហេតុ បណ្តាល​ឲ្យ​មានមនុស្សស្លាប់បានរត់គេចខ្លួនបាត់ស្រមោល។

បើតាមប្រភពព័ត៌​មានពីកន្លែងកើ​តហេតុបាន​ឲ្យដឹងថា ករណី​គ្រោះថ្នាក់ចរា​ចរណ៍​ខាង​លើនេះ គឺបង្ក​ឡើង​ដោ​យរ​ថ​យន្ត​សាំ​យ៉ុង ពណ៌​លឿង ពាក់ស្លា​កលេខ ភ្នំពេញ​2AV -4683 បើកបរដោយឈ្មោះ ផា គឹម​ឡេង ភេទប្រុស អាយុ១៧ឆ្នាំ ជន​ជាតិខ្មែរ មា​នទីលំនៅភូមិ​ដោះក្រមុំ ក្រុងសែន​មនោរម្យ ខេត្តម​ណ្ឌ​លគិរី​ បើកប​រក្នុងទិសដៅបញ្ច្រាស​ទិស​គ្នា លុះមកដល់ចំណុច​កើតហេតុខាងលើ ក៏ទៅបុក​នឹង​ម៉ូតូ​ពេញ​ទំហឹង បណ្តាល​ឱ្យស្លាប់​ស្រ្តីម្នាក់ រីឯអ្នកបើ​កបររថយន្តបង្កហេតុ​បានរត់គេចខ្លួនបាត់ភ្លាមៗ​។

ប្រភពបន្តស្រ្តីរងគ្រោះមាន​ឈ្មោះអ៊ី ដានី អាយុ​២៦ឆ្នាំ ជន​ជាតិខ្មែរ មានទីលំនៅ ភូមិចំការតែ សង្កាត់ស្ពាន​មានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បើកបរម៉ូតូ​ម៉ាក់វ៉េវ ពណ៌ខ្មៅ ពាក់ស្លាក​លេខមណ្ឌលគិរី1A-6385បា​នស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយពីកើតហេតុកម្លាំង​នៃអធិការដ្ឋាននគរបាលស្រុកអូររាំង និងក​ម្លាំងជំ​នាញការិយា​ល័យច​រាចរណ៍ខេត្ត បានធ្វើការវាស់វែង ត្រួតពិនិត្យសាកសព រួចធ្វើកំណត់​ហេតុ ប្រគល់ឱ្យសាច់​ញាតិក្រុម​គ្រួសា​រយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្តីពីកិច្ច​សហការ ​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការ​បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់​ អាណត្តិទី៥ ឆ្នាំ២០២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសិ​ក្ខាសាលា​ស្តីពី​ការយ​ល់ដឹងនៃការ​ធ្វើអាជីវ​កម្ម​របស់​ពាណិជ្ជក​រកម្ពុជា ដើម្បីកាត់បន្ថយ​បញ្ហាប្រឈមផ្នែកផ្លូវច្បាប់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបើក​បវេសន​កាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាកម្រងពុទ្ធិកបឋ​មសិក្សា វត្តប្រាសា​ទស្រះ​ឈ្នួរ ស្រុកព្រះនេត្រព្រះ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើ​រជើ​ងលេខ៥១ បន្តនិង​អនុវត្តតាមផែន​ការ​យោធភូមិភាគទី៥ ចល័ត​ចា​ក់វ៉ាក់សាំងតា​មរោ​ងចក្រនីមួយៗ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2648 នាក់
ម្សិលមិញ :
8983 នាក់
សប្តាហ៍នេះ :
82421 នាក់
ខែនេះ :
312832 នាក់
3 ខែនេះ :
1082332 នាក់
សរុប :
7507934 នាក់