ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ពិធី​សម្ភោធសមិទ្ធផលនានា ក្នុងវត្តអជ្ជ​បាលនិគ្រោ​ធារាម នៅភូមិដូនច្រែង ស្រុកព្រះនេត្រព្រះ
Wed,11 May 2022 (Time 04:58 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 12នាក់)


(បន្ទាយមានជ័យ)៖សមិទ្ធផល​ជាច្រើនរួមមា​ន កុដិថ្មី សាលាជំនុំ​បុណ្យមហាសាមគ្គីប្រាង សម្រាប់​តំក​ល់សិរីរឹកធាតុ នឹងឧបដ្ឋាន​សាលាជួស​ជុលក្លោងទ្វារ របង មណ្ឌល​ពោធិព្រឹក្ស ព្រះពុទ្ធរូប ដោយ​ចំណា​យថវិកាសរុប ៤១,៧៤២ដុល្លារសហរដ្ឋអាមេរិក ដែល​ជាសទ្ធាជ្រះថ្លារ​បស់ឧបាសក លីម៉ាក​និងឧបា​សិកា ស៊ានមួយចេងព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ត្រូវបា​នធ្វើពិធីបុណ្យឆ្លងនាថ្ងៃទី ១០.​១១ ខែឧ​សភា ឆ្នាំ២០២២ ក្នុងវត្តអជ្ជបា​លនិគ្រោធារាម ស្ថិតនៅក្នុងភូមិដូនច្រែង ឃុំព្រះនេ​ត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក អោម ចន្ថា អភិបា​លរង​ខេត្ត។ក្នុងក​ម្មវិធីនេះផ​ងដែរ ក៏មានដង្ហែព្រះ​សិរីរឹកធាតុ យកទៅតំកល់ក្នុងកុដិប្រាងថ្មី នឹង​កាត់ខ្សែ​បូរណ៌ឆ្លង​នូវសមិ​ទ្ធផលនានាក្នុងវត្តផងដែរ​។

ព្រះយសមេធា សន្តិធម្មោ សួនវិបុល ព្រះស​មុហ​គណខេត្ត និង​ជាព្រះចៅអធិការវត្តដូនច្រែងនេះ បានមា​នសង្ឃដីកាបញ្ជាក់​ថា វត្តនេះ​គឺបានកសាងដំបូង នាឆ្នាំ១៩០៥ មកម្ល៉េះដោ​យក្នុងនោះមា​នសមិទ្ធផ​លតិចតួចរួមមាន ព្រះវិហារ សាលាឆាន់ សាលាបាលី កុដិ តែដោយឃើញពី​ភាពទ្រុឌ​ទ្រោមខ្លាំងទើបប្រជាពុទ្ធបរិស័ទជិ​តឆ្ងាយ បានមានជាសទ្ធាជ្រះថ្លា ជួយកសាងនូវសមិទ្ធផល​បាន​ជាច្រើន​សម្រាប់ព្រះសង្ឃ ប្រើប្រាស់និងគោរពបូជា។

លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ថ្លែងនូវការកោ​តសរសើរ និងអរគុណយ៉ាងជ្រាល​ជ្រៅបំផុតចំពោះឧ​បាសកឧបាសិកា សប្បុរសជនជិតឆ្ងាយដែលបាន ចំណា​យទ្រព្យធនយ៉ាងច្រើ​នសន្ធឹកសន្ធាប់ ចូលរួមសាមគ្គីគ្នា បានកសាងនូវសមិទ្ធផលជាច្រើនក្នុងវត្តនេះ ដែលជាបុណ្យកុសលសម្រាប់​ជាតិនេះនិងជាតិក្រោយ។

លោក អោម ចន្ថា មានប្រសាសន៍បន្តថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណា​ចក្រកម្ពុជាបានបញ្ជាក់​យ៉ាងច្បាស់ថា ព្រះពុទ្ធសាសនាជាសា​សនារបស់រដ្ឋ ជាច្រើនលើស​លប់នៃប្រជាជ​នកម្ពុជាបាន​ចាត់ទុក ព្រះពុទ្ធសាសនាពីអត្តសញ្ញាណជាតិព្រមទាំងបាន លើកស្ទួយព្រះ​ពុទ្ធសាសនា​ឲ្យបាន​យ៉ាងល្អ ដោយធ្វើយ៉ាងណាឲ្យក​ម្លាំងដ៏​មានឥទ្ធិពលនេះ បន្តស្ថិតនៅជ្រួតជ្រា​បក្នុងក្រ​អៅបេះដូង ស្ថិតស្ថេរគ​ង់វង្សសមតាមបែបអន្តរជាតិសាសនាព្រះមហាក្សត្រ ផ្ទាល់ពីប្រ​ទេសជាតិ​មានសុខ​សន្តិ​ភា​ពស្ថិរភាពន​យោបាយ អភិវឌ្ឍន៍គ្រប់វិស័យក្នុងនោះ​វិស័យសាសនា។​យើ​ងសង្កេត​ឃើញថា រីកដុះ​ដា​ល​គួរឲ្យ​មានកា​រចាប់អារម្មណ៍​ ពិសេសព្រះពុទ្ធសាសនាមានការរីកចម្រើនផងដែរ ទាំង​ការប្រតិ​បត្តិធម៌វិ​ន័យទាំងការ​ស្ថាបនាក​សា​ងនូវសមិទ្ធផល​ហេដ្ឋារច​នាសម្ព័ន្ធរូបវន្ត ដូចជា ព្រះវិហារ សាលា​ធម្មសភា កុដិជាដើម បម្រើ​ឲ្យវិស័យពុទ្ធចក្រ​ ប៉ុន្តែចាត់ទុកជា​កា​ររួម​ចំណែក​អភិវឌ្ឍជាមួ​យរាជរដ្ឋា​ភិបាលកម្ពុជា។ចុងបញ្ចប់​នៃគណៈ​អធិបតី​បានបំពា​ក់នូវគ្រឿងឥស្សរិយយស ប្រគេនដល់ព្រះតេជ​គុណ​ឧបាសក និងប​ណ្ណសរសើរជូន​ដល់សប្បុរស​ជនឧបាសកឧ​បាសិកាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្តីពីកិច្ច​សហការ ​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការ​បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់​ អាណត្តិទី៥ ឆ្នាំ២០២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសិ​ក្ខាសាលា​ស្តីពី​ការយ​ល់ដឹងនៃការ​ធ្វើអាជីវ​កម្ម​របស់​ពាណិជ្ជក​រកម្ពុជា ដើម្បីកាត់បន្ថយ​បញ្ហាប្រឈមផ្នែកផ្លូវច្បាប់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបើក​បវេសន​កាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាកម្រងពុទ្ធិកបឋ​មសិក្សា វត្តប្រាសា​ទស្រះ​ឈ្នួរ ស្រុកព្រះនេត្រព្រះ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើ​រជើ​ងលេខ៥១ បន្តនិង​អនុវត្តតាមផែន​ការ​យោធភូមិភាគទី៥ ចល័ត​ចា​ក់វ៉ាក់សាំងតា​មរោ​ងចក្រនីមួយៗ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2515 នាក់
ម្សិលមិញ :
8983 នាក់
សប្តាហ៍នេះ :
82288 នាក់
ខែនេះ :
312699 នាក់
3 ខែនេះ :
1082199 នាក់
សរុប :
7507801 នាក់