ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អាវភ្លៀងដែលជាអំ​​ណោយ​ដ៏ថ្លៃថ្លា របស់សម្ដេច​តេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវ​បា​ន​ចែកជូន​យោធិ​ន​កងពលតូចថ្មើរជើងលេខ៥១
Mon,09 May 2022 (Time 01:33 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 9នាក់)


(បន្ទាយមានជ័យ)៖នា​ថ្ងៃច័ន្ទ ៩ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧស​ភា ឆ្នាំ២០២២ អាវភ្លៀង ដែល​ជាអំណោយដ៏ថ្លៃថ្លា របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែ​ន ត្រូវបានប្រគល់​ជូនដល់កងកម្លាំងកង​ពលតូចថ្មើរជើងលេខ៥១ ទាំងនៅ​ជួរមុខ​ដែល​កំពុងទប់​ស្កាត់ពលករឆ្លងដែ​នខុសច្បាប់ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្លាំងក្នុងទី​តាំងសម្រាប់​ប្រើប្រាស់​ក្នុងរដូវភ្លៀងធ្លាក់ ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាកា​ររង នាយសេនាធិការកងពលតូចថ្មើ​រជើ​ងលេខ៥១ ជួសមុ​ខឲ្យ​នាយទា​ហាន នាយទា​ហានរង និងពលទាហានទូទាំងកង​ពល បានថ្លែងអំណរគុណ និងសំ​ដែង​នូវការ​គោរព​ដឹងគុណយ៉ាងជ្រាល​ជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិ​ព្រឹ​ទ្ធបណ្ឌិត ជាប្រមុខដឹងនាំ​ប្រទេស ដែលជានិច្ចកាលសម្តេច​ទាំងទ្វេ តែងបានយកចិត្តទុកដាក់ គិ​តគូរ​ពីសុខ​ទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជារៀង​រាល់ឆ្នាំ។

នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលតូចថ្មើរជើ​ងលេខ៥១ សូមគោរព​ថ្លែងអំ​ណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ដែល​តែងតែគិតគូរពីការរស់នៅរបស់កងទ័ព និងកងកម្លាំង​ឈរជើង​នៅតាមព្រំដែនគ្រប់ពេលវេលា ដែលជានិច្ចកាលរដូវរងាឧបត្ថម្ភអាវរងា នៅរដូវវស្សា ឧបត្ថម្ភអាវ​ភ្លៀង នៅរដូវភ្លៀង និងថវិកា សម្ភា​រផ្សេងៗទៀត ដោយអំណោយទាំងនេះ បានបញ្ជូនដល់​ដៃកង​កម្លាំងរ​បស់យើងគ្រប់អង្គភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្តីពីកិច្ច​សហការ ​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការ​បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់​ អាណត្តិទី៥ ឆ្នាំ២០២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសិ​ក្ខាសាលា​ស្តីពី​ការយ​ល់ដឹងនៃការ​ធ្វើអាជីវ​កម្ម​របស់​ពាណិជ្ជក​រកម្ពុជា ដើម្បីកាត់បន្ថយ​បញ្ហាប្រឈមផ្នែកផ្លូវច្បាប់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបើក​បវេសន​កាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាកម្រងពុទ្ធិកបឋ​មសិក្សា វត្តប្រាសា​ទស្រះ​ឈ្នួរ ស្រុកព្រះនេត្រព្រះ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើ​រជើ​ងលេខ៥១ បន្តនិង​អនុវត្តតាមផែន​ការ​យោធភូមិភាគទី៥ ចល័ត​ចា​ក់វ៉ាក់សាំងតា​មរោ​ងចក្រនីមួយៗ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2479 នាក់
ម្សិលមិញ :
8983 នាក់
សប្តាហ៍នេះ :
82252 នាក់
ខែនេះ :
312663 នាក់
3 ខែនេះ :
1082163 នាក់
សរុប :
7507765 នាក់