ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ទីតាំងចំនួ​ន១៣ លើ​៩ ក្រុង/ស្រុក ក្នុងខេត្តបន្ទាយ​មានជ័យ បើ​កយុទ្ធ​នាការ​ចា​ក់វ៉ាក់សាំ​ងទ្រង់​ទ្រាយ​ធំ ជូន​ប្រជាព​លរដ្ឋស្ម័គ្រ​ចិត្ត ដើម្បីការពារជំងឺកូវីដ១៩
Thu,01 April 2021 (Time 10:01 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 10នាក់)


ខេត្តបន្ទាយ​មានជ័យ៖នៅ​រសៀល​ថ្ងៃទី១ ខែមេសា ឆ្នាំ​២០២១ លោក ​គាត ហ៊ុល អភិបាល​ នៃគ​ណៈ​អភិ​បាល​ក្រុង​ប៉ោយប៉ែត និងជា​ប្រធាន​គណៈបញ្ជាការ​ឯកភាពក្រុង​ បាន​ដឹកនាំក្រុម​ការងារ អញ្ជើញ​ចុះ​ពិនិត្យ​កន្លែង​ដែ​លត្រូវ​ចាក់វ៉ាក់​សាំង​ការពារជំងឺឆ្លងកូវីដ-១៩​ នៅ​ក្នុងក្រុង​ប៉ោយ​ប៉ែត​ ចំនួន២ទីតាំង ដោយ​ទីតាំងទី១ នៅស្ថានីរថភ្លើង និងទីតាំងទី២ នៅ​មន្ទីរពេទ្យបង្អែកប៉ោយប៉ែត។ ​

បើតាម​សេចក្តីជូនដំ​ណឹងរបស់រដ្ឋបា​លខេត្តបន្ទាយមានជ័យ​បញ្ជាក់ថា យុទ្ធនា​ការចាក់វ៉ាក់​សាំង​ទ្រង់​ទ្រាយធំ នៅទូទាំង​ខេត្តបន្ទា​យមានជ័យ នៅ​ទីតាំង​ចំនួន​១៣ លើ​៩ ក្រុង/ស្រុកនឹ​ងចាប់​ផ្តើម​នៅព្រឹក​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ តទៅតាមបញ្ជី​ឈ្មោះ​អាទិភាព ដែ​លរដ្ឋបា​លខេត្តបានកំណត់។ម្យ៉ាងវិញទៀត​ការចាក់វ៉ាក់សាំងកា​រពារជំងឺកូវី១៩ នេះ​​តាមទី​កន្លែង និងពេលវេលា ព្រម​ទាំង​ការកំ​ណត់​ចំ​នួនអ្នក​ត្រូវ​មកទ​ទួល​វ៉ាក់សាំង​ដូចខាងក្រោម៖
* ការចាក់វ៉ាក់​សាំង ​គិតពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ​ (ដោ​យមិនគិត​ពីថ្ងៃឈប់សម្រាក)
- ពេ​ល​ព្រឹក​៖ ពីម៉ោង០​៨:០០នាទីព្រឹក ដល់​ម៉ោង១២ :០០នាទី​ថ្ងៃត្រង់ (ចំនួន១០០នាក់)
- ពេល​ល្ងាច៖ ពី​ម៉ោង១៤:០០នា​ទី​រសៀល ដល់ម៉ោង ​១៦:៣០នាទីល្ងាច (ចំនួន៥០នាក់)។

ដំណើរ​ការនៃ​ការផ្តល់​វ៉ាក់សាំងការ​ពារ​ជំងឺកូវីដ-១៩ ត្រូវអនុវ​ត្តតា​មវិធានកា​រសុខាភិ​បាល និង​ប្រមុខរាជរដ្ឋាភិ​បាល គឺ«៣កុំ និង៣​ការពារ» ដើម្បីបង្ការ​ទប់ស្កា​ត់ ការចម្លងវីរុស​កូវីដ-១៩ នៅ​តាមទីកន្លែងចា​ក់វ៉ាក់សាំង​៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងប៉ោយប៉ែត​ និងព្រះចៅអធិការវត្ត ព្រមទាំងអ្នកសារព័ត៌មាន បាននាំយក​អំណោយ​ ផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​​ក្នុង​អំឡុង​នៃការ​រីករាល​ជំងឺឆ្លង​កូវីដ​១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2395 នាក់
ម្សិលមិញ :
4016 នាក់
សប្តាហ៍នេះ :
47388 នាក់
ខែនេះ :
190104 នាក់
3 ខែនេះ :
736686 នាក់
សរុប :
3980995 នាក់