ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
គម្រោងអភិវឌ្ឍន៍នេះនឹងធ្វើឲ្យ តម្លៃអចលនទ្រព្យឡើងខ្ពស់ អគារសំណង់វិនិយោគ និងគ្រោងដុះឡើងនៅតំបន់អរិយក្សត្រស្រុកល្វាឯម ដោយមានការតអនុញ្ញាត អនុបយោគស្របច្បាប់ពីរដ្ឋាភិបាលឲ្យទៅក្រុមហ៊ុន ឃុន សៀ
Wed,14 July 2021 (Time 07:31 PM)
ដោយ ៖ rou sarak (ចំនួនអ្នកអាន: 132នាក់)


គម្រោងអភិវឌ្ឍន៍នេះនឹងធ្វើឲ្យ តម្លៃអចលនទ្រព្យឡើងខ្ពស់ អគារសំណង់វិនិយោគ និងគ្រោងដុះឡើងនៅតំបន់អរិយក្សត្រស្រុកល្វាឯម ដោយមានការតអនុញ្ញាត អនុបយោគស្របច្បាប់ពីរដ្ឋាភិបាលឲ្យទៅក្រុមហ៊ុន ឃុន សៀ

កណ្ដាល: ទីក្រុងថ្មីដ៏ធំគ្រោងដុះឡើងនៅក្នុងទឹកដីអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ដោយអភិវឌ្ឍន៍ដោយក្រុមហ៊ុន ឃុន សៀ ដែលទទួលសិទ្ធិស្របច្បាប់ពីរដ្ឋាភិបាលក្នុងការអនុបយោគលើផ្ទៃដីទំហំជាង ៧០ហិកតា ដែលមានរយៈពេល៥០ឆ្នាំ និង ក្រុមហ៊ុន អាចជួលបន្តថ្មីទៀតបានដោយមានការព្រមព្រៀងគ្នា ជាមួយរាជរដ្ឋាភិបាលសារជាថ្មី។

សំណង់អគារគម្រោងអភិវឌ្ឍន៍នេះ នឹងដុះឡើងបន្ទាប់ពីក្រុមហ៊ុនធ្វើច្រាំងទន្លេរួចរាល់ ឲ្យមានសោភ័ណភាពស្រស់ស្អាត រាំងមាំ ដើម្បីឆ្លើយតប ឱ្យដូចទីក្រុងកោះពេជ្រ និងកោះនរា ដែលយើងអាចមើលពីរាជធានីភ្នំពេញ គឺមានភាពស្រស់ស្អាត ។ ហើយបច្ចុប្បន្ននេះក្រុមហ៊ុន កំពុងតែពន្លឿននៃការអភិវឌ្ឍន៍ និងធ្វើច្រាំងទន្លេឲ្យបានលឿនឆាប់រហ័ស ដោយមានសកម្មភាពដាក់ថ្មតាមដីបានដុះ ហើយដីដុះនៅកន្លែងខ្លះបានបាក់ដោយសារការច្រោះទឹក និងដើម្បីទុបខ្សាច់មិនឲ្យច្រោះ នៅពេលដែលធ្វើការអភិវឌ្ឍន៍នៅតំបន់នេះ។
ចំពោះការធ្វើច្រាំងទន្លេនេះគឺរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ពីផលប៉ះពាល់នានា របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមហ៊ុនបានអនុវត្តតាមក្រសួង មន្ទីដែលពាក់ព័ន្ធ ហើយក្រុមហ៊ុនបានក៏បានគិតគូរអំពីបរិស្ថាន លំហូរទឹក ហើយការធ្វើច្រាំង នេះគឺពិតជាអាចជួយ នៅពេលដែលរាជរដ្ឋាភិបាលត្រូវការចាំបាច់ក្នុងការស្ដារទន្លេ នៅពេលដែលទន្លេមានសភាពគោក រាក់ ដោយមិនមានការព្រួយបារម្ភអំពីការបាក់ច្រាំងអ្វីឡើយ។ ហើយកន្លងមក មន្ត្រីជំនាញដែលពាក់ព័ន្ធនៅក្នុងខេត្តកណ្តាលក៏បានចុះមកពិនិត្យលើទីតាំងគម្រោងអភិវឌ្ឍន៍នេះរួចរាល់ហើយដែល នេះបើតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន។

លោក សៅ សាវ៉ា មេភូមិខ្សាច់ ប្រាប់អ្នកសារព័ត៌មានថាការអភិវឌ្ឍន៍គឺបានធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយចិត្ត ព្រោះអាចធ្វើឲ្យកូនៗរបស់ពួកគាត់មានការងារធ្វើ ព្រោះបន្តទៀតទៅគេត្រូវការតែអ្នកចេះដឹង ជាពិសេសអ្នកដែលចេះភាសារគឺ ងាយស្រួលមានការងារធ្វើ ហើយការអភិវឌ្ឍន៍មិន ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ មានតែធ្វើឲ្យតម្លៃអចលនទ្រព្យនៅតំបន់អរិយក្សត្រមានតម្លៃបន្ថែមទៀត

