ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្ដម អ៊ុន ចាន់ដា បើកយុទ្ធនា​ការ ចាក់វ៉ាក់សាំង​ការពា​រជម្ងឺកូវីដ-១៩ ជំហានទី២ ជូនដល់​មន្ត្រី​រាជ​ការ មន្ត្រីកិច្ចស​ន្យា និង​ក្រុមគោ​លដៅ​ដែលស្ម័គ្រចិត្ត​
Thu,01 April 2021 (Time 03:26 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 9នាក់)


ខេត្តកំពង់ចាម៖នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល​នៃគណៈអ​ភិបាលខេ​ត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រ​យុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ​បានអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជំហាន​ទី២ ជូនដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមគោល​ដៅដែលស្ម័គ្រ​ចិត្តចាក់វ៉ាក់​សាំងការពារជម្ងឺកូវីដ-១៩ ក្នុង​ខេត្តកំពង់ចាម។ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរង​ខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាល​ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានគូ​សបញ្ជាក់ថា «ដោយមើលឃើញថា ការឆ្លងរីករាលដាល នៃជ​ម្ងឺកូវីដ ១៩ គ្មានដែនកំណត់ ដែលបង្កើតឱ្យមានការផ្ទុះឡើង ក្នុងទ្រង់ទ្រាយធំ ដូចជា​ព្រឹត្តិកា​រណ៍ សហគមន៍ ២០ កុម្ភៈ ដែលស្ទើរតែធ្វើឲ្យយើង បាត់បង់ម្ចាស់ការគ្រប់គ្រង ទៅហើយ។ ដូច្នេះ​ហើយ ទើបប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តថា មានតែធ្វើការចាក់វ៉ាក់សាំង ការពារជ​ម្ងឺកូវីដ-១៩ នេះទេ ទើបយើងអាចកាត់បន្ថយ ការឆ្លងរាលដាលបាន»។

ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ទៀតថា កន្លងមក ខេត្តកំពង់ចាមយើង បានរងឥទ្ធិពល នៃការឆ្លងជម្ងឺកូវីដ ១៩ មកពីតាម​បណ្តាខេត្តផ្សេងៗ ពោលគឺ ខេត្តរប​ស់យើង មិនមានជម្ងឺនេះ ផ្ទុះ​ឡើងដោយឯកឯង នៅក្នុងសហគមន៍នោះឡើយ។ដូច្នេះ ប្រការនេះ​ហើយ ដែលយើងនាំគ្នា មក​ទទួ​លវ៉ាក់សាំងបង្ការ ពីព្រោះថា នៅពេលយើងម្នាក់ៗ​បានចាក់វ៉ាក់សាំងនេះហើយ គឺយើងនឹងទ​ទួល​បាន កងការ​ពារនៅក្នុងខ្លួនយើង ដែលមាន​លទ្ធភាព អាចការពាររាងកាយយើង រហូតដល់ទៅក្នុង​រង្វង់ ៩០% ដែលជៀស​ផុត ពីការឆ្លងជម្ងឺដ៏កាច​សាហាវមួយនេះ។

ស្ថិតក្នុងឱ​កាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹក ទៅដល់អ្នកដែលមកទទួល​វ៉ាក់​សាំងលើកទី ១ រួចហើយ ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមវិ​ធានសុខាភិបាល ពោលគឺ ទាំងមុន​ពេលចាក់ និងក្រោយពេលចាក់ដូសទី ១ រហូតដល់ថ្ងៃចាក់ ដូសទី២ ជាពិសេស ការយកចិត្តទុកដាក់ អនុវត្តទៅ​តាមការណែនាំ របស់គ្រូពេទ្យជំនាញ ទើបវ៉ាក់សាំងបានចាក់ហើយនោះ មានប្រសិទ្ធភា​ពខ្ពស់។

ឯកឧត្ដមអភិបាលខេត្ត ក៏បាន​លើកឡើងផងដែរ​ថា ផ្អែកតាមផែនការ នៃយុទ្ធនាការចាក់​វ៉ាក់សាំង​លើកទី២ នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំទីតាំង​ទទួលចាក់វ៉ាក់សាំង សរុបចំនួន២៩ទីតាំង នៅតា​មមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម។ ក្នុងនោះ​ដែរ យើងក៏បានរៀបចំ​គ្រូពេទ្យជំនាញសរុបចំនួន ៤១ក្រុម ដោយក្នុង១ក្រុមៗ មានគ្រូពេទ្យចំនួន ១០នា​ក់ ដែលអាចមានលទ្ធភាពទទួ​លការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ បាន​ចំនួន ៦០០នាក់ ក្នុង១ថ្ងៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងប៉ោយប៉ែត​ និងព្រះចៅអធិការវត្ត ព្រមទាំងអ្នកសារព័ត៌មាន បាននាំយក​អំណោយ​ ផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​​ក្នុង​អំឡុង​នៃការ​រីករាល​ជំងឺឆ្លង​កូវីដ​១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2251 នាក់
ម្សិលមិញ :
4016 នាក់
សប្តាហ៍នេះ :
47244 នាក់
ខែនេះ :
189960 នាក់
3 ខែនេះ :
736542 នាក់
សរុប :
3980851 នាក់