ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ចាប់ឃាត់ខ្លួនជន​សង្ស័យម្នាក់ ទៅ​តុ​លាការខេត្តបន្ទាយ​មាន​ជ័យ ពា​ក់ព័ន្ធទៅនឹង​ករណី​លួច​ម៉ូតូ
Sat,03 April 2021 (Time 03:36 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 47នាក់)


ខេត្តបន្ទាយមានជ័យ៖ជន​សង្ស័យម្នាក់ ត្រូវ​កម្លាំង​កងរាជ​អាវុធ​អាវុធ​ហត្ថក្រុងប៉ោយប៉ែត ដឹក​នាំដោយ​លោក​វរ​សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូ​លដ្ឋានកងរាជអាវុធហត្ថក្រុង ចា​ប់ឃាត់ខ្លួន កាលពី​វេ​លាម៉ោង​១៧និង០០នាទី ថ្ងៃទី០១ ខែមេសា​ ឆ្នាំ២០២១ នៅចំណុចស្ថានីយ៍​រថភ្លើង ស្ថិតក្នុងភូមិ​ក្បាល​ស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ក្រោយពីទទួលបានពាក្យបណ្ដឹងពី​ជនរងគ្រោះ￸ឈ្មោះ￸ ឡាត់ ភី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដី​ពី​ករណីបា​ត់ម៉ូតូ០១​គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប​ន្ទាយមានជ័យ 1A-7527 នៅចំណុចម្ដុំបរិវេ​ណកាស៊ីណូផ្កាយ៥។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ការចុះឃាត់ខ្លួន​ជនសង្ស័យ​ បានធ្វើឡើងក្រោយពីទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធ​ហត្ថខេត្ត លោកបានដឹកនាំកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើ​ការស្រាវជ្រាវ​រហូតឈានដ​ល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ￸ HERY ANTO (ហៀរី អាន់តូ) ភេទប្រុស អាយុ៣២ឆ្នាំ ជា​ជន​ជាតិឥណ្ឌូនេស៊ី រស់នៅក្នុងក្រុ​ងប៉ោយប៉ែត និង​ដកហូតវត្ថុងតាងម៉ូតូ​នៅចំណុចខាងលើ ហើយប​ញ្ជូន​មកបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជំនាញព្រហ្មទណ្ឌអាវុធហត្ថក្រុង ជនសង្ស័យបានឆ្លើយសារភាពថា នៅ​វេលា​ម៉ោង១៤និ​ង០០នាទី ថ្ងៃ ខែ ដដែររូបគេបានជិះម៉ូតូ​ឌុបធ្វើដំណើរ​ពីកាស៊ីណូផារ៉ាមិក សំដៅ​ទៅកាស៊ីណូ​ហាយសូ​១៨ជាន់ ពេលទៅ​ដល់់ពាក់​កណ្ដាលផ្លូវចំណុចកាស៊ី​ណូផ្កាយ៥ រូបគេ​ក៏ឈ​ប់នៅទីនោះ￸ ហើយ​ដើរបាន​បន្តិចក៏ប្រទះឃើ​ញម៉ូតូ០១គ្រឿង​ ដែលចតនៅមុខកាស៊ីណូ ដោយមាន​សោរ​ជាប់នៅហ្នឹង​ម៉ូតូ​ស្រាប់ ពេល​នោះ￸រូ​បគេមានឱកាសក៏លួចយកម៉ូតូនោះ￸តែម្ដង ហើយជិះ​ចេញទៅមាន​បំណងយក​ទៅលក់​យកប្រាក់ ពេល​ជិះទៅដល់ចំណុចស្ថានីយ៍​រថភ្លើង ត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនបានតែម្ដង។

ដោយផ្អែកតាមពាក្យបណ្ដឹងរប​ស់ជនរងគ្រោះ￸ និងចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំង​មានវត្ថុតាង​ផងនោះ￸ ត្រូវបា​នកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនម​កបញ្ជា​ការដ្ឋានអា​វុធហត្ថខេត្តចាត់ការបន្ត ចំណែកម៉ូតូដែលដកហូតបានត្រូវបានកម្លំា￸ងអាវុធហត្ថក្រុង ប្រគល់ឱ្យ​ម្ចាស់​ដើមវិញហើយ។បច្ចុប្បន្ន ជនសង្ស័យត្រូវ​បានកម្លាំង​ជំនាញព្រហ្មទណ្ឌអាវុធហត្ថ ខេត្ត បញ្ជូនទៅ​សាលាដំបូងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11523 នាក់
ម្សិលមិញ :
5448 នាក់
សប្តាហ៍នេះ :
37084 នាក់
ខែនេះ :
259171 នាក់
3 ខែនេះ :
662701 នាក់
សរុប :
4516179 នាក់