ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ល្បែងស៊ីសង អាប៉ោងដ៏ធំដុះស្លែ នៅចំកណ្ដាលក្រុងសៀមរាប ចាក់ចាញ់ឈ្នះរាប់លាន អធិការក្រុងហាក់រក្សាភាពស្ងប់ស្ងាត់
Sat,30 April 2022 (Time 08:18 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 178នាក់)


ខេត្តសៀមរាប:សមត្ថកិច្ចមូលដ្ឋានពិសេសអធិការរដ្ឋាននគរបាលក្រុងសៀមរាប ហាក់រក្សាភាពស្ងប់ស្ងាត់មិនឃើញចុះណែនាំនិងបង្ក្រាបទាល់តែសោះ ខណៈល្បែងស៊ីសងប្រភេទអាប៉ោងចាក់ចាញ់ឈ្នះរាប់លានក្នុង១ដៃៗ ដែលមានទីតាំងនៅចំកណ្ដាលទីក្រុងសៀមរាប ស្ថិតនៅក្នុងភូមិធ្លកអណ្តូង ឃុំស្លក្រាប ក្រុងសៀមរាប ខេត្តសៀមរាប មហាជនដាក់ការសង្ស័យថា ប្រហែលជាមានការត្រូវរ៉ូវគ្នាហើយមើលទៅបានជាទីតាំងខាងលើបើកដោយរលូនរាប់ខែឆ្នាំបានបែបនេះ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ភា ហើយទីតាំងខាងលើនេះបើកឲ្យលេងជាយូរឆ្នាំមកហើយ ដោយម្ចាស់ទីតាំងបានដាក់សំណែនសែនព្រេនឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទើបបានបើកដោយរលូនរហូតមកដល់ពេលនេះ។

ប្រភពដដែលបន្តថា ទីតាំងខាងលើនេះលេងចាក់ចាញ់ឈ្នះរាប់លានរៀលក្នុង ១ដៃៗ ពោលគឺក្នុង ១ដៃ ចាក់ចាប់ពី ២ លានដល់ ៤លានរៀល ឯសងវិញចាប់ពី ៤លានដល់ ៨លានរៀលឯណ្ណោះ។

ជុំវិញបញ្ហាខាងលើនេះដែរអ្នកសារព័ត៌មានយើង បានខលរាយការណ៍ជូនលោក​វរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ គ្រាន់តែឮថាអ្នកសារព័ត៌មាន ក៏បានបិទទូរសព្ទភ្លាម ក្រោយមកទីតាំងល្បែងស៊ីសងខាងលើក៏បានបិទរយៈពេលប្រមាណ ២ម៉ោង ផងដែរ លុះវេលាម៉ោងប្រមាណជាង ៦ល្ងាច ក៏ស្រាប់តែបើកលេងឡើងវិញដោយរលូនដដែល នេះសបញ្ជាក់ឲ្យឃើញថាមានការឃុបឃិតគ្នារវាងលោកអធិការនិងម្ចាស់ទីតាំងយ៉ាងពិតប្រាកដ ពីព្រោះយោងតាមប្រភពព័ត៌មានទីតាំងខាងលើនេះបើកឲ្យលេងជាច្រើនខែឆ្នាំមកហើយ មិនដែលឃើញអាជ្ញាធរចុះបង្ក្រាបបានម្តងណាឡើយ។

ដូច្នេះស្នើឲ្យលោកស្នងការនគរបាលខេត្តសៀមរាប មានវិធានការផងទាន!! ដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ។ព្រោះថាមានល្បែងស៊ីសងតែងតែកើតមាននូវបទល្មើសផ្សេងៗដូចជា អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន ព្រោះថាមានប្រជាពលរដ្ឋខ្លះចាញ់ល្បែងស៊ីសងលក់អស់ទ្រព្យសម្បត្តិ ដីធ្លី និងជំពាក់បំណុលជុំទិស បង្កបញ្ហាអសន្តិសុខសង្គមជាដើម ទាំងនេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយភាពភ័យខ្លាចទៀតផង បើសង្ឃឹមអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបនោះមិនអាចទៅរួចនោះទេ ។

ពាក់ព័ន្ធទៅនឹងការបើកឲ្យលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងនៅចំកណ្ដាលក្រុងសៀមរាបនេះដែរ បើយោ​ងតាមច្បាប់​ស្តីអំពី​កា​របង្ក្រាបល្បែងស៊ីសងជំពូក១ មាត្រា​១ ត្រូវហាម​ឃាត់ជាដាច់​ខាត​ការលេង​ល្បែងស៊ីសងគ្រប់ប្រ​ភេទ នៅគ្រប់​ទីកន្លែងទូទាំងព្រះរាជា​ណាច​ក្រកម្ពុជា ,ជំពូក៣ មាត្រា​៤ ជនណាលេ​ងល្បែងស៊ីសង​ ជន​នោះត្រូវផ្តន្ទាទោសពិន័យ​ជាប្រាក់ឬ​ដាក់​គុក។ក្នុង​ជំពូកដដែរ មាត្រា១​១ ជនណាដែ​លចេញមុខ​ការពា​រវង់ល្បែងស៊ីសង​ឬ​បនល្បែង​ស៊ី​សងគ្រប់ប្រភេទ​នៅទី​ណាក៏​ដោយ​ត្រូវផ្តន្ទាទោស​ដាក់គុកពី១ឆ្នាំ ដល់៥​ឆ្នាំទៀតផង។
ពាក់ព័ន្ធនិងករណីខាងលើនេះអង្គភាព cktvonline រងចាំការបកស្រាយបំភ្លឺរាល់ការខ្វះខាត នៅចំណុចណាមួយពីសាមីពាក់ព័ន្ធ នៅពេលក្រោយរាល់ម៉ោងធ្វើការហើយ សូមបញ្ជាក់ថា រាល់ការផ្សាយរបស់អង្គភាពយើងខ្ញុំផ្សាយក្នុងន័យរិះគន់ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ដើម្បីជាន់ពន្លិចទៅលើមន្ត្រីសាធារណៈណាមួយឡើយ៕អត្ថបទដោយលោក រឿន ភារុន

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្តីពីកិច្ច​សហការ ​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការ​បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់​ អាណត្តិទី៥ ឆ្នាំ២០២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសិ​ក្ខាសាលា​ស្តីពី​ការយ​ល់ដឹងនៃការ​ធ្វើអាជីវ​កម្ម​របស់​ពាណិជ្ជក​រកម្ពុជា ដើម្បីកាត់បន្ថយ​បញ្ហាប្រឈមផ្នែកផ្លូវច្បាប់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបើក​បវេសន​កាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាកម្រងពុទ្ធិកបឋ​មសិក្សា វត្តប្រាសា​ទស្រះ​ឈ្នួរ ស្រុកព្រះនេត្រព្រះ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើ​រជើ​ងលេខ៥១ បន្តនិង​អនុវត្តតាមផែន​ការ​យោធភូមិភាគទី៥ ចល័ត​ចា​ក់វ៉ាក់សាំងតា​មរោ​ងចក្រនីមួយៗ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2321 នាក់
ម្សិលមិញ :
8983 នាក់
សប្តាហ៍នេះ :
82094 នាក់
ខែនេះ :
312505 នាក់
3 ខែនេះ :
1082005 នាក់
សរុប :
7507607 នាក់