ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សាលារៀន​ឯកជន និងអ្នក​ធ្វើ​ចត្តាឡីស័ក្ក​តាមផ្ទះសរុប​ចំនួន​៤​ទីតាំង ត្រូវបាន​គណៈបញ្ជាការឯក​ភាព​ក្រុងប៉ោយប៉ែត រួមនឹង​ក្រុមគ្រួពេទ្យបើ​ក​ឲ្យដំ​ណើ​រការជា​ធម្ម​តាវិញ ក្រោយពី​ពិនិត្យសំណាក​​អវិជ្ជ​មាន
Thu,01 April 2021 (Time 10:15 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 10នាក់)


ខេត្តបន្ទាយមានជ័យ៖អ្នកដែ​លជាប់កា​រសង្ស័យដោយ​ផ្ទាល់ និងប្រយោលជា​មួយអ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​១៩ ដែល​អាជ្ញាធរក្រុង​ប៉ោ​យប៉ែត និង​មន្ត្រី​ជំនាញ​ផ្អាក និងបិតមិន​​ឲ្យចេញ ចូល ពោលគឺ​ឲ្យ​ធ្វើ​ចត្តា​ឡី​ស័ក​រយះពេល​១៤ថ្ងៃ​នៅក្នុងសាលារៀន និងផ្ទះ​របស់ខ្លួនកន្លងមក ក្រោយពី​យកសំណា​កទៅពិនិត្យ​ហើយ​លទ្ធផលអ​វិជ្ជមាន​នោះ នៅរសៀលថ្ងៃទី​០១ ខែមេសា ឆ្នាំ២០២១ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល​ក្រុង​ប៉ោយប៉ែត និងជា​ប្រធានគណៈបញ្ជាកា​រឯកភាពក្រុង លោក វរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជា​ការមូលដ្ឋាន​កងរាជអាវុធអហ្ថក្រុង ​កម្លាំងអធិការដ្ឋាន​នគរបា​ល​ក្រុង សង្កាត់ និង​ក្រុមគ្រួពេ​ទ្យផងនោះ បាន​អញ្ជើញ​បើក​ឲ្យ​ដំណើ​រការឡើងវិញ ពោល​គឺអនុញ្ញាត​ឲ្យពួ​ក​គាត់​មានសិរីភាពឡើងវិញ។

លោកអភិបាល​ក្រុង​ប៉ោយប៉ែត​បាន​​ឲ្យដឹងថា នៅរសៀលនេះ​ទីតាំង​ចំនួន​៤នៅក្រុង​ប៉ោយ​ប៉ែត​ត្រូ​វ​បាន​បើក​ឲ្យ​ដំណើរការ​ឡើងវិញ និង​អនុញ្ញាត​ឲ្យពួ​គាត់បាន​ចេញ​ចូល​និងធ្វើកា​រដូច​គេឯ​ងធម្ម​តាវិញ ក្រោយ​ពី​យកសំណាក់ទៅ​ពិ​និត្យ​អវិជ្ជមាន ក្នុង​នោះ​មានសាលារៀន​សុវណ្ណភូមិ២ ផងដែរ ត្រូវបាន​បើក​ពី​ការ​ធ្វើចត្តាឡីស័​កឡើងវិញដែរ​​ តែមិ​នអនុញ្ញាត​ឲ្យសា​លា​បើកបង្រៀន​នោះ​ទេរងចាំ​ក្រសួងអ​បរំ​យុវ​ជននិ​ងកីឡាចេញសេចក្តី​ប្រកា​ស​​សិន។​

លោក​អភិបាលក្រុងបញ្ជាក់ថា ប្រជាព​លរដ្ឋដែល​ធ្វើចត្តាឡីស័ក​នៅក្នុងផ្ទះ​របស់ខ្លួន​រយះពេល១​៤ថ្ងៃ​កន្លងម​កនេះ គឺ​មាន​ការសង្ស័យ​ប៉ះពាល់ដោយ​ផ្ទាល់ និងប្រយោ​លជា​មួយ​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​១៩ ដោ​យ​អ្នកខ្លះបា​នចេញចូល​នៅ​មន្ទីរពេទ្យ​៧បី​ដើម​ខេត្តសៀមរាប និងខ្លះ​ទៀត​ចេញចូល​នៅ​ស​ណ្ឋា​គា​រអន្តរជាតិ V​ 9 និង​សណ្ឋា​គា ​ប៉ារ៉ា​ម៉ា ២ ដែលទើប​តែអនុញ្ញាត​ឲ្យដំណើ​រកា​រឡើងវិ​ញដែ​រនោះ​។

ក្នុងនោះ​លោកអភិបាលក្រុង​ បានថ្លែង​អគុណ​ និងកោត​សសើ​ដល់​ប្រជាព​លរដ្ឋ ដែលមា​នការយល់​ដឹង​ខ្ពស់ក្នុង​ការ​ថែរក្សាសុខភាព អនាម័យ ពិ​សេសចូលរួមទប់ស្កាត់ និងកា​រពា​របាន​ល្អ ជាមួ​យ​អាជ្ញា​ធរ នៅ​ពេលដឹង​ថាខ្លួន​មាន​ជាប់​ពាក់ពន្ធ័ ឬក៏​ចេញចូល​កន្លែង​ដែលមានការសង្ស័យ ពួកគាត់​បាន​ខល​ទំនាក់​ទំនងទៅ​អាជ្ញាធ​រមូលដ្ឋានភ្លាម​ ដើម្បី​បង្ឃាំងខ្លួន​ឯង​ នឹ​ងក្រុម​គ្រួសា​ររយះ​ពេល១៤​ថ្ងៃ​តាម​ការ​ណែនាំរបស់ក្រសួង​សុខាភិបាល ជៀសវាងការចម្លង​ដល់អ្នកដដៃ។

ជាមួយគ្នានោះដែរ​លោក​អភិបាលក្រុង​​ បានបញ្ជាក់ថា ទោះជា​ក្នុង​ខេត្តរប​ស់យើងមិនទាន់​មាន​ជំងឺ​នេះ​ក្តី​តែយើង​មិន​ត្រូវភ្លេចខ្លួន​នោះទេ ពី​ព្រោះ​នៅតាម​បណ្តាលរាជធានី ខេត្តនា​នា​ នូវ​មិន​ទាន់ធូ​ស្បើយ​នៅឡើយ ​ដូច្នេះត្រូវ​បន្តរួម​គ្នាអ​នុវត្ត​តា​មវិ​ធានការ​រប​​ស់ក្រសួ​ងសុខា​ភិ​បាល និង​ប្រមុខ​រាជ​រដ្ឋាភិ​បាលកម្ពុជា គឺ​"៣កា​រពារ និង ៣កុំ " ​ឲ្យបា​នខ្ជាប់ខ្ជួន ដើម្បីប​ញ្ជៀស​ការរីករា​ល​ដាលនូវជំងឺ​កូវីដ១៩​នេះ​ឲ្យខានតែបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងប៉ោយប៉ែត​ និងព្រះចៅអធិការវត្ត ព្រមទាំងអ្នកសារព័ត៌មាន បាននាំយក​អំណោយ​ ផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​​ក្នុង​អំឡុង​នៃការ​រីករាល​ជំងឺឆ្លង​កូវីដ​១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2371 នាក់
ម្សិលមិញ :
4016 នាក់
សប្តាហ៍នេះ :
47364 នាក់
ខែនេះ :
190080 នាក់
3 ខែនេះ :
736662 នាក់
សរុប :
3980971 នាក់