ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
កាលពីថ្ងៃទី ៦ មករា ២០១៧ ឈ្មោះ ខូ រ៉ាឌីន បានមកសុំមេភូមិឈ្មោះ ជឹម សុជាតិ អោយបញ្ជាក់លើពាក្យសុំបញ្ជាក់ប្រវត្តិដីគាត់ដែលផ្ទេរទៅអោយឈ្មោះ អៀ ង ធាន និង អ៊ំ សុផាន ដោយគាត់បានប្រាប់លោកមេភូមិថា
Sun,11 July 2021 (Time 11:46 AM)
ដោយ ៖ rou sarak (ចំនួនអ្នកអាន: 115នាក់)


ម្ចាស់ដីម្នាក់ប្រាប់ឈ្មោះអ្នកជាប់ព្រំដីខ្លួនច្រឡំទៅមេភូមិ អ្នកមានឈ្មោះនោះអះអាងថាជាដីរបស់ខ្លួនភ្លាមៗតែម្តង អញ្ចឹងហើយបានធ្វើអោយម្តាយមន្រ្តីម្នាក់បម្រើការនៅវិមានសន្តិភាពកំពុងមានវិវាទដីធ្លីជាមួយបុគ្គលនោះរហូតដល់សព្វថ្ងៃ ប៉ុន្តែបានឃើញថាអ្នកណាជាម្ចាស់ពិតប្រាកដហើយ

ករណីវិវាទដីម្តាយរបស់ លោក សុត ធី ដែលបម្រើការនៅអង្គភាពកងកិត្តិយសប្រចាំការនៅទីស្តីការគណៈរដ្ឋមន្រ្តីគឺខ្ញុំបានបញ្ជូនទៅលោកប្រធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យហើយដើម្បីពិនិត្យដោះស្រាយជូនគាត់។

កាលពីថ្ងៃទី ១៧ ខែមិថុនា ២០២១ ឈ្មោះ អែម ស្រីពេជ (ស្រី) អាយុ ៤៩ ឆ្នាំ ដែលត្រូវជាម្តាយ លោក សុត ធី បានដាក់លិខិតគោរពស្នើសុំអន្តរាគមន៍ជួយផ្តល់យុត្តិធម៌លើវិវាទដីទំហំ ៤៨,៧៥០m2 នៅភូមិ បឹងក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ពេលនេះដីខាងលើកំពុងមានវិវាទជាមួយភាគីម្ខាងទៀតឈ្មោះ កែវ សុភ័ក្រ ដែលអះអាងថាជាម្ចាស់ដូចគ្នា។ ដោយមិនអាចហាមឃាត់ឈ្មោះ កែវ សុភ័ក្រ បាន ឈ្មោះ អែម ស្រីពេជ្រ បានសម្រេចដាក់ពាក្យសុំរក្សាការពារ ដែលថ្មីៗនេះបានឡើងមកដល់សាលាឧទ្ធរណ៍បាត់ដំបងហើយ។ ក្នុងករណីវិវាទដីខាងលើ គឺមានដំណើររឿងដូចខាងក្រោមៈ

១)កាលពីថ្ងៃទី ៦ មករា ២០១៧ ឈ្មោះ ខូ រ៉ាឌីន បានមកសុំមេភូមិឈ្មោះ ជឹម សុជាតិ អោយបញ្ជាក់លើពាក្យសុំបញ្ជាក់ប្រវត្តិដីគាត់ដែលផ្ទេរទៅអោយឈ្មោះ អៀ



ង ធាន និង អ៊ំ សុផាន ដោយគាត់បានប្រាប់លោកមេភូមិថា ព្រំដីខាងត្បូងគាត់គឺទល់នឹងឈ្មោះ [ កែវ សុភ័ក្រ] (នៅក្នុងលិខិតនោះ ក៏គ្មានស្នាមមេដៃ កែវ សុភ័ក្រ ផ្តិតលើទេ)។ ដោយមិនបានចុះទៅពិនិត្យសួរនាំអោយបានច្បាស់ លោកមេភូមិ ជឹម សុជាតិ ក៏បានសរសេរថា ព្រំដីខាងត្បូងរបស់ ខូរ រ៉ាឌីន ទល់នឹងឈ្មោះ [ កែវ សុភ័ក្រ] ។ ដោយសារតែមេភូមិបានសរសេរបែបនេះទើបធ្វើអោយមានវិវាទដីធ្លីនេះកើតឡើង ដោយភាគី កែវ សុភ័ក្រ ព្យាយាមកាន់កាប់យកដីនេះតែម្តង។ ប៉ុន្តែម្ចាស់ដីពិតដែលនៅជាប់ព្រំខាងត្បូងពិតប្រាកដនោះគឺឈ្មោះ អែម ស្រីពេជ្រ ។

