ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
បណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង
Thu,25 February 2021 (Time 06:03 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 15នាក់)


រាជធានីភ្នំពេញ៖បន្ទាប់ពី​នាយកសារ​ព័ត៌មាន Angkor Today បានផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត និង​ញុះញង់ថា កម្ពុជា​លក់វ៉ាក់​សាំងបង្ការជំងឺកូវីដ១៩ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ចេញប្រកា​សបណ្តេញ​នាយក​សារព័ត៌មាន Angkor Today (អង្គរ ធូដេ) ចេញពីប្រ​ទេសកម្ពុជាទៅប្រទេ​សដើមវិញ និងហាម​ឃាត់ចូល​ប្រទេសកម្ពុជាជាថ្មី។

សូមបញ្ជាក់ដែរថា លោក SHEN KAIDONG ភេទប្រុស កើតថ្ងៃទី២២-១២-១៩៦៩ ជនជាតិចិន មុខរ​បរនិពន្ធនាយក កាសែតអង្គរធូដេ ត្រូវបា​នសមត្ថកិច្ចចាប់ខ្លួននៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/​ខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករ​ណីផ្សព្វផ្សាយព័ត៌មាន​នៅលើគ​ណនី វីឆាត ឈ្មោះអង្គរ​ធូដេ ដែលមានខ្លឹម​សារថា “ការចាក់វ៉ាក់​សាំងការពារជម្ងឺកូវីដ១៩ ត្រូវចំណា​យថវិការចំនួន១២០ដុល្លារ”។

អ្នកនាំពាក្យអគ្គស្នង​ការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់​អ្នក​សារព័ត៌មាន​ថា កម្លាំង​ការិយាល័​យស៊ើបអង្កេតនិ​ងអនុវត្តនីតិវិធី សហ​ការ​ជាមួយកម្លាំងមូលដ្ឋាន ដឹកនាំ​សម្របសម្រួលនី​តិវិធីដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលា ដំបូង​ខេត្ត​សៀមរាប កាលពីរសៀលថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះទៅ​ចំនុចផ្ទះវីឡាជួល ស្ថិតនៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប នាំខ្លួនជ​នជាតិចិន ម្នាក់ឈ្មោះ SHEN KAIDONG ភេទ​ប្រុស កើតថ្ងៃទី២២-១២-១៩៦៩ មុខរបរនិពន្ធនាយក កាសែតអង្គរធូដេ មកសាក​សួរពាក់ព័ន្ធ​នឹងករណីផ្សព្វផ្សាយព័ត៌មាននៅលើគ​ណនី វីឆាត ឈ្មោះអង្គរធូដេ ដែល មានខ្លឹមសារថា ការចាក់វ៉ា​ក់សាំងការពារជម្ងឺកូវីដ១៩ ត្រូវចំណាយថវិការចំនួន១២០ដុល្លារ។

ចំណែកនា​យឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមាន​ប្រសាសន៍ថា ការចាប់ខ្លួននាយ​កសារព័ត៌មាន Angkor Today បានធ្វើឡើង​នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១ នៅក្នុងខេត្តសៀមរាប។ ដោយលោកបា​នបញ្ជាក់ថា “រឿង​ធំបំ​ផុតគឺសារព័​ត៌មាន Angkor Today បានផ្សា​យចេញទៅក្រៅ​ប្រទេសតា​មប្រព័ន្ធព័ត៌​មានជាភា​សាចិន​តាមអនឡាញ ដោយ​ចែកចា​យតៗគ្នាថា នៅកម្ពុ​ជាយើងជំ​នួយវ៉ាក់សាំងរ​បស់ចិនត្រូវ​បានមានលក់”។

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា “បើយើងពិនិត្យ​មើលរឿងនេះជាបញ្ហាមួយ ដែល​ជាអំពើមួ​យបង្ខូចកិត្តិយសដល់កម្ពុជាខ្លាំងណា​ស់ ធ្វើឲ្យប៉ះ​ពាល់ដល់នយោបាយ របស់ រាជរដ្ឋាភិ​បាលផង ធ្វើឲ្យម្ចាស់​ជំនួយមិនសប្បាយចិត្ត ហើយប្រជា​ពលរដ្ឋក៏មិនសប្បាយចិត្តដែរ។ នេះជាអំ​ពើញុះ​ញង់មួយធ្ងន់ធ្ងរ”។

រីឯលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួង​សុខាភិបាលបានបដិសេធច្រាន ចោលចំ​ពោះការផ្សាយព័ត៌មានរប​ស់សារព័ត៌មាន Angkor Times ដែ​លបានចុះផ្សាយមិនត្រឹមត្រូវ។ ហើយ​ការចាក់វ៉ាក់សាំងដែលជាជំនួយរប​ស់ចិននេះ គឺមិនមានការ​យកលុយនោះទេ។ “រឿងថា ក្រ​សួង​សុខាភិបាលបានយកវ៉ាកសាំងនេះទៅចាក់លក់​នៅមន្ទីរពេទ្យកាលម៉ែត្រ សូមច្រានចោល​ទាំងស្រុង និងសូម​ថ្កោលទោសចំពោះជនដែលបំពុ​លសង្គម ប្រឌិតបង្កើតព័ត៌មានមិនពិតនេះឡើង ព្រោះ​យើងមិនមានឲ្យអ្នក​ដែលទៅចាក់វ៉ាក់សាំង បង់ប្រាក់នោះទេ ហើយក៏មិនមានវ៉ាក់​សាំង​ណាដែ​លចាក់​សម្រាប់យកតម្លៃនឹ​ងដែរ ព្រោះវ៉ាក់​សាំងយើងមានកម្រិត៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងប៉ោយប៉ែត​ និងព្រះចៅអធិការវត្ត ព្រមទាំងអ្នកសារព័ត៌មាន បាននាំយក​អំណោយ​ ផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​​ក្នុង​អំឡុង​នៃការ​រីករាល​ជំងឺឆ្លង​កូវីដ​១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2793 នាក់
ម្សិលមិញ :
4016 នាក់
សប្តាហ៍នេះ :
47786 នាក់
ខែនេះ :
190502 នាក់
3 ខែនេះ :
737084 នាក់
សរុប :
3981393 នាក់