ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ប្រជាពលរដ្ឋអតីតសមាហរណកម្ម ០៥គ្រួសារនៅខេត្តកោះកុងគោរពសុំសម្តេចតេជោជួយផ្តល់យុត្តិធម៌
Wed,30 June 2021 (Time 04:43 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 202នាក់)


ប្រជាពលរដ្ឋអតីតសមាហរណកម្ម ០៥គ្រួសារនៅខេត្តកោះកុងគោរពសុំសម្តេចតេជោជួយផ្តល់យុត្តិធម៌

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មានប្រជាពលរដ្ឋអតីតសមាហរណកម្មខ្មែរក្រហម ៥គ្រួសារ (១-ទុយ ទឹម, ២-នាក់ សម្បត្តិ ៣-សេង លន់, ៤-លីម ធីប្រាំ (ស៊ុម មួង), ៥សួនជុំ) បានដាក់ពាក្យស្នើសុំអន្តរាគមន៍គោរពមក សម្តេចតេជោនាយករដ្ឋមន្រ្តី ។

ដីដែលប្រជាពលរដ្ឋកំពុងមានបញ្ហាគឺស្ថិតនៅភូមិ ភ្ញីមាស ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានទំហំ៤៤ហិកតាដែលបានបែងចែកផ្តល់ជូនដោយ លោក សួន ជុំ អាយុ៧០ឆ្នាំ អតីមេក្រុមទី១១ ជាអ្នកវាស់វែងបែងចែកដីជូនគ្រួសារសមាហរណកម្មទាំង៥គ្រួសារដែលមានជីវិតរស់នៅមកទល់សព្វថ្ងៃស្ម័គ្រចិត្តធ្វើជាសាក្សី ជូនពួកគាត់ទាំង៥គ្រួសារទៀតផង។

កន្លងមកខ្ញុំមិនទាន់អាចចុះទៅពិនិត្យទីតាំងភូមិសាស្រ្តបានដោយសារបញ្ហាកូវីដ-១៩។

ថ្មីៗកន្លងទៅនេះខ្ញុំបានទំនាក់ទំនងទៅលោកចៅហ្វាយស្រុកបានព័ត៌មានមួយចំនួនខ្លះហើយ។ អរគុណអាជ្ញាធរមូលដ្ឋានដែលបានចូលរួមសហការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋយើង។

ដើម្បីដោះស្រាយវិវាទនេះបាន គឺខ្ញុំត្រូវតែចុះទៅពិនិត្យអោយបានគ្រប់ជ្រុងជ្រោយ មិនមែនគ្រាន់តែស្តាប់លើការពន្យល់បកស្រាយជាមួយឯកសារ និងរូបថតបន្តិចបន្តួចនោះទេ។

ប៉ុន្តែប្រជាពលរដ្ឋបានអះអាងថា ប្រសិនបើពួកគាត់ពិតជាបានលក់ដូរដីធ្លីទាំងនោះមែន ឬជាជនខិលខូចដែលមានស្នាមមេដៃលក់ដូរពិតប្រាកដ​មែន គឺពួកគាត់យល់ព្រមទទួលខុសត្រូវចំពោះមុខច្បាប់។ បើពលរដ្ឋហ៊ានអះអាងប៉ុណ្ណេះហើយ តើនៅមានបញ្ហាអ្វីទៀតដែលលំបាកដោះស្រាយនោះ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6122 នាក់
ម្សិលមិញ :
5847 នាក់
សប្តាហ៍នេះ :
44304 នាក់
ខែនេះ :
206984 នាក់
3 ខែនេះ :
636453 នាក់
សរុប :
5200534 នាក់