ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់
Tue,06 April 2021 (Time 08:55 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 601នាក់)


ខេត្ត​បន្ទាយមានជ័យ៖​ភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់កាលពីល្ងាច​ថ្ងៃទី០៤ ខែ​មេសា ឆ្នាំ២០២១ បណ្តា​ល​ឲ្យផ្ទះ​ប្រជាព​លរដ្ឋ​​នៅតាម​ជួរមាត់អូរ បន្ទាត់ព្រំដែន​កម្ពុជា-ថៃ​ចំនួន១​៩​ខ្នង រង​ការខួច​យ៉ាងដំណុំ​ដោយរបើក​ដំបូលផ្ទះស័ង្កសី និងទ្រព្យសម្បត្តិមួយ​ចំ​នួន ព្រមទាំ​ងរថយន្ត​លុចស៊ី​៤៧០មួយ​គ្រឿងបែកកញ្ចក់ផងដែរ រីឯផ្សាររាត្រី រងការខួច​ខាតយ៉ាងដំណុំ និង​ផ្សារ​ផារ៉ាមិច ខា​ង​ក្រោយ​កាស៊ីណូ​ផ្កាយ៥ ស្ថិតនៅក្នុង​ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ដួលរលំ​ទាំងស្រុង បណ្តាល​ឲ្យ​មនុស្សចំនួន​៥នាក់រងរបួស​ដឹកបញ្ជូន​ទៅសង្គ្រោះនៅឯ​មន្ទីរ​ពេទ្យ។​

បើតាមអាជីវករដែល​លក់ដូរនៅក្នុងផ្សារ​ស្តាមិច ​បាន​ឲ្យដឹងថា ដោយសា​រតែខ្យល់កន្ត្រាក់ខ្លាំងពេក​ដែល​មិនធ្លាប់ជួប បណ្តាល​ឲ្យដួលរ​លំផ្សារទាំងស្រុងគ្រប​ពីលើ​មនុស្សប្រមា​ណជាង​៥០នាក់​ តែសំ​ណាង​ល្អ​មិនមាន​អ្នក​បាត់ប​ង់ជីវិត គ្រាន់តែ​រងរបួស​អ្នក​រត់ម៉ូតូឌុបម្នាក់ របួស​ត្រង់​ចិញ្ចើម​ដេ​ជាង១​០​ថ្នេ ,លោក​​យាយ​អាយុប្រមា​ណជាង៦០ឆ្នាំម្នាក់​សន្លប់ , ក្មេងប្រុស​ម្នាក់រ​បួស​ចំក្បាល​និងក្មេងស្រី​ម្នា​ក់​នៅ​ផ្សា​រអគ្គៈសន្លប់ផ​ងដែរ។

លុះព្រឹកថ្ងៃទី​០៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈ​អភិបាលខេត្ត រួមដំណើរ​ដោយ​លោក គាត ហ៊ុល អភិបាល​នៃគណៈអភិបា​លក្រុងប៉ោយប៉ែត លោក​ចៅសង្កាត់​ប៉ោយប៉ែត កង​កម្លាំងកង​ពលតូច​លេខ៥១ សឹករងក្រុង វរៈនគរបាល៩​១១ កងរាជ​អាវុធហ​ត្ថក្រុង អធិការដ្ឋាន​នគរ​បាលក្រុង ក្រុមប្រឹក្សាស​ង្កាត់ អង្គភាពភូមិ និងប្រ​ជាកា​រពារភូមិ​ បានអញ្ជើញ​ចុះពិនិត្យជាក់ស្តែង និង​ជួយ​ជួស​ជុលផ្ទះ​រួចទាំ​ងស្រុង បា​ន​ចំនួន​១៩ខ្នង ​អស់​សង្កសីចំ​នួន​២១៧សន្លឹក ឈើ ដែក លួស មួយ​ចំនួន។​ដោយឡែកផ្សារផារា​មិច​និង​ផ្សាររាត្រី ខាងក្រុមហ៊ុនកា​ស៊ីណូជា​អ្នកជួស​ជុល។

​លោក គាត ហ៊ុល អភិបាលក្រុង​បញ្ជាក់ថា ផ្សារ​ផារ៉ាមិច ត្រូវដួល​រលំខូចខាតទាំ​ងស្រុង ឯផ្ទះ​ប្រជាព​លរដ្ឋ​ចំនួន១​៩​ខ្នង​ រង​កា​រខូចខាត​ដោ​យ​របើ​កដំបូ​លសង្កសី ​ចំណែក​តូប​លក់​នៅ​ផ្សារ​រាត្រី​ ដែ​លមាន​ទំហ៊ុំ ២គុណ២ម៉ែត្រ ចំនួន១​០​០តូ​បរ​ងកាខូចខាតផ​ងដែរ។​

ពាក់ព័ន្ធទៅនឹង​គ្រោះ​ធម្មជាតិនេះ​ដែរ បើតាម​លោក ឈុន ប៊ុនថា ​សមាជិក​គណៈ​កម្មាធិ​ការ​គ្រប់​គ្រង​គ្រោះមហន្ត​រាយខេត្តបន្ទាយមានជ័យបាន​ឲ្យដឹងថា សម្រាប់ទូទាំងខេត្ត មានតែ​នៅក្រុង​ប៉ោយ​ប៉ែត​តែប៉ុ​ណ្ណោះ ដែល​រងផល​ប៉ះពាល់​ដោយសារខ្យល់កន្ត្រាក់បណ្តាល​ឲ្យផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន​១៩​ខ្នង និងផ្សាររា​ត្រីរងការខូចខាត ដោយ​ឡែក​ផ្សា​រផា​រ៉ាមិច ដួលរ​លំខូចខាត​អស់ទាំ​ងស្រុង តែ​មិនមាន​អ្នក​បាត់បង់ជីវិត​នោះទេ គ្រា​ន់តែរងរបួស​តែប៉ុណ្ណោះ​៕​

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11353 នាក់
ម្សិលមិញ :
5448 នាក់
សប្តាហ៍នេះ :
36914 នាក់
ខែនេះ :
259001 នាក់
3 ខែនេះ :
662531 នាក់
សរុប :
4516009 នាក់