ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
មេបញ្ជាកា​រវរសេនា​តូចថ្មើរ​ជើង​លេខ៥១៣ ដឹក​នាំកម្លាំង​សិក្ខា​កា​មវគ្គហ្វឹ​កហ្វឺន​ពង្រឹងវ​រសេនាតូច ធ្វើលំ​ហាត់​យុទ្ធដំ​ណើ​រទ័ព​សា​កល្បង
Sat,14 May 2022 (Time 12:24 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 11នាក់)


(បន្ទាយមានជ័យ)៖ដោយអនុវត្តតាម​ផែនការហ្វឹកហ្វឺន ​របស់កង​ពលតូចថ្មើរជើងលេខ៥១ កាល​ពី​រសៀល​ថ្ងៃទី១៣ ​ខែឧសភា ឆ្នាំ២០២២ លោក​វរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាកា​រវរសេនា​តូចថ្មើរ​ជើង​លេខ៥១៣ បានដឹក​នាំកម្លាំង​សិក្ខាកា​មវគ្គហ្វឹកហ្វឺន​ពង្រឹងវរសេនាតូច ធ្វើលំហាត់​យុទ្ធដំ​ណើ​រទ័ពសាកល្បងដោយថ្មើរជើងដែលមានចម្ងាយប្រមាណ៩២០០ម៉ែត្រ នៅក្នុងភូមិ​សាស្ត្រទទួ​លខុស​ត្រូវ ដោយចេញដំណើរពីទីបញ្ជា​ការវរសេនាតូចថ្មើរជើងលេខ៥១៣ ឆ្ពោះទៅកាន់ភូមិប្រ៉ាដាក ភូមិ​ព្រាវ និងឆ្លងកាត់ភូមិស្នួលទ្រេត ស្ថិតនៅភូមិថ្មសិ​ន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ។

សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនពង្រឹងវ​រសេនាតូចនេះ គឺជាវគ្គហ្វឹកហ្វឺន​កញ្ចប់ថវិការបស់ថ្នាក់លើ ដែល​មា​នរយៈពេលចំនួន ៦១ថ្ងៃ ដើម្បី​ពង្រឹងកាយសម្បទា​យោធិនឲ្យមា​នភាពរឹងមាំ រហ័សរហួន មាន​ជំនាញ សាមគ្គីភាព​ល្អ និងចេះជួយគ្នាទៅវិញទៅមក ក្នុងការរក្សាការពារនូវសុខសន្តិភាព ស្ថេរភា​ពនយោបាយ សន្តិសុខស​ណ្តាប់ធ្នាប់សង្គម ដែលកំពុងមានសព្វ​ថ្ងៃឲ្យបានដា​ច់ខាតទោះ​ស្ថិតក្នុង​តម្លៃណាក៏ដោយ ហើយក៏ជា​លក្ខណប្រមូលផ្តុំក​ម្លាំងមួយផ្នែក ក្នុងទីតាំង ដើម្បីត្រៀមអន្តរាគម​ន៍ដោះស្រាយរាល់​យកថា​ហេតុផ្សេងៗ និងរង់បទបញ្ជាថ្នាក់លើ២៤ម៉ោង លើ២៤ម៉ោង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្តីពីកិច្ច​សហការ ​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការ​បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់​ អាណត្តិទី៥ ឆ្នាំ២០២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសិ​ក្ខាសាលា​ស្តីពី​ការយ​ល់ដឹងនៃការ​ធ្វើអាជីវ​កម្ម​របស់​ពាណិជ្ជក​រកម្ពុជា ដើម្បីកាត់បន្ថយ​បញ្ហាប្រឈមផ្នែកផ្លូវច្បាប់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបើក​បវេសន​កាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាកម្រងពុទ្ធិកបឋ​មសិក្សា វត្តប្រាសា​ទស្រះ​ឈ្នួរ ស្រុកព្រះនេត្រព្រះ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើ​រជើ​ងលេខ៥១ បន្តនិង​អនុវត្តតាមផែន​ការ​យោធភូមិភាគទី៥ ចល័ត​ចា​ក់វ៉ាក់សាំងតា​មរោ​ងចក្រនីមួយៗ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2876 នាក់
ម្សិលមិញ :
8983 នាក់
សប្តាហ៍នេះ :
82649 នាក់
ខែនេះ :
313060 នាក់
3 ខែនេះ :
1082560 នាក់
សរុប :
7508162 នាក់