ថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ការវាស់វែងដីរបស់អភិបាលរងស្រុកស្អាងលោក ម៉ៅ តារា និងមន្ត្រីសូរិយោដីដើម្បីលក់ឲ្យឈ្មួញឈ្មោះ លី ហាក់ ត្រូវបានខកខានដោយសារផ្ទុះការតវ៉ាពីប្រជា ពលរដ្ឋ
Fri,24 September 2021 (Time 01:28 PM)
ដោយ ៖ rou sarak (ចំនួនអ្នកអាន: 216នាក់)


ការវាស់វែងដីរបស់អភិបាលរងស្រុកស្អាងលោក ម៉ៅ តារា និងមន្ត្រីសូរិយោដីដើម្បីលក់ឲ្យឈ្មួញឈ្មោះ លី ហាក់ ត្រូវបានខកខានដោយសារផ្ទុះការតវ៉ាពីប្រជា ពលរដ្ឋ

ខេត្តកណ្តាល : នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មានប្រជាជនប្រមាណ ៣០០ គ្រួសារ រស់នៅភូមិលេខ២ ឃុំប្រាសាទស្រុកស្អាង ខេត្តកណ្តាល បាននាំគ្នាជិះទូក តវ៉ា ជាមួយនិងមន្រ្តីសុរិយោដីស្រុកស្អាងនៅចំនុចបឹងត្នោតមួយដើម ក្នុងភូមិសាស្ត្រឃុំប្រាសាទ ស្រុកស្អាង ដោយពួកគាត់បានអះអាងថា មេឃុំប្រាសាទ ស្មៀនឃុំ អភិបាលរងស្រុកស្អាង លោក ម៉ៅ ដារ៉ា បានផ្សំគំនិតគ្នាជាប្រព័ន្ធយកដីរបស់ពួកគាត់លក់ឲ្យទៅឈ្មួញ ហើយបានរៀបចំផែនការ បាញ់ប្លង់ ដើម្បីចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិឲ្យទៅឈ្មួញ។

ប្រជាពលរដ្ឋឲបានអះអាងបន្ថែមទៀតថាមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរទាំងអស់ខាងលើតែងតែរៀបគម្រោងបែបនេះដើម្បយកដីប្រជាជនលក់ឲ្យឈ្មួញច្រើនលើក ច្រើនសារមកហើយកន្លងទៅ។

ដោយមានការតវ៉ាខ្លាំងពីសំណាក់ប្រជា ពលរដ្ឋទើបខាងមន្រ្តីដែលដឹកនាំដោយលោក ម៉ៅ ដារ៉ា អភិបាលរងស្រុកស្អាង ទទួលផែនវិវាទដីធ្លី និង មន្រ្តីសុរិយោដី បានវិលត្រលប់មកលើគោកវិញ ពោលគឺគម្រោងវាស់វែងត្រូវបានបរាជ័យ។

ពេលមកដល់លើគោកវិញ ក្រុមការងារអ្នកសារព័ត៌មានក៏បានព្យាយាមជួបអភិ បាលរងស្រុកលោក ម៉ៅ តារា ដើម្បីសុំព័ត៌មាន តែត្រូវលោកបដិសេធ ។

យោងតាមប្រភពប្រជាជនបានប្រាប់អ្នក សារព័ត៌មានថា ពួកគាត់មិនដែលបានលក់ដីទៅអោយបុគ្គលឈ្មោះ លី ហាក់ នេះទេ តែហេតុអ្វីបានជាមន្ត្រីសុរិយោដី និងមន្ត្រីពាក់ព័ន្ធនាំគ្នាមកធ្វើការវាស់វែង បាញ់ប្លង់ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធឲ្យជននេះទៅវិញ ។

ប្រភពដដែលបានបន្តថា រឿងរ៉ាវទាំងនេះ កើតចេញពីលោកមេឃុំប្រាសាទ និងស្មៀនឃុំ ដោយមានការចចូលរួមពីអភិ បាលរងស្រុកស្អាលោក ម៉ៅ ដារ៉ា ដែលជាច្រើនលើកច្រើនសារ មន្ត្រីទាំងនេះតែងតែយកដីរបស់ប្រជាពលរដ្ឋលក់ឲ្យឈ្មួញ ហើយថែមទាំងធ្វើឲ្យមានមានការទិញលក់ជាន់គ្នាជាច្រើនករណីថែមទៀតផង។

កន្លងមកប្រជាពលរដ្ឋមានការមិនពេញ ចិត្តនឹងលោកមេឃុំប្រាសាទនេះឡើយ ដោយលោកមេឃុំ ជាមនុស្សបក្សពួក និយម បម្រើការងារឲ្យតែក្រុមរបស់ខ្លួនប៉ុណ្ណោះ ម្យ៉ាងទៀតជំទប់ទី១ ក្នុងឃុំនេះគឺជាកូនប្រសាររបស់លោកមេឃុំតែម្តង។ ដូចគ្នានេះដែរស្មៀនឃុំ គឺជាមនុស្សរបស់អភិបាលរងស្រុកស្អាង លោក ម៉ៅ ដារ៉ា ហេតុដូច្នេះហើយលោកមេឃុំ ស្មៀន និងអភិបាលស្រុករង តែងតែផ្សំគំនិតគ្នាជាប្រព័ន្ធបន្លំស្នាមមេដៃរបស់ប្រជាជនយកដីទៅលក់ឲ្យឈ្មួញ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាជនថា លោកមេឃុំប្រាសាទ និងស្មៀនឃុំ បង្កអោយមានបញ្ហាស្មុគស្មាញនោះ ក្រុមការ ងារអ្នកសារព័ត៌មានបាន ទៅជួបលោកមេឃុំ ដើម្បីសុំព័ត៌មាន តែត្រូវបដិសេធ ។

ជុំវិញករណីនេះអង្គភាពសារព័ត៌មានយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់សមីជនដែលពាក់ព័ន្ធគ្រប់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6355 នាក់
ម្សិលមិញ :
4723 នាក់
សប្តាហ៍នេះ :
36723 នាក់
ខែនេះ :
172877 នាក់
3 ខែនេះ :
630096 នាក់
សរុប :
5337579 នាក់