ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន៥០គ្រួសារ នៅឃុំចំនួន៣ក្នុងស្រុកដងទង់ ទទួលអំណោយ​ពីកាកបា​ទក្រហម​កម្ពុជាខេត្តកំពត
Thu,01 April 2021 (Time 04:17 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 8នាក់)


ខេត្តកំពត៖ឯកឧត្តម​ ជាវ​ តាយ​ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈ​កម្មាធិ​ការ​សាខាកាកបា​ទក្រហមកម្ពុជាខេត្តកំពត កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចែ​កអំណោយកាក​បាទក្រហមជូនដ​ល់ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត ចំនួន៥០គ្រួសារ នៅឃុំមា​នរិទ្ធ ឃុំ​ល្អាង និងឃុំអង្គរមាស ស្រុកដ​ងទង់ ខេត្តកំពត។

ពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្តល្អាងទឹកជប់ ឃុំល្អាង ស្រុកដងទង់ ដោយមានការ​អញ្ជើញចូលរួម​ពី​លោក លោកស្រី សមាជិ​កគណៈកម្មាធិការ កងកម្លាំង​ទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុ​សាខា​ស្រុក និងប្រជាពលរដ្ឋ​ សរុប៧៥នាក់។

ក្នុងឱកាស​នោះ ឯកឧត្តម ជាវ តាយ បានផ្តាំផ្ញើកា​រសាកសួរសុខទុក្ខពីសំ​ណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកា​កបាទក្រហមកម្ពុជា ដែលជានិច្ចកា​លសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និង​មាន​ការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិន​ប្រកាន់រើសអើងវណ្ណៈ ជាតិ​សាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិនដែល​ទុកចោលឲ្យប្រ​ជាពលរដ្ឋណា​ម្នាក់​ស្លាប់ដោយ​អត់ស្បៀងអាហារ មិនមានការដោះស្រាយអ្វីនោះឡើយ។

ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា បើទោះបីអំណោ​យដែលបាន​ចែកជូន​ប្រជាពលរដ្ឋ​នាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយ​សម្រាលការ​លំបាកខ្វះខាត​របស់បងប្អូនបា​នមួយគ្រាផងដែរ។ក្នុងនោះឯកឧត្តម​ក៏បានក្រើនរំលឹកអំពា​វនាវដល់បងប្អូនប្រ​ជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួម​អនុវត្តតាមវិធាន​ការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ«៣ការ​ពារ និង ៣កុំ»ក្នុង​ការចូលរួមទប់ស្កាត់ និងកា​រពារ​ជំងីកូវីដ-១៩។

អំណោយត្រូវ​ចែកជូនប្រជាពលរដ្ឋក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ២៥kg មី១កេះ ទឹកត្រី១យួរ ស្ករស១kg និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ សរុបចំនួន​៤៦ម៉ឺន​រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងប៉ោយប៉ែត​ និងព្រះចៅអធិការវត្ត ព្រមទាំងអ្នកសារព័ត៌មាន បាននាំយក​អំណោយ​ ផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​​ក្នុង​អំឡុង​នៃការ​រីករាល​ជំងឺឆ្លង​កូវីដ​១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2359 នាក់
ម្សិលមិញ :
4016 នាក់
សប្តាហ៍នេះ :
47352 នាក់
ខែនេះ :
190068 នាក់
3 ខែនេះ :
736650 នាក់
សរុប :
3980959 នាក់