ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អ​គ្គី​ភ័​យ​ឆាប​ឆេះ​ផ្ទះ​ប្រជាព​លរដ្ឋ​១​ខ្នង​ នៅស្រុក​រុក្ខគិរី ស​ង្ស័​យ​ឆ្លង​ចរន្ធ​អគ្គីភ័យ
Thu,25 February 2021 (Time 06:42 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 41នាក់)


ខេត្តបាត់ដំបង៖ផ្ទះ​ប្រជាពល​រដ្ឋចំនួន០​១ខ្នង ត្រូវបានអគ្គិភ័យ​លេបត្របាក់​អស់ទាំងស្រុង កាលពី​វេលា​ម៉ោង១០និង២​០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅក្នុង​ចំណុចក្រុមទី០៥ ភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន​ឲ្យដឹងថា ករណីអគ្គិភ័យ​កើតឡើងខាងលើនេះ​បណ្តាលឲ្យឆេះ​លំនៅដ្ឋាន​ចំការ០​១ខ្នងដែលមាន​ទំហំ ៩ម៉ែត្រx៧ម៉ែត្រ (ឆេះទាំងស្រុង) ធ្វើអំពី​ឈើ ដំបូលប្រក់ស័ង្កសី ដែលមាន​ម្ចាស់ឈ្មោះ ឈប់ ស្រស់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិកូនក្អែក ឃុំរបស់មង្គល ស្រុកមោ​ង​ឫស្សី ខេត្តបាត់ដំបង។

ក្នុងហេតុការណ៍​គ្រោះអគ្គិភ័យនេះដែរ ភ្លាមៗនោះ​សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿងចេញអ​ន្តរាគមន៍បាញ់ព​ន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន​ទើបរលត់បាន​ទាំងស្រុង មិនបណ្តាលអោយឆ្លង​ឆេះរាល​ដាលទៅផ្ទះអ្នកដទៃ ហើយក៏មិនបណ្តាលអោ​យមាននរ​ណា​ម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយពេល​កើតហេតុសមត្ថកិច្ចជំ​នាញចុះសិក្សា នៅ​ជុំវិញទីកន្លែងកើត​ហេតុ និងបានសន្និដ្ឋានថា ករណី​ឆេះខាងលើ​នេះគឺបណ្តាលមកពីឆ្លងច​រន្តអគ្គិសនី។ដោយឡែក​ទំហំនៃ​ការខូចខា​តរួមមាន៖
ផ្ទះចំនួន ០១ខ្នងទំហំ៩ម៉ែត្រx៧ម៉ែត្រ (ឆេះទាំងស្រុង),ម៉ាស៊ីន​បាញ់ថ្នាំចំនួន០២គ្រឿង,ជីអ៊ុ​យរ៉េ​ចំនួន១០ការ៉ុង និងសម្ភារប្រើប្រាស់​ក្នុងផ្ទះមួយចំនួនទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងប៉ោយប៉ែត​ និងព្រះចៅអធិការវត្ត ព្រមទាំងអ្នកសារព័ត៌មាន បាននាំយក​អំណោយ​ ផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​​ក្នុង​អំឡុង​នៃការ​រីករាល​ជំងឺឆ្លង​កូវីដ​១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2757 នាក់
ម្សិលមិញ :
4016 នាក់
សប្តាហ៍នេះ :
47750 នាក់
ខែនេះ :
190466 នាក់
3 ខែនេះ :
737048 នាក់
សរុប :
3981357 នាក់