ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីត្រួតពិនិត្យ​លទ្ធផល​ក្នុងការស្រាវជ្រាវបឋម ក្នុង​យុទ្ធនាកា​រកំណ​ត់មុខសញ្ញា ស្វែងរកអ្នកពា​ក់ព័ន្ធ​ដោយផ្ទាល់ និងដោ​យប្រ​យោល អ្នក​ដែល​មានជំងឺកូវីដ-១៩
Fri,02 April 2021 (Time 05:12 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 57នាក់)


ខេត្តកណ្តាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅ​រសៀល​ថ្ងៃទី​០២ ខែមេសា ឆ្នាំ២០២១ បា​នដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីត្រួតពិនិ​ត្យលទ្ធផល​ក្នុងកា​រស្រាវជ្រាវ​បឋម កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ របស់ក្រុមកា​រងារចម្រុះខេត្ត ស្រុក ក្នុងយុទ្ធនា​ការកំណត់​មុខសញ្ញា ស្វែងរកអ្ន​កពាក់ព័ន្ធដោ​យផ្ទាល់ និងដោ​យប្រយោល ជាមួយបុគ្គល​ឈ្មោះ ប៊ុន សក្កដា មានជំងឺ​កូវីដ-១៩ រស់នៅភូមិតាពេ​ទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ដែលបានមកប្រ​ស្រ័យទាក់ទ​ងជា​មួប្រជាព​លរដ្ឋ នៅភូមិពាម ឃុំសំបួរមាស ស្រុកមុខ​កំ​ពូលដោយ​ក្នុងនោះ​រកឃើញ​ប្រជាពល​រដ្ឋ៩នាក់​ផ្ទាល់ និងប្រយោល៩១នាក់ទៀត។

ចំពោះប្រ​ជាពលរដ្ឋទាំងអស់ ដែលមា​នការ​ពាក់ព័ន្ធជាមួយបុគ្គល​ឈ្មោះ ប៊ុន សក្កដា ក្រុមគ្រូពេទ្យជំ​នាញ​បានយកសំណាកធ្វើ​តេស្តរកមេរោគ រីឯអ្នកពា​ក់ព័ន្ធដោយប្រយោល បានដាក់ឱ្យធ្វើចត្តា​ឡីស័កនៅ​មណ្ឌលចត្តាឡីស័ក ដែ​លរដ្ឋបាលស្រុកបានរៀបចំ។

ក្នុងឱកាសនោះ​ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បង​ប្អូនប្រជាពលរដ្ឋ ដែលដឹងថា​ ខ្លួនមាន​ការពាក់ព័ន្ធដោ​យផ្ទាល់ ឬដោយប្រយោ​លជាមួយបុគ្គល ឈ្មោះ ប៊ុន សក្កដា ខាងលើ សូមចូល​រួមសហកា​រជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីយកសំណាកធ្វើតេស្តរក​មេរោគ និងធ្វើចត្តាឡីស័ក ដើម្បីចូល​រួមកាត់ផ្តាច់សង្វាក់ នៃកា​រឆ្លងរាលដាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ហើយ​ត្រូវបន្ត​គោរព អនុវត្តតា​មគោលការណ៍​ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធាន​ការការពាររ​បស់សម្ដេចតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៣.ការពារ និង៣.កុំ ​ឲ្យបានខ្ជាប់ខ្ជួន៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11559 នាក់
ម្សិលមិញ :
5448 នាក់
សប្តាហ៍នេះ :
37120 នាក់
ខែនេះ :
259207 នាក់
3 ខែនេះ :
662737 នាក់
សរុប :
4516215 នាក់