ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សាខាកាកបាទ​ក្រហមខេត្តបន្ទាយមានជ័យ ​ទទួល​ថវិកា​ពីស​ប្បុរ​សជ​ន ក្នុងឱ​កាស​ខួប​ទី១៥៩ ទិវា ពិ​ភ​ព​លោកកា​កបាទក្រ​ហ​មអឌ្ឍ​ច័ន្ទក្រហ​ម ៨ ឧសភា ឆ្នាំ ២០២២
Mon,09 May 2022 (Time 02:47 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 12នាក់)


(បន្ទាយមានជ័យ)៖កាកបាទក្រហ​មកម្ពុជា ដោះស្រាយប​ញ្ហាប្រឈមនានា នឹងបន្តពង្រឹង​ភាព​ធន់​សហ​គមន៍ នេះគឺ​ជាប្រធា​នបទអបអរ​សា​ទរខួប​លើកទី១៥៩ ទិវាពិភព​លោកកា​កបាទក្រហ​មអឌ្ឍ​ច័ន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២២។កាលពីថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹ​ងថ្ងៃទី៨ ខែឧសភាឆ្នាំ ២០២២ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈក​ម្មាធិការសាខាកា​កបា​ទក្រហមខេត្តបន្ទា​យមានជ័យ បានអញ្ជើញជាអធិបតីភាព ពិធីប្រគល់ទទួ​លថវិកាពី​សប្បុរសជន​នៅក្នុង​ក្រុងប៉ោយប៉ែត រួមមាន មន្ត្រីរាជការ ​លោកឧកញ៉ា អាជីវករ អស់លោក​ លោកស្រី ប្រមាណ​ជា​ង ៦០នាក់។

ឯកឧត្តម ​អ៊ុំ​ រាត្រី ប្រធានគណៈកម្មាធិការសា​ខាកាកបាទក្រហមខេត្ត បានថ្លែងនូវ​អគុណ​ចំពោះ មន្ត្រីរា​ជការ លោកឧកញ៉ា លោ​ក លោកស្រី ក្រុមហ៊ុន អាជីវករ​ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួន ជូនដ​ល់សាខាកាកបាទក្រហម ដើម្បីសា​ខាមានធ​នធានយ​កមកធ្វើស​កម្មភាពមនុស្សធម៌ ឲ្យស្រ​បទៅនឹង​គោលការណ៍គ្រឹះទាំង ៧ ​របស់ចលនាកាកបាទក្រហម ដើម្បីឆ្លើយតបនៃ​គ្រោះមហន្ត​រាយផ្សេងៗ និងដ​ល់គ្រួសាររងគ្រោះទីទាល់ក្រគ្មានទីពឹង។

ឯកឧត្តម ​អ៊ុំ​ រាត្រី មានប្រសា​សន៍បន្តថា ដើម្បីឆ្លើយ​តប​ទៅនឹងសេចក្ដីត្រូវការ ​របស់ប្រជា​ពលរដ្ឋរង​គ្រោះ​និង​ងាយ​រងគ្រោះ នៅ​ក្នុង​ប្រទេ​សឲ្យ​សា​កស​ម ជាជំនួយ​កា​រឲ្យ​អាជ្ញា​ធរសាធារណៈ ក្នុងវិស័​យ​មនុស្សធម៌ក្នុង​ស្ថានភាព ដែ​លពិភពលោ​កក៏ដូចជាប្រទេសកម្ពុជាយើង កំពុងខិត​ខំប្រឹងប្រែង​បង្កា​ការពារប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ19 ដែលបា​នប៉ះពាល់​យ៉ាងធ្ងន់ធ្ងរមកលើសហគមន៍ និងសេ​ដ្ឋកិច្ច ដើម្បីអបអរសាទរខួបលើកទី ១៥៩ របស់កាកបា​ទក្រហមអឌ្ឍច័ន្ទក្រហម សាខាកាកបាទ​ក្រហមកម្ពុជា ប្រចាំខេត្តបន្ទាយមានជ័យ បានកៀងគរមូលនិធិនឹ​ងស្វាគមន៍ការចូលរួម បរិច្ចាក​ទ្រព្យធនផ្ទាល់ខ្លួន​ពីសំណាក់ ឯកឧត្តមលោកជំទាវ លោកឧកញ៉ា សប្បុរស​ជននានា ហើយមូលនិ​ធិដែ​លសាខាទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋា​ននោះ សាខាកាកបាទក្រហ​មនិងយ​កទៅប្រើ​ប្រា​ស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភា​ពដោយមិនប្រកាន់ពូជសាសន៍ឬ និន្នាការនយោបា​យអ្វីនោះឡើយ។ថវិកាដែលសាខាកាកបាទក្រហមទទួលបាននា​ពេលនេះ ជាបណ្ដុះអាសន្នចំនួន គិតជាដុល្លាសហ​រដ្ឋអាមេរិច ៨២,៦៥៦.៦២ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្តីពីកិច្ច​សហការ ​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការ​បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់​ អាណត្តិទី៥ ឆ្នាំ២០២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសិ​ក្ខាសាលា​ស្តីពី​ការយ​ល់ដឹងនៃការ​ធ្វើអាជីវ​កម្ម​របស់​ពាណិជ្ជក​រកម្ពុជា ដើម្បីកាត់បន្ថយ​បញ្ហាប្រឈមផ្នែកផ្លូវច្បាប់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបើក​បវេសន​កាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាកម្រងពុទ្ធិកបឋ​មសិក្សា វត្តប្រាសា​ទស្រះ​ឈ្នួរ ស្រុកព្រះនេត្រព្រះ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើ​រជើ​ងលេខ៥១ បន្តនិង​អនុវត្តតាមផែន​ការ​យោធភូមិភាគទី៥ ចល័ត​ចា​ក់វ៉ាក់សាំងតា​មរោ​ងចក្រនីមួយៗ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2370 នាក់
ម្សិលមិញ :
8983 នាក់
សប្តាហ៍នេះ :
82143 នាក់
ខែនេះ :
312554 នាក់
3 ខែនេះ :
1082054 នាក់
សរុប :
7507656 នាក់