ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឈ្មួញរកស៊ីបូមខ្សាច់ ឈ្មោះ យុន សុភាព ហៅជែម បានកំពុងតែធ្វើអាជីវកម្ម រំលោភ ច្បាប់ ដោយមិនខ្វល់ពីអាជ្ញាធរ
Sun,09 January 2022 (Time 10:59 AM)
ដោយ ៖ rou sarak (ចំនួនអ្នកអាន: 256នាក់)


កណ្តាល៖ អាជីវកម្មបូមខ្សាច់មួយកន្លែងដោយគ្មានច្បាប់អនុញ្ញាត ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ដែលកំពុងតែធ្វើអាជីវកម្មពាក់ព័ន្ធលើដីរបស់រដ្ឋ និងកំពុងតែមានទំនាស់ជាមួយនិង ដីរបស់វត្តស្វាយជ្រំ ដែលជាដីគរុភណ្ឌ ទីតាំងនេះស្ថិតនៅទល់មុខវត្តស្វាជ្រំ នៅក្នុងឃ៉ំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តែទោះបីជាយ៉ាងណាបុគ្គលឈ្មោះ យុន សុភាព ហៅ ជែមនេះ នៅតែធ្វើអាជីវកម្មបំពានច្បាប់ម្ដងហើយម្ដងទៀតដោយមិនខ្វល់ពីអាជ្ញាធរនោះទេ។

សូមបញ្ជាក់ផងដែរថាអាទីតាំងនេះ ត្រូវបានលោកណុប តារា អភិបាលរងខេត្ត កណ្តាល រួមទាំង អភិបាលស្រុក មន្ទីរ ដែលពាក់ព័ន្ធបានចុះធ្វើការហាមឃាត់បិទទីតាំងនេះមិនឲ្យធ្វើអាជីវកម្មនោះទេ តែម្ចាស់ទីតាំងខាងលើ បានស្នើសុំថាបូមខ្សាច់របស់ខ្លួន ដែលរកស៊ីខុសច្បាប់នេះ ដឹកទៅឲ្យបុរីចតុមុខអស់ខ្លួន នឹង បញ្ឈប់សកម្មភាព។

តែផ្ទុយទៅវិញ បុគ្គលនេះមិនបានគោរព ច្បាប់ និងមិនគោរពកិច្ចសន្យារបស់ខ្លួនទេ នៅតែបន្ត ដាក់ទុយោ បូមខ្សាច់ ពីទន្លេបូមយកមកស្តុកទុកយ៉ាងអនាធិបតេយ្យបំផុត។

ហើយយើងក៏មិនទាន់ដឹងថាបុគ្គលឈ្មោះ យុនសុភាព ហៅជែមនេះ សំអាងលើអ្វីនោះទេ បានជាគាត់ ហ៊ានរកស៊ីដែលល្មើសនឹងច្បាប់ ដដែល ជាដដែលនោះទេ? ជ៉ំវិញករណីនេះភ្នាក់ងាររបស់យើងក៏បានធ្វើការទំនាក់ទំនងទៅលោកហួត ហាក់ មន្ត្រីរ៉ែនិងថាមពលស្រុកខ្សាច់កណ្ដាលតាមប្រព័ន្ធតេលេក្រាមផងដែរ លោកក៏ប្រាប់មកប្រាប់សារពត៌មានយើងវិញផងថា លោកនឹងឆែកមើលបន្ថែមទៀតព្រោះខ្សាច់នោះត្រូវបានយកទៅផ្គត់ផ្គង់ឱ្យបុរីចតុមុខសម្រាប់ធ្វើផ្លូវ ហើយនៅពេលកាយអស់ប្រហែលជាលោកឧកញ៉ា ភឺន ផល្លា បូមខ្សាច់នោះដើម្បីមកបង្គ្រប់លើដីរបស់លោកវិញ

លោក ណុប តារា អភិបាលរងខេត្តកណ្ដាលក្រុមការងារយើងបានធ្វើការទំនាក់ទំនងទៅផងដែរប៉ុន្តែលោកមិនទាន់ធ្វើការឆ្លើយតបនោះទេ

លោក ប៊ុន ថេង អភិបាលស្រុកខ្សាច់កណ្ដាលក៏បានផ្ដល់ព័ត៌មានឲ្យអង្គភាពព័ត៌មានយើងផងដែរថាលោកនឹងធ្វើការឆែកមើលឯកសារសិន

ជុំវិញករណីនេះអង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់សមីជន ក៏ដូចជាអាជ្ញាធរដែលពាក់ព័ន្ធគ្រប់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1515 នាក់
ម្សិលមិញ :
2706 នាក់
សប្តាហ៍នេះ :
80946 នាក់
ខែនេះ :
259659 នាក់
3 ខែនេះ :
729160 នាក់
សរុប :
6122117 នាក់