ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ នេះឯកឧត្តម ដួង តារា បានជួយសម្របសម្រួលបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ
Thu,15 July 2021 (Time 01:35 PM)
ដោយ ៖ rou sarak (ចំនួនអ្នកអាន: 104នាក់)


វិវាទរាំរ៉ៃស្មុគស្មាញដែលមានរយៈពេលជាង២ឆ្នាំមកនេះ ត្រូវបានបញ្ចប់ដោយដំណោះស្រាយតេជោឈ្នះ-ឈ្នះ

ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ នេះឯកឧត្តម ដួង តារា រដ្ឋលេខាធិ ការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោ បានជួយសម្របសម្រួលបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ រវាងភាគី ឡាយ យ៉ារិទ្ធ ភេទស្រី អាយុ ៣៩ឆ្នាំ និង លោក សឿន ប៊ុនធី អាយុ ៤៦ឆ្នាំ ដែលជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី ដោយភាគីទាំង២គឺជាមនុស្សរាប់អានគ្នាស្និទ្ធស្នាល ពីព្រោះប្តីរបស់ ឡាយ យ៉ារិទ្ធ ក៏ធ្លាប់បានទៅសិក្សានៅប្រទេសអូស្រ្តាលី ហើយត្រូវបាន លោក សឿន ប៊ុនធី រាប់អាននិងជួយទំនុកបម្រុងមួយរយៈក្នុងពេលស្នាក់នៅ និងសិក្សានៅទីនោះ។

ដោយមានទំនុកចិត្តគ្នាខ្លាំង និងដោយអំណោយផលទីផ្សាអចលនទ្រព្យនៅប្រទេសកម្ពុជា លោក សឿន ប៊ុនធី បានទម្លាក់ថវិកាជាង៤០ម៉ឺនដុល្លារមកអោយភាគី ឡាយ យ៉ារិទ្ធ ទិញដីសម្រាប់សាងសង់ផ្ទះល្វែងលក់យកចំណេញចែកគ្នា។ ប៉ុន្តែភាគីទាំងពីរមិនបានធ្វើកិច្ចសន្យាប្រកបអាជីវកម្មជាមួយគ្នាទេ គ្រាន់តែនិយាយគ្នាដោយមាត់ទទេរ។ រីឯការទូទាត់ប្រាក់មួយចំនួនក៏មិនមានវិក្ក័យប័ត្រប្រគល់ទទួលទៀតផងព្រោះតែទំនុកចិត្តគ្នាខ្លាំង។

មិនយូរប៉ុន្មានក៏មានរឿងរ៉ាវកើតឡើង ហើយក៏មានការប្តឹងផ្តល់គ្នាឡើងតុលាការ។ រីឯអចលនទ្រព្យមួយចំនួនក៏ត្រូវបានប្តឹងដាក់រក្សាការពារ និងមួយចំនួនទៀតត្រូវបានភាគីម្ខាងយកទៅបញ្ចាំយកលុយដោយមិនអោយភាគីម្ខាងទៀតដឹង ទើបធ្វើអោយរឿងរ៉ាវនេះកាន់តែស្មុគ្រស្មាញដោះស្រាយមិនចេញ ទើបភាគីម្ខាងសម្រេចចិត្តដាក់ពាក្យសុំអន្តរាគមន៍គោរពជូនសម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១។

ក្រោយពីឯកឧត្តម ដួង តារា បានយកករណីនេះមកសិក្សាពិនិត្យល្អិតល្អន់ហើយក៏បានសម្របសម្រួលភាគីទាំង២ ក្រៅប្រព័ន្ធតុលាការដែលបានឈានដល់ចុះកិច្ចសន្យាសះជាបញ្ចប់វិវាទ ក្រោមគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ។ ភាគីម្ខាងមានរយៈពេល៦ខែ ដើម្បីដាក់លក់អចលនទ្រព្យទាំងអស់ប្រគល់ប្រាក់ដើមទៅភាគីម្ចាស់លុយ រីឯប្រាក់ចំណេញ គឺចែកជាពីរចំណែកស្មើគ្នា។

ឯកឧត្តម ដួង តារា សូមណែនាំ និងរំលឹកដល់ភាគីទាំងឡាយដែលកំពុងប្រកបអាជីវកម្ម ឬមានគំនិតចង់ប្រកបអាជីវកម្មរួមជាមួយគ្នាលើវិស័យអចលទ្រព្យឬវិស័យផ្សេងៗ ទោះបីកម្រិតទឹកប្រាក់តិចតួចឬច្រើនក្តី ហើយទោះបីគោរពស្រឡាញ់ទុកចិត្តគ្នាក្នុងកម្រិតណាក៏ដោយ គឺត្រូវតែមានកិច្ចព្រមព្រៀងជាមួយគ្នាអោយបានច្បាស់ លាស់ពីដំបូង។ រាល់នូវការទូទាត់ប្រាក់ (ភាគហ៊ុន បើកប្រាក់ចំណេញ ឬបង្វិលប្រាក់សង គឺត្រូវតែមានវិក្ក័យប័ត្រ ឬរបាយការណ៍ធនាគារ ឬឯកសារប្រគល់ទទួលជាមួយស្នាមមេដៃអោយបានត្រឹមត្រូវ។ ត្រូវមានការតម្កល់ទុកនូវឯកសារ ប្លង់ដីច្បាប់ដើមនៅ ភាគីណាមួយ ត្រូវមានលិខិតស្នាមធានាផ្សេងៗដែលមានសាក្សីដឹងលឺ ឬអជ្ញាធរទទួលស្គាល់ថាជាអចលទ្រព្យនេះជាកម្មសិទ្ធិឯកជន ឬ សហកម្មសិទ្ធិ ឬ កម្មសិទ្ធិអវិភាគជាដើម។ បើពុំនោះទេពេលមានរឿងរ៉ាវកើតឡើង គឺពុំមានភ័ស្តុតាងអ្វីបញ្ជាក់ការពិតជូនសមត្ថកិច្ច ឬតុលាការឡើយ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7453 នាក់
ម្សិលមិញ :
5847 នាក់
សប្តាហ៍នេះ :
45635 នាក់
ខែនេះ :
208315 នាក់
3 ខែនេះ :
637784 នាក់
សរុប :
5201865 នាក់