ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធព្រះ​រាជពិធីថ្វាយព្រះពរ ព្រះ​ករុណា ព្រះបាទសម្តេច ព្រះបរមនាថ ន​រោត្ត​ម សី​ហមុនី ព្រះម​ហាក្សត្រ នៃព្រះរា​ជាណាចក្រកម្ពុជា ក្នុងឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើ​នព្រះ​ជន្មគម្រប់​ ៦៩ យាងចូល ៧០ ព្រះវស្សា
Sat,14 May 2022 (Time 01:03 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 35នាក់)


(ប៉ៃលិន)៖នាព្រឹកនេះ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២​២ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានរៀប​ចំប្រារព្ធព្រះរាជ​ពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ន​រោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា ក្នុង​ឱកា​សព្រះ​រាជពិធី​បុណ្យច​ម្រើន​ព្រះ​ជន្មគម្រប់ ៦៩ យាងចូល ៧០ ព្រះវស្សា ។

ពិធីនេះបានធ្វើឡើងនៅ​បរិវេណ​សាលាខេត្តប៉ៃលិន ដោយមានកា​រអញ្ជើញចូលរួម ពីឯកឧត្តម​អ្នកតំ​ណាង រាស្ត្រ មណ្ឌល ប៉ៃលិន ឯកឧត្ដម ប្រធា​នក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សាខេត្ត លោ​ក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក មន្ទីរ អង្គភាព កងកម្លាំ​ងប្រដាប់អាវុធជុំវិញខេត្ត និងមន្រ្ដីរាជការសាលាខេត្តប៉ៃលិន យុវជនស.ស.យ.ក យុវជន​កាក​បាទ យុវជនកាយរិទ្ធ សិស្សានុសិស្សផងដែរ ៕

លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត ​បានអាន​សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកា​សព្រះ​រាជ​ពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៩ យាងចូល ៧០ ព្រះវស្សា ។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជា​ក្រុមប្រឹក្សាខេត្ត ​គណៈអភិបាលខេត្ដ មន្ដ្រីរាជការ កងកម្លាំងប្រដា​ប់អា​វុធគ្រប់លំដាប់ថ្នាក់ និងប្រជារាស្ដ្រទូទាំងខេត្ដ ប៉ៃលិន សូមព្រះបរមរាជានុញ្ញាត ដ៏ខ្ពង់ខ្ពស់ ធ្វើអភិ​វ​ន្ទន​កិច្ច លំឱនកាយចំពោះព្រះមហាករុណាទិគុណ និងក្រាប​បង្គំទូលថ្វាយ​នូវអំណរសាទ​ររីករាយក្រៃ​លែងប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះ ព្រះករុណាជាអម្ចាស់​ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហាន​ក្ខត្ដឫក្សអធិកអធម នៃព្រះ​រាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៩ យាង ចូល៧០ព្រះវស្សា នៃព្រះករុណាជាអម្ចាស់​ជីវិតលើ​ត្បូង ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា​ជាណា​ចក្រកម្ពុជា ។

ស្ថិតក្នុងបរិយាកាសដ៏មង្គលប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យ​បួងសួងដល់​គុណបុណ្យព្រះរតនត្រ័យ​កែវទាំងបី វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតា​ទាំង​មួយ​ម៉ឺនលោកធាតុ មហិទ្ធិឫទ្ធិទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម មហោធរៈទេវី តេជៈបារមី​ នៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះ​មហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងតេជៈ​បារមីព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ មហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សូមព្រះ​មេត្ដាជួយប្រោះព្រំគាំពារថែរក្សាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកប​ដោយ ពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសព្ទសា​ធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ព្រះរាជសុខភាព​ ល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បី​ទ្រង់គង់ប្រថាប់ជា ព្រះប្រមុខរដ្ឋ និងជាម្លប់ត្រជាក់ត្រជុំដល់ប្រជារាស្ដ្រខ្មែរជាកូន-ចៅ របស់​ព្រះ​អង្គបា​នជ្រកកោនរស់នៅប្រកបដោយ សុខសន្ដិភាព សេចក្ដីសុខក្សេមក្សាន្ដ និងរុងរឿងថ្កុំ​ថ្កើងជានិច្ច​និរន្ដរ៍ដរាបតរៀងទៅ។

សូមព្រះករុ​ណាជាអម្ចាស់ជីវិត​លើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្ដា​ប្រោសទទួលនូវ​អភិវន្ទនកិច្ច និ​ងភក្ដីភាពដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្តីពីកិច្ច​សហការ ​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការ​បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់​ អាណត្តិទី៥ ឆ្នាំ២០២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសិ​ក្ខាសាលា​ស្តីពី​ការយ​ល់ដឹងនៃការ​ធ្វើអាជីវ​កម្ម​របស់​ពាណិជ្ជក​រកម្ពុជា ដើម្បីកាត់បន្ថយ​បញ្ហាប្រឈមផ្នែកផ្លូវច្បាប់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបើក​បវេសន​កាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាកម្រងពុទ្ធិកបឋ​មសិក្សា វត្តប្រាសា​ទស្រះ​ឈ្នួរ ស្រុកព្រះនេត្រព្រះ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើ​រជើ​ងលេខ៥១ បន្តនិង​អនុវត្តតាមផែន​ការ​យោធភូមិភាគទី៥ ចល័ត​ចា​ក់វ៉ាក់សាំងតា​មរោ​ងចក្រនីមួយៗ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2660 នាក់
ម្សិលមិញ :
8983 នាក់
សប្តាហ៍នេះ :
82433 នាក់
ខែនេះ :
312844 នាក់
3 ខែនេះ :
1082344 នាក់
សរុប :
7507946 នាក់