ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អាជ្ញាធរខណ្ឌឬស្សីកែវ មិ​នហ៊ា​នបង្ក្រាបទីតាំង​ឆ្នោត ដែលមានយីហោ P9 (ប៉េ ប្រាំបួន)
Tue,02 March 2021 (Time 05:04 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 151នាក់)


រាជធានីភ្នំពេញ៖ទីតាំងកត់ឆ្នោតមួយកន្លែង ដែលលួចប​ង្កប់ឆ្នោតវៀតណាម​មានយីហោ P9 មានទីតាំ​ងនៅផ្សា​រសាំហាន់ដែលស្ថិតនៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងបើក​ដំ​ណើរ​កា​រយ៉ាងរំភើយ និងទទួលអតិថិជនជាហូរហែរ ហាក់ដូចជាមិនទុកអាជ្ញាធរមានសមត្ថកិច្ច ក្នុង​ក្រសែភ្នែកអ្វីបន្តិចសោះឡើយ។

តាមប្រភពពីប្រជាពលរដ្ឋដែ​លរស់នៅក្បែរទី​តាំងខាងលើបានផ្តល់​ព័ត៌មានមកកាន់អង្គភាព«ឈើកាច់បាភ្នំ»ថាម្ចាស់​ទីតាំងកត់ឆ្នោត យីហោ P9 គឺអ្នកមានលុយ​មានអំណាច ដែលអាចបើកកត់ឆ្នោត​វៀត​ណា​មក្នុងទឹកដីនៃខណ្ឌឬស្សីកែវជាច្រើនកន្លែងដោយមិនខ្វល់ពីសមត្ថកិច្ច។

ក្នុងករណី​នេះផងដែរ មហា​ជនមិនដឹងថា លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និង លោក ហ៊ាង ថារ៉េត អធិការ​នគរបាលខណ្ឌឬស្សីកែវ បានដឹងឬក៏ធ្វើជាមិនដឹងជាថ្នូរនឹងលាភសក្ការៈរបស់ ម្ចាស់​ទីតាំ​ងរឺក៏យ៉ាងណា?

ឯកឧត្តម ឃួង ស្រេង អ​ភិបាលនៃគណៈអភិបាលរា​ជធានីភ្នំពេញ និងឯកឧត្ដម ស ថេត ស្នងការនគ​របាលរាជធានីភ្នំពេញ បានដាក់​បទបញ្ជារយ៉ាងកំហិត​ទៅអភិបាលខណ្ឌ និងអាជ្ញាធរមានសមត្ថ កិច្ចទាំងអស់ត្រូវតែលុបបំបាត់រាល់ល្បែងស៊ីសងខុសច្បា​ប់គ្រប់ប្រភេទ​ដែល ស្ថិតក្នុងដែ​នសមត្ថកិ​ច្ចរប​ស់ខ្លួន បើមានត្រូវតែទទួលខុសត្រូវ ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រា​ជរដ្ឋាបាល។តែផ្ទុយទៅវិញ បទបញ្ហារបស់ថ្នាក់​លើហាក់ដូចជាគ្មាន​ប្រសិទ្ធភាព ចំពោះមន្ត្រីថ្នាក់​ក្រោម ទាល់តែសោះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6414 នាក់
ម្សិលមិញ :
5847 នាក់
សប្តាហ៍នេះ :
44596 នាក់
ខែនេះ :
207276 នាក់
3 ខែនេះ :
636745 នាក់
សរុប :
5200826 នាក់