ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ ត្រូវបាន ក្រសួងរ៉ែ សម្រេចផាកពិន័យ ជិត១ពាន់លានរៀល ដោយសារតែក្រុមហ៊ុនបានកាយយកដីក្រហមមុនទទួលបានអាជ្ញាប័ណ្ណ
Fri,23 July 2021 (Time 04:26 PM)
ដោយ ៖ rou sarak (ចំនួនអ្នកអាន: 101នាក់)


កំពត៖លោក អេង អូន ដែលគេស្គាល់ថាជាមន្ត្រីយោធានៅមូលដ្ឋានទ័ពអាកាសកងកេង ខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សម្រេចផាកពិន័យជាប្រាក់ ជាង៨០០លានរៀល ដោយសារតែក្រុមហ៊ុននេះ បានកាយយកដីក្រហមមុនទទួលបានអាជ្ញាប័ណ្ណ ។

យោងតាមលិខិតរបស់ លោករដ្ឋមន្ត្រីក្រសួងរ៉ែ ដែល អង្គភាពសារព័ត៌មាន ទើបទទួលបាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ ស្ថិតនៅតំបន់ភ្នំថ្កូវ ភូមិកោះផ្ដៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានធ្វើសកម្មភាពកាយយកដីក្រហមមុនទទួលបានអាជ្ញាប័ណ្ណអស់បរិមាណជាង៥ម៉ឺនម៉ែត្រត្រីគុណ ដែលល្មើសនឹងមាត្រា៣៥ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែ ហើយត្រូវរងការផាកពិន័យចំនួនស្មើនឹង២ដងនៃតម្លៃប៉ាន់ស្មានលើផលិតផលរ៉ែ ដែលបានជីកយកស្មើនឹងទឹកប្រាក់ជាង៨០០លានរៀល ។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ ថ្លែងទៀតថា ក្រសួង បានទុករយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានៃលិខិតចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ អោយក្រុមហ៊ុនធ្វើការតវ៉ា ដោយផុតរយៈពេលកំណត់នេះ បើក្រុមហ៊ុនគ្មានការតវ៉ាជាលាយលក្ខណ៍អក្សរ ទេ ក្រសួងនឹងចេញលិខិតផាកពិន័យពុំទុកពេលឲ្យតវ៉ាទៀតឡើយ ។

បញ្ហានេះ ដោយសារតែលោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ បានដាក់លិខិតតវ៉ាហួសឱសានវាទ ទើបក្រសួងរ៉ែនិងថាមពល សម្រេចមិនពិនិត្យលើសំណើសុំតវ៉ារបស់លោក អេង អូន ទេ ។

លោករដ្ឋមន្ត្រីក្រសួងរ៉ែ សូមអញ្ជើញ លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ មកទំនាក់ទំនងការិយាល័យគ្រប់គ្រងចំណូលមិនមែនសារពើពន្ធធនធានរ៉ែនៃនាយកដ្ឋានផែនការសេដ្ឋកិច្ចធនធានរ៉ែនៅទីស្តីការក្រសួងរ៉ែនិងថាមពល ដើម្បីទទួលយកលិខិតបញ្ជាបង់ប្រាក់និងត្រូវបង់ប្រាក់មិនឲ្យលើសពី៣០ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ក្នុងករណី លោក អេង អូន ពុំបានអនុវត្តតាមការកំណត់ខាងលើ ក្រសួងនឹងសម្រេចបដិសេធសំណើសុំអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុននៅតំបន់ខាងលើ ហើយនឹងបន្តចាត់វិធានការតឹងទារបំណុលតាមនីតិវិធីច្បាប់ ជាធរមាន ។

ដោយឡែក តាមប្រភពព័ត៌មានច្បាស់ការណ៍ ដែលអង្គភាពសារព័ត៌មាន ទើបទទួលបាន បង្ហាញថា រហូតមកដល់ពេលនេះ លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ បានបន្តគេចវេសដោយហេតុផលផ្សេងៗ មិនព្រមបង់ប្រាក់ផាកពិន័យ តាមការសម្រេចរបស់លោករដ្ឋមន្ត្រីក្រសួងរ៉ែ នោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6801 នាក់
ម្សិលមិញ :
5847 នាក់
សប្តាហ៍នេះ :
44983 នាក់
ខែនេះ :
207663 នាក់
3 ខែនេះ :
637132 នាក់
សរុប :
5201213 នាក់