ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តមគង់សោភ័ណ្ឌអភិបាលនៃគណះអភិបាលខេត្តកណ្ដាលបាននាំយកអំណោយគ្រឿងឧបភោគបរិភោគនិងផ្លែតាង៉ែនព្រមទាំងសម្ភារៈចែកដល់រដ្ឋបាលក្រុងស្រុកទាំង ១១ នៃខេត្តកណ្ដាល
Tue,24 August 2021 (Time 03:15 PM)
ដោយ ៖ Rou sarak (ចំនួនអ្នកអាន: 334នាក់)


រដ្ឋបាលខេត្តកណ្ដាលប្រគល់អំណោយ គ្រឿងឧបភោគបរិភោគ និងផ្លែតាង៉ែន ព្រមទាំងសម្ភារប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ នៃខេត្តកណ្តាល

ខេត្តកណ្ដាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រគល់អំណោយ គ្រឿងឧបភោគបរិភោគ និងផ្លែតាង៉ែន ព្រមទាំងសម្ភារប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ នៃខេត្តកណ្តាល សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាល និងអ្នកកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌល តាមបណ្ដាក្រុង-ស្រុកដែលបានចែកជូននាពេលនេះ និងក្រុមការងារជួរមុខ ដែលកំពុងបំពេញការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅតាមមណ្ឌលនានា នាព្រឹកថ្ងៃ ទី២៤ ខែសីហា ឆ្នាំ២០២១ ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល តាំងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្តកណ្តាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជននានាដែលតែងតែបានជួយឧបត្ថម្ភគាំទ្រក្នុងការផ្តល់នូវអំណោយជាច្រើនហូរហែរ ជាពិសេសក្នុងថ្ងៃនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត់ត្រា ដែលបានឧបត្ថម្ភ ផ្លែតាង៉ែន ចំនួន ១២តោន ជូនដល់រដ្ឋបាលខេត្តកណ្តាល នាថ្ងៃនេះ និងបានបែងចែកបន្តដល់រដ្ឋបាលក្រុង-ស្រុក ទាំង១១ ផងដែរ ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា អំណោយដែលបានផ្ដល់ជូនក្រុង-ស្រុកនាព្រឹកនេះ ក្រុង-ស្រុកនីមួយៗទទួលបាន អង្ករ០៣តោន ទឹកស៊ីអ៊ីវ ៣០០យួរ មី១០០កេស ត្រីខកំប៉ុង ១០០យួរ ម៉ាស់៣កេសធំ និងផ្លែតាង៉ែន ចំនួន០១តោន ផងដែរ។

ទន្ទឹមនឹងនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំដែងនូវការកោតសរសើរ ដល់កងកម្លាំងទាំងបី និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការចូលរួមបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នាពេលកន្លងមកនៅក្នុងខេត្តកណ្ដាល ពិសេសការជួយដល់ប្រជាពលរដ្ឋ ដែលបានឆ្លងនូវជំងឺកូវីដ-១៩ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីបញ្ហាជំងឺ ជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលផងដែរ។

ឯកឧត្ដមអភិបាលខេត្ត ស្នើដល់ដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវបន្តផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ អនុវត្តន៍តាមវិធានការរបស់ក្រសួង សុខាភិបាល ពិសេសប្រសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាយ័ន្តដ៏ស័ក្ដិសិទ្ធិ គឺ៖ ៣ការពារ និង ៣កុំ ដោយត្រូវធានា ថា ការងារទទួលបានជោគជ័យ ឯមន្ត្រីក៏មានសុវត្ថិភាព ជៀសផុតពីជំងឺកូវីដ-១៩ផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6993 នាក់
ម្សិលមិញ :
5847 នាក់
សប្តាហ៍នេះ :
45175 នាក់
ខែនេះ :
207855 នាក់
3 ខែនេះ :
637324 នាក់
សរុប :
5201405 នាក់