ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត
Thu,25 February 2021 (Time 06:21 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 16នាក់)


ខេត្តស្វាយរៀង៖ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិ​បាល នៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥​៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ អញ្ជើញជាអធិបតីក្នុង​កិច្ចប្រជុំសាមញ្ញលើកទី២១ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង។

កិច្ចប្រជុំនេះ​បានប្រព្រឹត្តទៅនៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី​សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក​ លោកស្រី​អភិ​បាលរងខេត្ត លោក លោកស្រី នាយក នាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកប្រធា​នមន្ទីរ​ព័ត៌មានខេត្ត លោកអនុប្រធា​នមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្ត​ លោក លោកស្រីនាយក នាយក​រង​ទីចាត់ការ/អង្គភាព និងប្រធា​នការិយាល័យចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួ​យចំនួនទៀត។

របៀបវារៈ នៃកិច្ចប្រជុំនេះមាន៖
១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២០។
២.ពិនិត្យ និងអនុម័តរបាយការណ៍បូ​កសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តប្រចាំខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។
៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីណែនាំ និងប្រតិទិនការងារសម្រាប់រៀបចំនិងកសាង កម្មវិធីវិនិ​យោគ បីឆ្នាំរំកិល(២០២២-២០២៤) ខេត្តស្វាយរៀង។
៤.ស្តាប់រ​បាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តប្រចាំខែមីនា ឆ្នាំ២០២១ របស់គ​ណៈកម្មា​ធិ​ការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៥.ស្តាប់របាយ​ការណ៍ប្រចាំមករា និងទិសដៅការងារបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់គណៈកម្មា​ធិការលទ្ធកម្មខេត្ត។
៦.សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១)៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងប៉ោយប៉ែត​ និងព្រះចៅអធិការវត្ត ព្រមទាំងអ្នកសារព័ត៌មាន បាននាំយក​អំណោយ​ ផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​​ក្នុង​អំឡុង​នៃការ​រីករាល​ជំងឺឆ្លង​កូវីដ​១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2637 នាក់
ម្សិលមិញ :
4016 នាក់
សប្តាហ៍នេះ :
47630 នាក់
ខែនេះ :
190346 នាក់
3 ខែនេះ :
736928 នាក់
សរុប :
3981237 នាក់