រាជរដ្ឋាភិបាល មានការព្រួយបារម្ភនិងបញ្ហា ជំងឺ កូវីដ-19 ប្រភេទ អូមីក្រុង កំពុងឆ្លងរីករាលដាលជាខ្លាំង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ( ក្រុងសៀមរាប) បែរជានាំគ្នាបណ្ដោយឲ្យកើតមាន ល្បែងស៊ីសងខុសច្បាប់ បើកលេងមួយកន្លែងបានយ៉ាងអនាធិបតេយ្យ
ក្រុងសៀមរាប៖ពិតជាថ្លើមធំមែនជាម្ចាស់ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងនេះ កំពុងបើកដំណើរការលេងល្បែងបានយ៉ាងអនាធិបតេយ្យ ចូលតាមផ្លូវគ្រួស ក្រហមបុកទៅបឹងពារាំង នៅចំណុចដីឡូប្រក់សំណាញ់ពណ៌ខៀវ ស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ បានរក្សាភាពស្ងៀមស្ងាត់មិនធ្វើការបង្ក្រាប!ព្រោះខ្លាចប៉ះពាល់ផលប្រយោជន៍
បើយោងតាមព័ត៌មានច្បាស់ការណ៍ទទួលបានពីពលរដ្ឋនៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ មានទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនៅខាងលើនេះកំពុងប្រមូលបក្សពួកជួបជុំ!បើកដំណើរការលេងល្បែងយ៉ាងពេញបន្ទុក ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-19 ទើបបម្លែងថ្មីប្រភេទ អូមីក្រុង កំពុងឆ្លងរីករាលដាលការជាខ្លាំង ធ្វើឲ្យពលរដ្ឋរស់នៅមានការភ័យខ្លាចអំពីបញ្ហាអសន្តិសុខនិងអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។
ប្រភពបន្តពីពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យ ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនេះ បានផ្ដល់ផលប្រយោជន៍ ឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅក្រុងសៀមរាបខេត្តសៀមរាប រួចអស់ហើយទេដឹង? ទើបហ៊ានបើកលេងល្បែងបានយ៉ាងអនាធិបតេយ្យ អញ្ចឹងហើយបានគេឃើញទីតាំងវង់ល្បែងស៊ីសងមួយកន្លែងនេះភ្នាល់មាន់និងអាប៉ោង ចាក់លុយ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ
ឃើញទង្វើបែបនេះពលរដ្ឋបាននាំគ្នាអំពាវនាវយ៉ាងទទួចមកដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមជួយត្រួតពិនិត្យនិងមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាញធ្វើការបង្ក្រាប!ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ កំពុងបើកលេងមួយកន្លែងបានយ៉ាងអនាធិបតេយ្យ នៅភូមិ/ឃុំ/ សង្កាត់/ខាងលើនេះ ស្របតាមរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ ភូមិ/ ឃុំ / សង្កាត់ ឲ្យមានសុវត្ថិភាពផងទាន!?ពីព្រោះអសកម្មរបស់ លោក ឧត្តមសេនីយ៍ត្រី តេង ចាន់ ណា ស្នងការនគរបាលក្រុងសៀមរាប មិនហ៊ានធ្វើការបង្ក្រាប!ទីតាំងបើកល្បែងមួយកន្លែងនេះឡើយ! ព្រោះមិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