លោក ឌុច ចាន់ មេឃុំអរិយក្សត្របានប្រាប់មកអ្នកសារព័ត៌មានយើងថាគម្រោងអភិវឌ្ឍន៍នេះជាគម្រោងរបស់ក្រុមហ៊ុន ឃុន សៀ ពិតមែនដោយមានច្បាប់ និងសជណ ដែលចេញដោយរាជរដ្ឋាភិបាល ហើយមិនមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ ព្រោះដីនេះជាដីរបស់រដ្ឋ ចំពោះប្រជាពលរដ្ឋដែលអាស្រ័យផលលើដីនេះក្រុមហ៊ុនក៏បានដោះស្រាយគោលនយោបាយរួចរាល់ហើយ ។ លោកបានបន្តថាទីតាំងដីដុះដែលអភិវឌ្ឍន៍ដោយមានការចាក់ថ្ម និងខ្សាច់នេះ ពីមុនមកមានការបាក់ដីរហូតហើយទើបតែដុះមកវិញបន្តិចៗក្នុងរយៈពេល៦ទៅ៧ឆ្នាំនេះទេ។ លោកបានបន្តទៀតថាក្នុងការដែលក្រុមហ៊ុនអភិវឌ្ឍន៍វិញ យើងលែងមានការព្រួយបារម្ភចំពោះការបាក់ច្រាំងទន្លេ និងឈប់រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិដូចកាលពីពេលកន្លងមកទៀតហើយ ការអភិវឌ្ឍន៍ច្រាំងទន្លេនេះទៀតសោតមានលក្ខណៈទ្រង់ទ្រាយធំ និងចំណាយថវិការច្រើន ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលដូចច្នេះក្នុងនាមលោកជាអាជ្ញាធរមានការសប្បាយចិត្តព្រោះនៅពេលដែលគម្រោងរួចរាល់ប្រជាពលរដ្ឋ នឹងមានភាពងាយស្រួល សម្បូរការងារធ្វើ មានផ្សារ បុរី កន្លែងកំសាន្ត អគារផ្សេងៗ មន្ទីរពេទ្យ និងសាលារៀនកំរិតខ្ពស់ និងស្តង់ដាជាដើម។ ហើយគម្រោងរអភិវឌ្ឍន៍នេះជាគម្រោងទីមួយនៅលើទឹកដីអរិយក្សត្រដែលអភិវឌ្ឍន៍តំបន់ថដីដុះនេះអោយដូចទៅនឹងកោះពេជ្រ និងកោះនរាដែរ។

លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកស្វាឯមបានមានប្រសាសន៍ថា ចំពោះគម្រោងលើផ្ទៃដីចំនួន៧០ហិកតា នៅក្នុងឃុំអរីយក្សត្រ របស់ក្រុមហ៊ុន ឃុន សៀ នេះអាជ្ញាធរមានការដឹងលឺនិងសប្បាយចិត្តជាខ្លាំងព្រោះនៅពេលដែលគម្រោងមកដល់យើងនឹងទទួលផលសេដ្ឋកិច្ចពីសម្មិទ្ធផលដែលមានក្នុងមូលដ្ឋានដូចជានៅតំបន់កោះពេជ្រជាដើម ហើយអាជ្ញាធរមានការសាទរនិងសហការដោះស្រាយ សម្រសម្រួលនូវបញ្ហាប៉ះពាល់ផ្សេ្ៗដែលកើតមាន។ ហើយគម្រោងនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវនិងមានការសិក្សាយ៉ាងល្អិតល្អន់ចាប់តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ។

ចំណែកឯកឧត្តម គង់ សុភ័ណ្ឌ អភិបាលនៃ គណះអភិបាលខេត្តកណ្តាល ក៍បានបញ្ជាក់ថា ការចាក់ថ្មលុបទន្លេនេះគឺជាការអភិវឌ្ឍស្រដៀងនឹងតំបន់កោះពេជ្យ និងកោះនរោ ដោយក្រុមហ៊ុន ឃុន សៀ ជាអ្នកវិនិយោគ ដោយការឯកភាពពីរាជរដ្ឋាភិបាន ហើយចំពោះការអភិវឌ្ឍន៍នេះ នឹងបង្កើតជាតំបន់ទេសចរណ៌ ឬ អាគាខ្ពស់ជាដើម ហើយនឹងផ្ដល់ចំណូលដល់ពលរដ្ឋជាច្រើនគ្រួសារ។

ការលេចចេញនូវគំរោងនេះ លោក គង់ ប៊ុណ្ណា អ្នកជំនាញវិស័យអចលនទ្រព្យ នៅក្នុងតំបន់នេះ បានលើកឡើងថា ចំពោះសក្តានុពលនៃការអភិវឌ្ឍន៍ នៅតំបន់អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល និងពិតជាធ្វើឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិ មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងធ្វើឲ្យតម្លៃអចលនទ្រព្យនៅតំបន់អរិយក្សត្រមានតម្លៃកាន់តែឡើងខ្ពស់ខ្លាំង ហើយជាពិសេសនោះគឺពិតជាធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន និងបង្កើនការងារធ្វើសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរអរិយក្សត្រនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7234 នាក់
ម្សិលមិញ :
5847 នាក់
សប្តាហ៍នេះ :
45416 នាក់
ខែនេះ :
208096 នាក់
3 ខែនេះ :
637565 នាក់
សរុប :
5201646 នាក់