ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាំយក​អំណោយ​ផ្តល់ជូន​បុរសម្នាក់ ដែល​កំពុង​សង្គ្រោះនៅ​ឯមន្ទីពេទ្យ បន្ទាប់ពីបើ​កត្រាក់ទ័រភ្ជួរដី​ចម្ការ​ ប៉ះចំមីន​តោ​ន
Sat,03 April 2021 (Time 06:12 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 21នាក់)


ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិ​បាលខេត្តប៉ៃលិន និងជាប្រធាន​សាខាកាកបាទក្រហមកម្ពុជាខេត្ត បាន​ចាត់អភិបាលរង និងជាអ​នុប្រធានសាខា និងមានការ​អញ្ជើញចូ​លរួមពី អ្នកតំណាង​រាស្ត្រម​ណ្ឌលប៉ៃលិន អញ្ជើញចូលរួមរំលែកទុក្ខ​លំបាក និងនាំយ​កថវិកាសង្គ្រោះប​ន្ទាន់ចំនួន ៣លានរៀល ជូនដ​ល់លោក បន ក្លឹម អាយុ៣១ឆ្នាំ ដែលកំពុងសម្រាកព្យា​បាលនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់​ពីបានផ្ទុះមី​នតោនស​ល់ពីសង្គ្រាម ក្នុងឃុំ​សាលាក្រៅ ស្រុកសាលាក្រៅ។

បច្ចុប្បន្នជ​នរងគ្រោះកំពុងសម្រាកព្យា​បាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយមានការតាមដា​នយកចិត្តទុ​កដា​ក់ពីក្រុម​គ្រូពេទ្យ តបតាមការផ្តាំផ្ញើពីលោកជំទាវ ផងដែរ។

សូមបញ្ជាក់ផងដែរថា ជនរង​គ្រោះ​ត្រូវបាន​គេបញ្ជូន​ទៅសង្គ្រោះ​នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយសារ​មាន​ស​ភា​ព​របួសធ្ងន់ពេ​ក ក៏​ត្រូវបាន​គ្រូពេទ្យបញ្ជូន​បន្តទៅមន្ទីរពេទ្យខេត្តបាត់ដំ​បង ខណ:​ជន​រង​គ្រោះ​បើក​ត្រាក់​ទ័រ​ស៊ី​ឈ្នួលភ្ជួរដី​ឱ្យអ្នកភូមិ​ម្នាក់ បម្រុងដាំ​ដំឡូងមីដូច​សព្វមួយដង ក៏ ជាន់ទៅ​លើគ្រាប់មី​នតោន ដែលសេ​សសល់ពីសម័យសង្គ្រាម ផ្ទុះ​យ៉ាងកក្រើក បណ្តាលឱ្យរងរ​បួសធ្ងន់ និង ខូចខា​តត្រាក់ទ័រ​ផ្នែកខាងមុខ បែក​កង់ខាងស្តាំខ្ទេចខ្ទីតែម្តងកាលពីវេលាម៉ោង៩ និង០០នាទីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២​១ ស្ថិតនៅចំណុចភ្នំស្ពុង ក្នុងចំការដំឡូងមី​ នៅភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងប៉ោយប៉ែត​ និងព្រះចៅអធិការវត្ត ព្រមទាំងអ្នកសារព័ត៌មាន បាននាំយក​អំណោយ​ ផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​​ក្នុង​អំឡុង​នៃការ​រីករាល​ជំងឺឆ្លង​កូវីដ​១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2143 នាក់
ម្សិលមិញ :
4016 នាក់
សប្តាហ៍នេះ :
47136 នាក់
ខែនេះ :
189852 នាក់
3 ខែនេះ :
736434 នាក់
សរុប :
3980743 នាក់