ថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យស្ថាប័នតុលាការ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួន លោក សេង សារី ក្រោយបកស្រាយសមហេតុផលចំពោះវិភាគអំពីសេនារីយោ ៦ចំណុច
Mon,20 September 2021 (Time 10:28 AM)
ដោយ ៖ rou sarak (ចំនួនអ្នកអាន: 241នាក់)


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានអំពាវនាវឱ្យស្ថាប័នតុលាការកម្ពុជា ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួន លោក សេង សារី ក្រោយបកស្រាយសមហេតុផលចំពោះ «ការវិភាគអំពីសេនារីយោ ៦ចំណុច»។
តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសរបស់ លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ ៦ចំណុច កាលពីថ្ងៃទី ២១ កក្កដា ២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះមានលក្ខណៈសមហេតុផល និងអាចទទួលយកបាន។
សម្តេចបានថ្លែងទៀតថា៖ «ក្នុងនាមប្រមុខនៃរាជរដ្ធាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។ ទន្ទឹមនិងនេះ ខ្ញុំក៏សូម លើកទឹកចិត្តឱ្យលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់កាសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម»។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យភរិយា កូន និងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំឱ្យមានការព្រួយបារម្ភចំពោះរឿងនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5546 នាក់
ម្សិលមិញ :
4723 នាក់
សប្តាហ៍នេះ :
35914 នាក់
ខែនេះ :
172068 នាក់
3 ខែនេះ :
629287 នាក់
សរុប :
5336770 នាក់