ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣​៨គ្រួសារ មកពី​បណ្តា​ភូមិ​ចំនួន១១ ក្នុងឃុំ​ចាន់ស ទទួល​អំណោយ ពីរដ្ឋបាលស្រុក​សូទ្រនិគម
Fri,02 April 2021 (Time 08:50 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 9នាក់)


ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលស្រុក​សូទ្រនិគម ដឹកនាំដោយលោក ម៉ក់​ ប្រុស អភិបាលស្រុក​សូទ្រនិគម និងលោកស្រី ​ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក សហការជា​មួយអង្គការ​ទស្សនៈ​ពិភព​លោកប្រចាំស្រុកសូទ្រនិគម រៀបចំចែកអំណោ​យដល់គ្រួសារក្រីក្រចំនួន ៣៨គ្រួសារ​ មកពីបណ្តាភូ​មិចំនួន១១ ក្នុងឃុំ​ចាន់ស។

ពិធីនេះបានប្រព្រឹត្តទៅ​នៅចំណុច​បរិវេណសា​លាបឋម​សិក្សា​តាតោកកណ្ដាល ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដោយមានការអញ្ជើញ​ចូលរួមពីលោក សួន ជំនិត មេឃុំចាន់ស លោក តាន់ ឡែន ប្រធានកា​រិយាល័យអប់រំ យុវជន និង​កីឡាស្រុក ផងដែរ។

ក្នុងឱកាសនោះដែរលោក អភិបា​លស្រុក បានថ្លែងអំណរគុណ​ចំពោះអង្គកា​រទស្សនៈពិភព​លោកដែល​បានយ​កអំណោយ​ទាំងនេះ​ចែកជូនប្រ​ជាពលរដ្ឋ​ ដែល​ជា​គ្រួសារក្រីក្រ ដែលរស់​នៅក្នុង​ឃុំចាន់ស ស្រុកសូទ្រនិគម។ជាមួយគ្នានោះដែរ លោក អភិបាលស្រុក​ក៏បានផ្តាំផ្ញើ​ដល់បងប្អូន​ប្រជាព​លរដ្ឋទាំងអស់​ត្រូវចូល​រួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយបើមានករ​ណីសង្ស័យ​សូមរាយការបន្ទាន់ជូនអា​ជ្ញាធរមានសមត្ថិកច្ច ឬខលទៅលេខ១១៥ ដើម្បីមា​នវិធាន​ការ ពិសេស​ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ចួននូវវិធាន​ការសុខាភិបាល និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង៣កុំ។

អំណោយដែលត្រូវផ្តលជូនប្រចាបលរដ្ឋរួមមាន៖ អង្ករ៣០​គីឡូ​ក្រាម,មីម៉ាម៉ា១កេស,​ត្រីខ១យួរ,​ប្រេង​ឆា២លីត្រ,ទឹកត្រី១យួរ,ទឹកស៊ីអីវ១​យួរ​,ស្កស១​គីឡូ,អំបិល២គីឡូ និងកង់ចំនួន៤៤​គ្រឿង ដល់សិស្សក្រី​ក្រផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងប៉ោយប៉ែត​ និងព្រះចៅអធិការវត្ត ព្រមទាំងអ្នកសារព័ត៌មាន បាននាំយក​អំណោយ​ ផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​​ក្នុង​អំឡុង​នៃការ​រីករាល​ជំងឺឆ្លង​កូវីដ​១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2985 នាក់
ម្សិលមិញ :
4016 នាក់
សប្តាហ៍នេះ :
47978 នាក់
ខែនេះ :
190694 នាក់
3 ខែនេះ :
737276 នាក់
សរុប :
3981585 នាក់