ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ល្បួងក្មេងស្រីវ័យ១៣ឆ្នាំ ដើរឆ្លុះកង្កែប ហើយចាប់រំលោភ រួចសម្លាប់បោះក្នុងទឹកស្រែ យ៉ាងអណោចអធម្ម នៅស្រុកក្រឡាញ់
Tue,10 May 2022 (Time 09:03 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 11នាក់)


ខេត្តសៀមរាប:កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលសង្ស័យល្បួងក្មេងស្រីវ័យ១៣ឆ្នាំ ដើរឆ្លុះកង្កែប ហើយចាប់រំលោភរួចសម្លាប់បោះក្នុងទឹកស្រែ។

ហេតុការណ៍រនេះបានកើតឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃើញសាកសពដេកស្លាប់នៅក្នុងទឹកស្រែពិតប្រាកដមែននិងបានពិនិត្យលើសាកសព។

បើតាមការបំភ្លឺពីឈ្មោះ ខ្វាវ លំ ភេទស្រីអាយុ៦៨ឆ្នាំ ត្រូវជាជីដូនសព មានទីលំនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២១និង៣០នាទី ចៅស្រីរបស់គាត់ឈ្មោះ ផ.ឃ អាយុ១៣ឆ្នាំ បានចេញទៅឆ្លុះកង្កែប តែម្នាក់ឯងនៅក្នុងភូមិបានប្រហែលមួយសន្ធុះគាត់ក៏ឃើញចៅស្រីរបស់គាត់ បានយកកង្កែបមកទុកនៅផ្ទះ ។ពេលនោះចៅស្រីរបស់គាត់បានសុំគាត់ទៅឆ្លុះកង្កែបទៀតហើយបាននិយាយថា ឈ្មោះ វឿ ភេទប្រុស បានប្រាប់ថា នៅខាងលិចភូមិមានកង្កែបច្រើនណាស់ ពេលនោះចៅស្រីរបស់គាត់បានទៅឆ្លុះកង្កែបទៀត លុះដល់ម៉ោងប្រហែល៣ទៀបភ្លឺ គាត់ក៏បានក្រោករកចៅ តែមិនឃើញពេលនោះគាត់ក៏បានស្រែកហៅកូនចៅឲ្យជួយតាមរក តែដោយសារយប់ងងឹតពេករកមិនឃើញ លុះដល់ម៉ោង៥និង០០នាទី ទើបរកឃើញ ចៅស្រីរបស់ខ្លួនដេកស្លាប់នៅវាលស្រែ ។

ករណីនេះ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អុក វឿ ភេទប្រុស អាយុ៣១ឆ្នាំ ស្រុកកំណើត ភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប យកមកសួរនាំ ។

នៅចំពោះមុខជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីសង្កត់ក្នុងទឹកស្រែឲ្យសន្លប់ រួចក៏ចាប់ផ្ដើមរំលោភបានសម្រេច ហើយក៏បោះក្មេងស្រីរងគ្រោះក្នុងទឹកស្រែបណ្ដាលឲ្យស្លាប់តែម្តង។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យមកកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្តីពីកិច្ច​សហការ ​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការ​បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់​ អាណត្តិទី៥ ឆ្នាំ២០២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសិ​ក្ខាសាលា​ស្តីពី​ការយ​ល់ដឹងនៃការ​ធ្វើអាជីវ​កម្ម​របស់​ពាណិជ្ជក​រកម្ពុជា ដើម្បីកាត់បន្ថយ​បញ្ហាប្រឈមផ្នែកផ្លូវច្បាប់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបើក​បវេសន​កាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាកម្រងពុទ្ធិកបឋ​មសិក្សា វត្តប្រាសា​ទស្រះ​ឈ្នួរ ស្រុកព្រះនេត្រព្រះ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើ​រជើ​ងលេខ៥១ បន្តនិង​អនុវត្តតាមផែន​ការ​យោធភូមិភាគទី៥ ចល័ត​ចា​ក់វ៉ាក់សាំងតា​មរោ​ងចក្រនីមួយៗ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2382 នាក់
ម្សិលមិញ :
8983 នាក់
សប្តាហ៍នេះ :
82155 នាក់
ខែនេះ :
312566 នាក់
3 ខែនេះ :
1082066 នាក់
សរុប :
7507668 នាក់