ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម ដួង តារា​ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋខ្មែរថា កុំមើលស្រាលជំងឺកូវីដ១៩
Sat,17 July 2021 (Time 01:19 PM)
ដោយ ៖ rou sarak (ចំនួនអ្នកអាន: 57នាក់)


ឯកឧត្តម ដួង តារា​ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋខ្មែរថា កុំមើលស្រាលជំងឺកូវីដ១៩​ កុំគិតខ្លីថាកូវីដ-១៩ មិនអីទេ ឬឆ្លងតែគេទេ!
ចុះបើជំងឺនេះឆ្លងដល់ខ្លួនយើង គ្រួសារយើង តើនឹងទៅជាយ៉ាងណា?

កូវីដ-១៩ សាហាវខ្លាំងណាស់! វាមិនមែនជាជំងឺផ្តាសាយទេ! ជំងឺនេះវាយលុកសួតហើយឈានទៅសម្លាប់មនុស្សតែម្តង។ ពីមុនកូវីដ-១៩ ធម្មតា ប៉ុន្តែឥឡូវកូវីដ-១៩ បានបម្លែងខ្លួនកាន់តែសហាវទៅៗ។ ពីមុនមានអ្នកជំងឺ២ឬ៣នាក់ស្លាប់ក្នុង១ថ្ងៃ ប៉ុន្តែពេលនេះអ្នកស្លាប់គឺកើនឡើងជាង២០ទៅ៣០នាក់ក្នុង១ថ្ងៃដែលគួរអោយបារម្ភយ៉ាងខ្លាំង។ មើលស្រាលកូវីដ-១៩ គឺបំផ្លាញជីវិតខ្លួនឯងនិងក្រុមគ្រួសារ!

យើងអនុវត្ត ៣-ការពារ ៣-កុំ អោយបានខ្ជាប់ខ្ជួន ទោះតំបន់យើងរស់នៅពុំទាន់មានអ្នកឆ្លងខ្លាំងយ៉ាងណាក្តី។ ដាច់ខាតត្រូវពាក់ម៉ាស លាងសម្អាតដៃអោយបានស្អាតជាប្រចាំ។ កុំទៅកន្លែងមានមនុស្សប្រមូលផ្តុំគ្នាច្រើន ជាពិសេសកូនតូច និងមនុស្សចាស់ កុំដោយសារការអផ្សុកឬស្រេ្តស (bored/stress) នាំពួកគាត់ទៅកន្លែងដែលមានហានិភ័យ គ្រោះថ្នាក់ខ្លាំងណាស់ កុំអោយមានវិប្បដិសារីនិងការសោកស្តាយអោយសោះ!

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6462 នាក់
ម្សិលមិញ :
5847 នាក់
សប្តាហ៍នេះ :
44644 នាក់
ខែនេះ :
207324 នាក់
3 ខែនេះ :
636793 នាក់
សរុប :
5200874 នាក់