ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម
Mon,05 April 2021 (Time 07:46 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 27នាក់)


ខេត្តសៀមរាប៖លោក ម៉ក់ ប្រុស ប្រធានគណៈ​កម្មាធិការអនុសា​ខា និងលោកស្រី ងិន មុំ ប្រធា​នគ​ណៈ​កិត្តិយ​សអនុសាខា ស្រុកសូទ្រនិគម​ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បាន​នាំយកអំ​ណោយ​មនុស្សធ​ម៌ ផ្តល់ជូន​ដល់គ្រួសា​រលោក ជា ទូ ភេទប្រុស អាយុ៥៥ឆ្នាំ និងប្រពន្ធឈ្មោះ ផ​ម លាង អាយុ៥៦ឆ្នាំ មាន​សមាជិកចំនួន៨នាក់ ស្រី៣នាក់ នៅភូមិត្រពាំង​ព្រៃ ឃុំកៀនសង្កែ ដែលរង​គ្រោះដោ​យអគ្គិភ័យភ្លើងឆេះផ្ទះអស់​ទាំង​ស្រុង​កាលពីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ កន្លងទៅ​បណ្ដាលមកពីការឆ្លងចរន្តអគ្គីសនី។

ក្នុងឱកាសនោះក្រុមការងារក៏សូ​មចូលរួម​សោកស្ដាយ​ជាពន់​ពេក ចំពោះឧបទ្ទវហេតុនេះ បណ្ដាល​ឱ្យខា​តបង់ទ្រព្យសម្បត្តិ និ​ងលំ​នៅដ្ឋាន​ដ៏កក់ក្ដៅនេះ។ន្ថែមលើសនេះទៀត ក៏បានក្រើនរ​លឹកដល់​បង​ប្អូនទាំងអស់ ត្រូវថែរក្សាសុខភាព ក៏ដូចជាអាជ្ញាធរភូមិឃុំ នៅតែបន្តផ្សព្វផ្សាយ​ដល់បងប្អូនប្រជា​ពលរដ្ឋមានការប្រុងប្រយ័ត្ន និងចូលរួមអ​នុវត្តតាមវិធានការណ៍ការពារជំងឺកូវីដ-១៩ តាមការណែ​នាំរបស់ក្រសួង​សុខាភិបាល ពិសេសប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ​ឲ្យបានខ្ជាប់ខ្ជួន។
អំណោយដែលត្រូវផ្តលជូនរួមមាន អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី២យួរ កៅស៊ូតង់១ ធុងទឹក១ ធុងទឹកកក១ ចានដែកធំ១ គម្របបាយ កញ្ច្រែង ឆ្នាំងដាំបាយ ឆ្នាំងសម្លរ ចាន ស្លាបព្រា ធុងទឹកក្ដៅ វែកបាយ -សម្លរ ចង្អើរអាំងត្រី បោយដងទឹក មុង១ ភួយ១ សារុង១ ក្រមារ១ កន្ទេល១ និងថវិកា​ចំនួន១០ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងប៉ោយប៉ែត​ និងព្រះចៅអធិការវត្ត ព្រមទាំងអ្នកសារព័ត៌មាន បាននាំយក​អំណោយ​ ផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​​ក្នុង​អំឡុង​នៃការ​រីករាល​ជំងឺឆ្លង​កូវីដ​១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2949 នាក់
ម្សិលមិញ :
4016 នាក់
សប្តាហ៍នេះ :
47942 នាក់
ខែនេះ :
190658 នាក់
3 ខែនេះ :
737240 នាក់
សរុប :
3981549 នាក់