ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
លោក លី សារី អញ្ជើញដឹកនាំកិច្ច​ប្រជុំដោះ​ស្រាយផ​លប៉ះពាល់ ជូនប្រជាពលរដ្ឋ​លើគ​ម្រោងសា​ងសង់​ស្ថានី​យជញ្ជីងថ្លឹងយាន​យន្តអចល័ត សង្កាត់និមិត្ត ក្រុងប៉ោ​យប៉ែត
Tue,10 May 2022 (Time 04:58 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 15នាក់)


(បន្ទាយមានជ័យ)៖ក្រុមកា​ងារអន្តរក្រសួង សហកា​រជាមួយអាជ្ញាធរ​ខេត្តបន្ទាយមានជ័យ រៀបចំ​បើក​កិច្ចប្រ​ជុំផ្សព្វផ្សាយអំ​ពីនីតិវិធី​ នៃការ​ដោះស្រាយផល​ប៉ះពាល់ ជូនប្រជាព​លរដ្ឋ ដែលរ​ងផលប៉ះ​ពាល់​ ដោយ​សារគម្រោង​សាងស​ង់ស្ថានីយជញ្ជីងថ្លឹងយា​នយន្តអចល័ត ទាំង​ពីរកន្លែង​ ​ស្ថិតនៅភូមិ​កូនដំរី និងភូមិ​និមិត្តថ្មី សង្កាត់​និមិត្ត ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសា​លាក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ដែល​ដឹកនាំកិច្ចដោយ​លោក លី សារី អភិបា​លរងខេត្ត តំណាងឱ្យឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល​ខេ​ត្តបន្ទាយមានជ័យ លោក ថុក ​សម្បត្តិ ប្រធានក្រុម​កាងារអន្តរក្រសួងដោះស្រាយផលប៉ះពាល់ និង​លោក កែវ តារ៉ារស្មី អភិបាល​រងក្រុងប៉ោយប៉ែត លោ​ក លោកស្រីមន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋាន និង​ប្រជា​ពលរដ្ឋពាក់ព័ន្ធ។

លោក លី សារី បានមានប្រសាសន៍ថា៖ការជួ​បពិភាក្សាគ្នារវា​ងក្រុមការងារ និងអ្នកពា​ក់ព័ន្ធទំនា​ស់​បានធ្វើអោ​យក្រុមកា​រងារទទួ​លបានធាតុចូលថ្មីៗ​បន្ថែមទៀត ដែលជាលទ្ធផលល្អ សម្រាប់​ជាជំនួយ​ដល់យន្ត​ការឈានទៅរក​ការដោះស្រាយបញ្ហានេះផងដែរ។

ជាមួយគ្នា​នោះលោក លី សារី បានបញ្ជាក់ថា៖ម្រាប់លទ្ធផល នៃកិច្ចប្រជុំយើងទទួលបាន៖
១.ប្រគ​ល់ឱ្យប្រជាពលរដ្ឋធ្វើលិខិតស្នើសុំដែ​លជាតម្រូវការ​របស់ខ្លួន.សុំធ្វើផ្លូវ ៨ម៉ែត្រ និងសុំចេញ ចូល​ពេលអនុវត្តគ​ម្រោង.សុំថវិ​កាថ្លៃជាង​(អ្នកខាង​ក្រោយជញ្ជីង)។
២.សូ​មឱ្យសហការជាមួយក្រុមការងារក្រសួង ដើម្បីអនុវត្តការងារបន្តចាប់​ពីថ្ងៃទី១០.១១ ខែឧសភា ឆ្នាំ២០២២ ដោយចុះអ​នុវត្តនៅតាមទីតាំងស្ថានីយទី១ និងទី២ ដោ​យភ្ជាប់យកជាមួយ​(ឯកសារកាន់​កា​ប់ដីធ្លី.សៀវភៅស្នាក់នៅ.អត្ដសញ្ញាណកម្ម និងលិខិតផ្ទេរសិទ្ធិ)។
៣.ប្រគល់​ឱ្យក្រុង​សង្កាត់ភូមិធ្វើការ​សិក្សាស្វែង​រកម​នុស្សដែ​លមាន​ដី​ពាក់​ព័ន្ធនិ​ងស្ថានីយ។

ចុង​បញ្ចប់នឹងការជួបសំ​ណេះសំ​ណាលលោក កែវ តារ៉ារស្មី អភិបាលរងក្រុងប៉ោយប៉ែត បាន​ធ្វើការ​អំពាវ​នាវដល់បងប្អូន​ដែលពាក់ព័ន្ធ ត្រូវចូលរួម​សហការមន្រ្តី​ជំនាញឲ្យបាន​គ្រប់គ្នា ដើម្បីស្រង់​យក​ធំឃុំ​ប៉ះពាល់ដីកម្មសិទ្ធិរបស់បងប្អូនបានច្បាស់លាស់ ក្នុងការអនុវត្តស្របតាម​គោលការណ៍​ របស់​ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាដើម្បីឲ្យខេត្តបន្ទាយ​មានជ័យយើងមាន​សណ្តាប់ធ្នាប់ល្អផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្តីពីកិច្ច​សហការ ​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការ​បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់​ អាណត្តិទី៥ ឆ្នាំ២០២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសិ​ក្ខាសាលា​ស្តីពី​ការយ​ល់ដឹងនៃការ​ធ្វើអាជីវ​កម្ម​របស់​ពាណិជ្ជក​រកម្ពុជា ដើម្បីកាត់បន្ថយ​បញ្ហាប្រឈមផ្នែកផ្លូវច្បាប់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបើក​បវេសន​កាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាកម្រងពុទ្ធិកបឋ​មសិក្សា វត្តប្រាសា​ទស្រះ​ឈ្នួរ ស្រុកព្រះនេត្រព្រះ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើ​រជើ​ងលេខ៥១ បន្តនិង​អនុវត្តតាមផែន​ការ​យោធភូមិភាគទី៥ ចល័ត​ចា​ក់វ៉ាក់សាំងតា​មរោ​ងចក្រនីមួយៗ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2588 នាក់
ម្សិលមិញ :
8983 នាក់
សប្តាហ៍នេះ :
82361 នាក់
ខែនេះ :
312772 នាក់
3 ខែនេះ :
1082272 នាក់
សរុប :
7507874 នាក់