២) ដោយសារលោកមេភូមិ ជឹម សុជាតិ គាត់បានសរសេរឈ្មោះខុសតាមការប្រាប់របស់ ខូរ រ៉ាឌីន ទើបនៅថ្ងៃទី ០៦ តុលា ២០១៩ លោកមេភូមិ ជឹម សុជា

តិ បានធ្វើលិខិតបញ្ជាក់ជូនទៅមេឃុំឈ្មោះ នៃ ពៅ និងទៅចៅហ្វាយស្រុក ឌៀប ឈួន ដោយបានបញ្ជាក់ច្បាស់ថាឈ្មោះ កែវ សុភ័ក្រ ពុំមានដីជាប់ព្រំដីខាងត្បូងរបស់ ខូរ រ៉ាឌីន ទេ ។ ឈ្មោះ អែម ស្រីពេជ្រ ទើបជាម្ចាស់ដីពិតដែលមានដីជាប់ព្រំខាងត្បូងជាមួយ ខូ រ៉ាឌីន ពិតប្រាកដមែន ព្រោះគាត់មានឯកសារប្រវត្តិទិញដីនេះច្បាស់លាស់ពីម្ចាស់ដីដើមជាមួយប្តីពិតប្រាកដមែន។

៣)ប្រវត្តិដីរបស់ អែម ស្រីពេជ្រ គឺគាត់និង ប្តី (គង់ លីហៀង ស្លាប់២០១៤ ) ដែលមានសាក្សី (ឈឿន ស្រី) បានទិញពីម្ចាស់ដីដើមឈ្មោះ ហឿន ហាន កាលពីថ្ងៃទី 01/04/2០11 ដែលមានការបញ្ជាក់ទទួលស្គាល់ពីលោកមេឃុំ ទួន ឌុល បញ្ជាក់លេខ 753/011 ចុះថ្ងៃទី 5 ខែ 04 ឆ្នាំ 2011។ ឯកសារបញ្ជាក់ប្រវត្តិដីដើមនេះគឺភាគី កែវ សុភ័ក្រ ពុំមានឡើយ ប៉ុន្តែឈ្មោះនេះបានចូលទន្រ្ទានកាន់កាប់យកដី ដែលពេលនោះប្តីរបស់ អែម ស្រីពេជ្រ បានស្លាប់ហើយគាត់ជាស្រ្តីមេម៉ាយទន់ខ្សោយមិនអាចការពារដីធ្លីនេះបាន ទើបរត់រកផ្លូវច្បាប់អោយជួយ។

៤)នៅថ្ងៃទី ២៦ មិថុនា ២០២១ លោកមេភូមិ ជឹម សុជាតិ និងមេឃុំ នៃ ពៅ ក៏បានបញ្ជាក់សារជាថ្មីថា អែម ស្រីពេជ្រ គឺពិតជាម្ចាស់ដីពិតប្រាកដ។ ឈ្មោះ កែវ សុភ័ក្រ ពិតជាបានមករំលោភយកដីគាត់ទៅដាំដំឡូងរហូ

តដល់សព្វថ្ងៃពិតប្រាកដមែន។ ទន្ទឹមនឹងនោះក៏មានប្រជាពលរដ្ឋ ៣៥គ្រួសាររស់នៅទីនោះគាំទ្រនិងទទួលស្គាល់ថា អែម ស្រីពេជ្រ គឺពិតជាម្ចាស់ដីពិតប្រាកដ។

ដូច្នេះតាមការពិនិត្យប្រវត្តិនៃការទិញលក់ដីខាងលើជាមួយនឹងការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ គឺបញ្ជាក់ច្បាស់ថា អែម ស្រីពេជ្រ ពិតជាម្ចាស់ដីពិតប្រាកដ។ ភាគីម្ខាងទៀត កែវ សុភ័ក្រ ពុំមានឯកសារកាន់កាប់ដី ក្រៅពីមានតែឈ្មោះដែល ខូរ រ៉ាឌីន ដាក់ប្រាប់ច្រឡំទៅមេភូមិថានៅជាប់ព្រុំដី ខាងត្បូង។

ឯកឧត្តម ដួង ដារា​ បានបញ្ជូនករណីទៅលោកប្រធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យហើយ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋដែលជាម្ចាស់ដីពិតប្រាកដ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាម

ញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ព



លរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7306 នាក់
ម្សិលមិញ :
5847 នាក់
សប្តាហ៍នេះ :
45488 នាក់
ខែនេះ :
208168 នាក់
3 ខែនេះ :
637637 នាក់
សរុប :
5201718 នាក់