ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩
Mon,05 April 2021 (Time 07:09 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 89នាក់)


ខេត្តកណ្ដាល៖ក្នុងឱកាសអញ្ជើញ ប្រគល់ ទទួ​លអ​គារ​វះកាត់ ​សុភាវី និងអគា​រសម្ភព សុភាវ័ន្ត នៃ​មន្ទីរ​ពេទ្យជ័យជំនះ ដែល​ជាអំណោយ​របស់ លោក​ជំទាវឧកញ៉ាគតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនា​យិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ នៃគណៈអភិបាលខេត្តកណ្ដាល បា​នមានប្រសាសន៍ថា ដោយ​មានការកើនឡើង អ្នក​ដែល​បានផ្ទុកមេ​រោគកូវីដ-១៩ នៅក្នុង​ខេត្តកណ្ដាល និងមានតម្រូវ​ការចាំបាច់ នូវអគារ​សម្រាប់​ព្យាបាលអ្នក​ដែលមានផ្ទុកមេរោគកូវីដ-១៩នោះ រដ្ឋបាលខេត្តកណ្ដាល នឹងត្រៀមយកអគារចំនួន ២បន្ថែម​ទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រាប់ព្យាបា​លអ្នកដែល​បានរក​ឃើញ​មានវិជ្ជមានមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល។

ឯកឧត្តមអភិបាលបញ្ជាក់ថា ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ទូទាំ​ងខេត្តកណ្ដាល មានអ្នកវិជ្ជមា​នមេរោគកូវីដ-១៩ សរុបចំនួន៣៥៤នាក់ និងបានព្យា​បាល​បាន​ជាសះស្បើយ សរុបចំនួន២៩១នាក់ ហើយខេត្តកណ្ដាលមិ​នមានអ្នកស្លាប់​ដោយមេរោគកូវីដ-១៩ឡើយ អ្នកដែលបា​នប៉ះ​ពាល់ដោយផ្ទាល់ និងប្រយោល ​សរុបចំនួន ១៦,៧៣៣នាក់ បានយ​កសំ​ណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន១៥,៦០៧នាក់។

ដើម្បីឆ្លើយតប​ទៅនឹងចំនួន​អ្នកជំងឺកូវីដ​-១៩ កំពុងបន្តកើនឡើង ហើយអគារ​មន្ទីរពេទ្យជ័​យជំនះ​បច្ចុប្បន្ន ពុំមានកន្លែងគ្រប់គ្រាន់​សម្រាប់បន្តដាក់អ្នកជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកណ្ដាល​គ្រោង​យកអគារ ចំនួន២ គឺអគារវះកាត់ សុភាវី និងអគារសម្ភព សុភាវ័ន្ត កំពុងដំណើរ​ការសាងសង់​ជិតបញ្ចប់នេះ សម្រាប់ព្យាបា​លអ្នកជំងឺកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល។

ក្នុងឱកាសនោះ​ដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែង​អគុណចំពោះ លោកជំទាវឧក​ញ៉ាគតិ្តបណ្ឌិត​ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដែលមានចិត្តសប្បុរសធម៌ បានសាង​សង់​នូវអគារវះកាត់ សុភាវី និងអគារសម្ភព សុភាវ័ន្ត ជូនដល់រដ្ឋ​បាលខេត្ត​កណ្ដាលនា​ពេលនេះ។

លោកជំទាវ​ឧកញ៉ាគតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុ​នហេងអភិវឌ្ឍន៍ បានឱ្យដឹងថា អគារវះ​កាត់ សុភាវី មានទំហំធំ១៣គុណនិង៤០ម៉ែត្រ កម្ពស់៥ជាន់ ដំបូលប្រក់ក្បឿង សង់អំពីបេ​តុងដែក បានសាងសង់សម្រេចបាន៨៥% ស្មើនឹង៩៥១.៤០៥ដុល្លា។អគារសម្ភព សុភាវ័ន្ត មាន​ទំហំធំ១៣គុណនិង៣៥ម៉ែត្រ កម្ពស់៤ជាន់ ដំបូលប្រក់ក្បឿង សង់អំពីបេតុងដែក បានសាងសង់ស​ម្រេច​បាន ៧០% ស្មើនឹង៥៥៥.០៧២ដុល្លា៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10988 នាក់
ម្សិលមិញ :
5448 នាក់
សប្តាហ៍នេះ :
36549 នាក់
ខែនេះ :
258636 នាក់
3 ខែនេះ :
662166 នាក់
សរុប :
4515644 នាក់