ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ដួង តារា បានចុះមកជួបសំណេះសំណាលជាមួយអតីតសមាជិករបស់គណបក្សសង្គ្រោះជាតិចំនួន ១៦០នាក់ នៅក្នុងស្រុកសំរោង និងស្រុកបាទី ខេត្តតាកែវ
Sat,08 January 2022 (Time 12:53 PM)
ដោយ ៖ rou sarak (ចំនួនអ្នកអាន: 44នាក់)


នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាស្រុកសំរោង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនិងឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ បានចុះមកជួបសំណេះសំណាលជាមួយអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន ១៦០នាក់ដែលមកពីស្រុកសំរោង និងស្រុកបាទី ខេត្តតាកែវ ដោយ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង រួមទាំងអនុប្រធានគណបក្សស្រុក សមាជិកក្រុមប្រឹក្សាស្រុក គណបក្សឃុំ គណបក្សភូមិ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនអតីតគណបក្សសង្គ្រោះជាតិ។

នៅក្នុងឱកាសដ៏ឧត្តុងឧត្តមនេះផងដែរឯកឱត្តម អ៊ូច ភា អភិបាលខេត្តតាកែវក៏បានមានមតិស្វាគមន៍ផងដែរថា លោកពិតជាសប្បាយចិត្តនៅពេលឃើញវត្តមានរបស់បងប្អូននៅថ្ងៃនេះ និងលើកទឹកចិត្តឱ្យបងប្អូនដែលជាអតីតសមាជិករបស់គណបក្សប្រឆាំងទាំងអស់ ជឿទុកចិត្តក្នុងការចុះចូលរួមមាគ៌ាជាមួយ គណបក្ស ប្រជាជនកម្ពុជា ហើយឯកឧត្តមគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលថ្ងៃអនាគតផងដែរ

ឆ្លៀតក្នុងឱកាសនោះអ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានមាន ប្រសាសន៍សំណេះសំណាលដ៏មានអត្តន័យផងដែរថា លោកពិតជាសប្បាយចិត្តនៅពេលដែលបានជួបបងប្អូនទាំងអស់គ្នានៅក្នុងឱកាសនេះ ហើយលោកក៏បានលើកទឹកចិត្តនិងផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលជាសមាជិកគណៈបក្សប្រឆាំងពីមុន អាចចូលរួមមាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជាវិញដោយគ្មានការរើសអើង ហើយគណបក្សប្រជាជនកម្ពុជាចាំបើកទ្វាចំហជានិច្ចក្នុងការទទួលដោយកក់ក្តៅបំផុត ហើយលោកក៏បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចទាំងទ្វេជូនចំពោះបងប្អូនក្នុងឱកាសនោះផងដែរ។

ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោបានមានប្រសាសន៍សំណេះ សំណាលនាឱកាសនោះផងដែរថា គណ បក្សប្រជាជនកម្ពុជាបើកទ្វារចំហនឹងស្វាគមន៍ជានិច្ចចំពោះបង-ប្អូនដែលជាអតីតសមាជិករបស់គណបក្សប្រឆាំងដើម្បីចូលរួមមាគ៌ាជាមួយគ្នា អភិវឌ្ឍ រីកចម្រើនជាមួយគ្នាក្រោមដំបូលសន្តិភាពនិងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

នាឱកាសនោះផងដែរ សមាជិកទាំងអស់ដែលបានចូលរួមជាមួយ និង គណបក្សប្រជាជននៅថ្ងៃនេះក៏បានធ្វើការប្ដេជ្ញាចិត្ត ថានឹងចូលរួមបម្រើគណបក្សប្រជាជនកម្ពុជា បម្រើសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមិនមានការកែប្រែ ជារៀងរហូត។

ជាកិច្ចបញ្ចប់នៃកម្មវិធីដ៏មានអត្ថន័យក្នុង ថ្ងៃនេះផងដែរ គណៈអធិបតីទាំងអស់ក៏បានចូលរួមថតរូបភាពអនុស្សាវរីយ៍ជាមួយបងប្អូនដែលមានវត្តមាននៅក្នុងអង្គពិធីផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1233 នាក់
ម្សិលមិញ :
2706 នាក់
សប្តាហ៍នេះ :
80664 នាក់
ខែនេះ :
259377 នាក់
3 ខែនេះ :
728878 នាក់
សរុប :
6121835 នាក់