ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
រកឃើញមេ​រោគក្នុងសត្វជ្រូក​ជំទើរ ​ដែលនាំចូលពី​ប្រទេសថៃ ​មកខេត្តបន្ទាយមានជ័យ
Fri,02 April 2021 (Time 03:46 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 41នាក់)


ខេត្តបន្ទាយមានជ័យ៖បើយោងតាម​លទ្ធផល​មន្ទីរពិ​សោធន៍វីរុស​សាស្ត្រ នៃវិទ្យា​ល័យជាតិ​ស្រាវជ្រា​វសុខភាពស​ត្វនិងផលិតកម្មសត្វ របស់អគ្គនា​យកដ្ឋានផលិ​តកម្មសត្វនិ​ងសុខភាព​ពសត្វ នៃក្រសួង​កសិកម្មចេញ​នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លើសំណាក​ឈាមជ្រូករស់ចំនួន៣៨ក្បាល ដែល​សមត្ថកិច្ច​ចាប់​នៅព្រំដែនកម្ពុជា ថៃនៅ​ខេត្តបន្ទាយ​មានជ័យ កាលពីរ​សៀលថ្ងៃទី៣០ ខែមីនាឆ្នាំ​២០២១​កន្លងមកនេះ មន្ត្រីជំនាញបញ្ជាក់ថា សត្វជ្រូករស់​ដែលទើប​ចាប់​បាន១លើកទៀត​នៅ​ខេត្ត​បន្ទាយមានជ័យ ក្រោយពេលធ្វើតេស្តឈាម​លទ្ធផល គឺវិជ្ជមានជម្ងឺប៉េស្តជ្រូកអាហ្វ្រិច។

លោក​ហ៊ុយ ទូច ប្រធាន​ការិយាល័យផលិតកម្ម និងបសុព្យា​បាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង​នេសាទ​ខេត្តបន្ទាយមានជ័យបានឲ្យថា កាល​ពីម៉ោង២និង១០​នាទីរសៀល ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០​២១ ក្រុមអន្តរ​គមន៍បង្ក្រាបបទល្មើសវិស័យសុ​ខភាពសត្វ ផលិតកម្មសត្វការិ​យាល័យនេះ ស​ហកា​រនឹ​ងកម្លាំ​ងពាក់ព័ន្ធបានធ្វើកា​រឃាត់ចាប់​រថយន្ត២គ្រឿង រថយន្តទី១ ​ម៉ាកនីស​សាន់ពណ៌ទឹកប្រាក់ ពាក់ស្លាក​លេខ បន្ទាយមានជ័យ 2A-0388 ​ដែលផ្ទុកជ្រូ​ករស់ចំនួន២០​ក្បាលជ្រូកជំទើ ត្រៀមយកម​កខ្វៃ​លក់ក្នុង​អំឡុងឆេងម៉េង និងរថយន្តទី២ គ្មានស្លាកលេខពណ៌ខ្មៅ ​ម៉ាកកាម៉ារី គ្មានស្លាកលេខ ផ្ទុកជ្រូករស់​ចំនួន១៨ក្បាលជ្រូក​ជំទើ នៅចំណុចខា​ងកើតសាលាស្រុកអូរជ្រៅ ក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ដែលស​ត្វជ្រូក​បាននាំចូលពីប្រទេសថៃ តាមច្រករបៀងនៃព្រំដែនកម្ពុជា ថៃក្នុ​ងស្រុកអូរជ្រៅ។​ការនាំចូលសត្វជ្រូកនេះដោយមិ​នមានលិខិតអនុញ្ញាត មិនមានលិខិតបញ្ជាក់​សុខ​ភាពសត្វឡើយ ។

ក្នុងនោះសមត្ថកិច្ចជំ​នាញ បាននាំយកវត្ថុតាង​ល្មើសខាងលើមក​កាន់ការិយាល័យផលិតកម្ម និង​បសុព្យាបាលខេត្ត អនុវត្តនូវនីតិវិធីច្បាប់និងធ្វើចត្តាឡីស័ក។និង​បានបូម​ឈាមផ្ញើទៅមន្ទីរពិសោធ​ន៍របស់​អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពពសត្វដើម្បីចាត់ការជាបន្តទៀត។

ជាលទ្ធផលលើ​សំណាកឈាមជ្រូកដែ​លធ្វើពិសោធន៍បានបញ្ជាក់ថា វត្ថុវិភាគមានគុណភាពល្អ តែវាវិជ្ជមានជម្ងឺ​ជ្រូកអាហ្វ្រឹច។យោងការណែនាំរបសលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិ​បាលកម្ពុជា ទទួលបន្ទុកអគ្គនា​យក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប៉ាង វណ្ណា​សេ្ឋ ប្រធាន​កសិកម្មខេត្ត និងចំណា​ររ​បស់​លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអម​សាលាដំបូងខេត្តបន្ទាយ​មានជ័យ លោកហ៊ុយ ទូច បានបន្តថាករណី​នេះបានអនុញ្ញាតឲ្យ​ជំនាញដុត​បំផ្លាញ​ចោ​លតាមនិតិវិធី និ​ងបច្ចេកទេស​ព្រោះ​ជាប្រភេទជ្រូកមានជម្ងឺ ប៉ះពាល់ដល់សុ​ខភាពប្រជាព​លរដ្ឋដែលបា​នទិញយកទៅបរិភោគ ។សត្វ​ជ្រូកដែ​លឃាត់បាន​៣៨ក្បាលនោះ​ត្រូវមន្ត្រីជំនាញនាំ​ទៅដុតបំផ្លាញចោល​ហើយកាល​ពីម៉ោង៣រសៀល ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11849 នាក់
ម្សិលមិញ :
5448 នាក់
សប្តាហ៍នេះ :
37410 នាក់
ខែនេះ :
259497 នាក់
3 ខែនេះ :
663027 នាក់
សរុប :
4516505 នាក់