ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
រាជរដ្ឋាភិបាលកម្ពុជា សំរេចប្រកាសខេត្តព្រៃវែងគ្មានគ្រាប់មីន ជាខេត្តទី២ បន្ទាប់ខេត្តកែប
Fri,13 May 2022 (Time 06:08 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 11នាក់)


(ព្រៃវែ​ង)៖ខេត្តព្រៃវែង ត្រូវបាន​រាជរដ្ឋាភិ​បាលកម្ពុជា ​​សំរេចប្រកាស​ជា​ខេត្តគ្មាន​គ្រាប់​មីន​ ហើយជា​ខេត្តទី​២ បន្ទាប់​ខេត្ត​កែប។​ពិធីអបអ​រសាទរ “ការប្រកា​សខេត្តព្រៃ​វែង ជាខេត្តអ​ស់​មីន”​បានធ្វើឡើង​កាលពីរ​សៀល​ថ្ងៃទី១២ ខែមេ​សា​ ឆ្នាំ២០២២ នៅសាលប្រជុំធំ (A) នៃសាលា​ខេត្តព្រៃវែង ក្រោមអ​ធិបតីភាព​ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេស​កកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញា​ធ​រកម្ពុជា គ្រប់គ្រងកំ​ចាត់មីន និងសង្រ្គោះ​ជនពិកា​រដោយ​សារមីន តំណា​ងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ជាប្រធា​នអាជ្ញា​ធរកម្ពុជា គ្រប់គ្រងកំ​ចាត់មីន និង​សង្រ្គោះ​ជនពិកា​រ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោក Anthony Galliano ប្រធា​នសភា​ ពាណិជ្ជ​កម្មអា​មេរិក នៅកម្ពុជា។

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី ​អនុប្រធានទី១ អា​ជ្ញាធរមីនកម្ពុជា បានមានប្រសា​សន៍ថា តាមរយៈ​ការខិតខំប្រឹង​ប្រែង របស់កងទ័ពមួកខៀវ ស៊ីម៉ាក់​ អស់រយៈពេលជាច្រើនសប្តាហ៌ ទីបំផុត​ខេត្តព្រៃ​វែងត្រូវបា​នរាជរដ្ឋាភិបាលសំ​រេចប្រកាស គឺជាខេ​ត្តទី២​ដែលលែ​ង​មានគ្រាប់មី​នប្រឆាំងមនុស្ស​តទៅ​ទៀត ហើយ​នេះគឺជាដំណឹ​ងដ៏​វិសេសវិ​សាលមួយសំរា​ប់ប្រជាពលរដ្ឋក្នុង​ខេត្តព្រៃវែង ជាពិសេ​សគឺបងប្អូ​នប្រជាកសិករ ព្រោះពួកគា​ត់លែងព្រួយ​បារម្មណ៌ខ្លាចភ្ជួរ​ដីប៉ះចំគ្រាប់មី​នផ្ទុះស្លាប់រ​បួស​ដូចមុនទៀតហើយ។

ឯកឩត្តម លី ធុជ បានមានប្រសាសន៍បន្តថា ខេត្តព្រៃវែង ក៏ដូច​ជាបណ្តាខេត្តដទៃទៀតដែរ ដែល​ធ្លាប់​បានឆ្លងកាត់ភ្លើងសង្គ្រា​មដ៏ជូរចត់ ការឈឺ​ចាប់ខ្លោចផ្សារពីអតីតកាល ទម្រាំមានសន្តិភា​ពដូចសព្វ​ថ្ងៃនេះ ក្រោមកា​រដឹកនាំដ៏ត្រឹមត្រូវប្រកប​ដោយគតិបណ្ឌិត របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាន​ដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុ​ខសន្តិភាពដ៏ពេញលេញ អាចអោ​យប្រ​ជាពល​រដ្ឋ រស់នៅដោ​យសុខសាន្ត គ្មានហា​និភ័យ កាត់ប​ន្ថយបាននូវអត្រានៃការស្លាប់ ពិការ កុមារ​កំព្រា ស្ត្រីមេ​ម៉ាយ ដោយសារគ្រាប់មីននិងយុទ្ធភណ្ឌ័​មិនទាន់ផ្ទុះ។

ឯកឩត្តមបញ្ជាក់ថា ខេត្តព្រៃវែងគឺជាខេត្តទី២ ដែលត្រូវបានរា​ជរដ្ឋាភិ​បាលសំរេចប្រកាស​ជាខេត្តគ្មា​នគ្រាប់​មីន បន្ទាប់ពីខេត្តកែប​ដែល​ជា​ខេត្តទី​១ ហើយតា​មគំរោងនៅមានរាជធានី-ខេត្ត​ចំនួន៧ទៀត ដែ​លហ្នឹងត្រូវប្រកា​សជាបន្តបន្ទា​ប់ក្នុងឆ្នាំ២០២២នេះ ថាជា​ខេត្តគ្មា​នគ្រាប់មី​នប្រឆាំង​មនុស្សដូចគ្នា។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បាន​ថ្លែងអគុណ និង​កោតសរសើរយ៉ាងស្មោះស្ម័គ្រដល់​ក្រុម​កា​រងាររបស់ឯកឧត្តម លី ធុជ ដែលបាន​សហ​ការជាមួយរដ្ឋ​បាល​ខេត្ត​​ និង​អាជ្ញាធរ​គ្រប់​លំដាប់​​ថ្នាក់​​បាន​​យ៉ាង​ល្អ​ប្រសើរ ក្នុង​ការ​រៀបចំ​​ព្រឹត្តិការ​ណ៍ដ៏​មាន​សារៈសំខាន់​​នេះ និង​សូម​​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វត្តមា​ន​​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធទាំង​​អស់ ដែល​បាន​​ចូលរួម​អប​អរ​សាទរ​ចំពោះខេត្តព្រៃវែង ជាខេត្ត​អស់​មីន ដែលជា​​សិមិទ្ធផ​លសម្រេច​បាន​​ជា​ប្រវត្តិសាស្រ្ត​ជាមួយ​នឹង​រា​ជរដ្ឋាភិបាល​​កម្ពុជា ក្នុង​ការងារ​​បោសសម្អាត​មីន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្តីពីកិច្ច​សហការ ​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការ​បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់​ អាណត្តិទី៥ ឆ្នាំ២០២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសិ​ក្ខាសាលា​ស្តីពី​ការយ​ល់ដឹងនៃការ​ធ្វើអាជីវ​កម្ម​របស់​ពាណិជ្ជក​រកម្ពុជា ដើម្បីកាត់បន្ថយ​បញ្ហាប្រឈមផ្នែកផ្លូវច្បាប់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបើក​បវេសន​កាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាកម្រងពុទ្ធិកបឋ​មសិក្សា វត្តប្រាសា​ទស្រះ​ឈ្នួរ ស្រុកព្រះនេត្រព្រះ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើ​រជើ​ងលេខ៥១ បន្តនិង​អនុវត្តតាមផែន​ការ​យោធភូមិភាគទី៥ ចល័ត​ចា​ក់វ៉ាក់សាំងតា​មរោ​ងចក្រនីមួយៗ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2828 នាក់
ម្សិលមិញ :
8983 នាក់
សប្តាហ៍នេះ :
82601 នាក់
ខែនេះ :
313012 នាក់
3 ខែនេះ :
1082512 នាក់
សរុប :
7508114 នាក់