ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សារាចរណែនាំ​របស់ប្រមុខរាជរដ្ឋាភិ​បាលកម្ពុជា អំពីវិធានការបង្ការ និងទប់ស្កាត់​ការរាតត្បាត​នៃជំ​ងឺកូ​ដ-១៩ នៅក្នុង​ឱកាស​ឈប់សម្រាក ក្នុង​ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នាពេលខាងមុខនេះ
Wed,31 March 2021 (Time 08:16 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 17នាក់)


រាជធានីភ្នំពេញ៖ដោយសារស្ថានការនៃការឆ្លងរា​លដាលជំងឺកូវីដ១៩ ក្នុង«ព្រឹត្តិការណ៍ស​ហគមន៍ ២០ កុម្ភៈ ២០២១» នៅមិ​នទាន់មា​នភាពធូរស្រាលនៅ​ឡើយនោះ នៅថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២១ ​ប្រ​មុខ​រាជរដ្ឋា​ភិបាលកម្ពុជា បានចេញសារាចរណែនាំស្តីអំពី​​វិធាន​ការបង្ការ និងទប់ស្កាត់​ការរាត​ត្បា​ត​នៃជំងឺកូ៏ដ-១៩ នៅក្នុង​ឱកាសឈប់​សម្រា​កក្នុងពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរប្រពៃណី​ជាតិ ពីថ្ងៃពុធ ៣ កើត ខែពិសាខ ឆ្នាំ ឆ្លូវ ៖ទោស័ក ព.ស ២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។

ក្នុងសារាចរ​នោះ​បាន​បញ្ជាក់​ថា ការចេញសា​រាចរណែ​នាំអំពីវិធា​នការបង្ការ និងទប់ស្កាត់​ការរា​តត្បា​ត​នៃជំ​ងឺកូ​ដ-១៩ នៅក្នុង​ឱកាស​ឈប់ស​ម្រាក ក្នុង​ពិធីបុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ​ក្នុងគោលបំណ​ងធានាការ​ពារអាយុជីវិត​របស់ប្រជាពលរដ្ឋ សុខភាព​សាធារណៈ និងសណ្តា​ប់ធ្នាប់សាធារណៈ ព្រម​ទាំង​កាត់បន្ថយឱ្យបានជា​អតិបរមានូវផលប៉ះពាល់ នៃការឆ្លងរាលដាលជំងឺនេះ ​ចំពោះវិស័យសង្គម និង​ សេដ្ឋកិច្ចជាតិ​នៅក្នុងបរិ​ការណ៍ដែល «ព្រឹត្តិការណ៍សហគមន៍​ ២០ កុម្ភៈ ២០២១» នៃការឆ្លងរា​លដាលជំ​ងឺកូវីដ -១៩ ​នៅមិនទា​ន់មានភាពធូរស្រាលនៅ​ឡើយ ។

រាជរដ្ឋាភិបាល​សូមណែនាំដល់ក្រសួង-ស្ថាប័នមា​នសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរ​ដែនដីគ្រប់​លំដាប់ថ្នាក់ និង​អំពាវនាវដល់សាធារណជនទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់គោរព និង អនុវត្តប្រ​កបដោយភា​ពម្ចាស់ការ ស្មារតីភ្ញាក់​រលឹក និងការទទួលខុ​សត្រូវខ្ពស់ នូវ “សារាចរណែ​នាំលេខ​០១ សរណន ចុះ ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២១ ស្តីពីការ​ឈប់សម្រា​កក្នុងពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ប្រពៃណីជាតិ ពីថ្ងៃពុធ ៣កើត ខែ ពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ និងវិធា​នការបង្កា​រ និងទប់ស្កាត់ការរាតត្បា​តនៃជំ​ងឺកូវីដ-១៩ នៅក្នុងឱកាស ឈប់សម្រាកនេះ៕
ព័ត៌មានលំអិ​តសូមអាននូវ​សារាចរណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល​ដែលមានដូចថាងក្រោមៈ

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងប៉ោយប៉ែត​ និងព្រះចៅអធិការវត្ត ព្រមទាំងអ្នកសារព័ត៌មាន បាននាំយក​អំណោយ​ ផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​​ក្នុង​អំឡុង​នៃការ​រីករាល​ជំងឺឆ្លង​កូវីដ​១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2973 នាក់
ម្សិលមិញ :
4016 នាក់
សប្តាហ៍នេះ :
47966 នាក់
ខែនេះ :
190682 នាក់
3 ខែនេះ :
737264 នាក់
សរុប :
3981573 នាក់