ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម ដួង តារា បានបញ្ចប់វិវាទរវាងជនជាតិចិន និងខ្មែរ ប្រកបដោយស្នាមញញឹម ក្រោមដំណោះស្រាយតេជោឈ្នះ-ឈ្នះ
Fri,23 July 2021 (Time 08:43 AM)
ដោយ ៖ rou sarak (ចំនួនអ្នកអាន: 55នាក់)


ឯកឧត្តម ដួង តារា បានបញ្ចប់វិវាទរវាងជនជាតិចិន និងខ្មែរ ប្រកបដោយស្នាមញញឹម ក្រោមដំណោះស្រាយតេជោឈ្នះ-ឈ្នះ

វិវាទកិច្ចសន្យាជួលរវាងជនជាតិខ្មែរ និងជនជាតិចិនដែលបានមករកស៊ីនៅកម្ពុជាតាំងពីឆ្នាំ ២០១៥ ហើយបានជួលដីពីជនជាតិខ្មែរនៅផ្លូវជាតិលេខ៦A ដើម្បីធ្វើឃ្លាំងដែលចំណាយថវិកាអស់ប្រមាណ ១៧ម៉ឺនដុល្លារ ត្រូវបានឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់របស់សម្ដេចតេជោ សម្របសម្រួលដោះស្រាយបញ្ចប់ជូនពួកគាត់ហើយដោយឈរលើគោលការឈ្នះ-ឈ្នះសម្តេចតេជោ។

ឯកឧត្តម ដួង តារា បានអញ្ជើញភាគីម្ចាស់ដីឈ្មោះ ទិត ងួន ភេទប្រុស និងជនជាតិចិនឈ្មោះ HE Zhongyi មកជួបពិភាក្សាដោះស្រាយទល់មុខគ្នាដែលធ្វើអោយឯកឧត្តមមានឱកាសបានស្តាប់សាច់រឿងពិតទាំងសងខាង។

ក្រោយពីបានស្តាប់ហើយទើបដឹងថា ភាគីចិននៅជំពាក់ថ្លៃជួលដីគាត់ចំនួន២ខែកន្លះ និងនៅជំពាក់ថ្លៃអគ្គីសនីនិងទឹក១ខែ ព្រមទាំងនៅជំពាក់ថ្លៃបង់ពន្ធដីឃ្លាំងព្រោះបានសរសេរនៅក្នុងកិច្ចសន្យាជួលថាភាគីចិនជាអ្នកបង់ពន្ធក្នុង១ឆ្នាំ ៦០០ ដុល្លារ។ សរុបថវិកាទាំងអស់ដែលភាគីចិនត្រូវបង់សងទៅម្ចាស់ដីគឺ $៥,១៥៩ ដែលនៅថ្ងៃនេះភាគីចិនបានបង់ជូនម្ចាស់ដីចប់សព្វគ្រប់អស់ហើយ។ បន្ទាប់មកភាគីទាំងពីរក៏បានយល់ព្រមផ្តិតមេដៃបញ្ចប់វិវាទជាមួយគ្នា។ ភាគីចិនមានរយៈពេល១០ថ្ងៃដើម្បីរុះរើដែកឃ្លាំងទាំងអស់ចេញពីដី រីឯម្ចាស់ដីមានសិទ្ធិជួលដីទៅអោយអ្នកផ្សេងទៀតក្រោយពីភាគីចិនរុះរើឃ្លាំងបានរួចរាល់ហើយ។

ភាគីទាំងពីរបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្

តម ដួង តារា ជាពិសេសសម្តេចតេជោដែលបានជួយរកដំណោះស្រាយ និងផ្តល់យុត្តិធម៍ជូនពួកគាត់។ ឯកឧត្តម ដួង តារា ក៏សូមគោរពថ្លែងអំណរគុណដល់សម្តេចជាម្លប់ដែលផ្តល់ឱកាសអោយឯកឧត្តមបានជួយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនបងប្អូនប្រជាពលរដ្ឋ។

យើងចូលរួមកសាងអំពើល្អ

ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6450 នាក់
ម្សិលមិញ :
5847 នាក់
សប្តាហ៍នេះ :
44632 នាក់
ខែនេះ :
207312 នាក់
3 ខែនេះ :
636781 នាក់
សរុប :
5200862 នាក់