ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បន្តនាំយកអំ​ណោយចែកជូន​ប្រជាពលរដ្ឋ ដែលធ្វើ​ចត្តា​ឡីស័កនៅតាមផ្ទះ ក្នុងស្រុកខ្សាច់កណ្តាល
Wed,31 March 2021 (Time 07:29 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 37នាក់)


ខេត្តកណ្ដាល៖ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារ​ចុះសួរសុខទុក និងនាំយកអំ​ណោយចែកជូន​ប្រ​ជាពលរដ្ឋ ដែលកំពុងធ្វើ​ចត្តា​ឡីស័ក​នៅតាមផ្ទះក្នុងឃុំចំនួន០៥ ក្នុងស្រុកខ្សាច់កណ្តាល​ កាលពី​ព្រឹកថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាល​រង​ខេត្តកណ្តាល បាន​ណែនាំដល់​បងប្អូនប្រជា​ពលរដ្ឋ ដែលបានទទួលលទ្ធផល​សំណាកអវិជ្ជមានទាំងអស់ ត្រូវ​យកចិត្តទុកដា​ក់អនុ​វត្តទៅ​តាមវិធានការណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ "៣ការពារ និង៣កុំ" ព្រម​ទាំង​វិធាន​ការណ៍នានារបស់ក្រសួងសុខាភិបាល និងកា​រណែនាំរបស់អជ្ញាធ​រគ្រប់លំដាក់ថ្នាក់ ដើម្បី​បញ្ជៀសពី​ការរាតត្បាត នៃជម្ងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

ក្នុងឱកាសនោះលោក នុត ពុធដារ៉ា ក៏បានធ្វើការផ្តាំផ្ញើរ​ការសាកសួរសុខទុក្ខ ពីសំណាក់​សម្តេចតេ​ជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាល​សម្តេចទាំ​ងពីរតែង​បានគិតគូរ​ពីការលំ​បាករប​ស់បង​ប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិ​សេសនៅក្នុងដំណាក់កាល​ នៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នេះ​។

គ្រួសារដែលកំពុងធ្វើចត្តាឡីស័ក​តាមផ្ទះ ក្នុងឃុំចំនួន០៥ រួមមានៈឃុំពុកឫស្សី ឃុំព្រែកអំពិល ឃុំ​ព្រែក​លួង ឃុំព្រែកតាកូវ និង​ឃុំស្វាយជ្រំ ក្នុងមួយគ្រួសារទទួ​លបាន អង្ករ២៥គីឡូក្រាម មី ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ០១យួរ សៀងផ្អែម០១យួរ ប្រេងខ្យង ជែលលាងសម្អាតដៃ និង​ថវិកាចំនួន១០០.០០០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងប៉ោយប៉ែត​ និងព្រះចៅអធិការវត្ត ព្រមទាំងអ្នកសារព័ត៌មាន បាននាំយក​អំណោយ​ ផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​​ក្នុង​អំឡុង​នៃការ​រីករាល​ជំងឺឆ្លង​កូវីដ​១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2697 នាក់
ម្សិលមិញ :
4016 នាក់
សប្តាហ៍នេះ :
47690 នាក់
ខែនេះ :
190406 នាក់
3 ខែនេះ :
736988 នាក់
សរុប :
3981297 នាក់