ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អាជ្ញាធរក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩
Wed,24 February 2021 (Time 08:32 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 21នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បីចូ​លរួ​មបង្ការ និង​ទប់ស្កាត់ការឆ្ល​ងរីករាលដា​លនៃជំងឺកូវីដ-១៩​(COV​ID-19) គណៈប​ញ្ជា​ការ​ឯកភា​ពក្រុងប៉ោ​យប៉ែត ដឹកនាំ​ដោយ​លោក គាត ​ហ៊ុល ប្រធានគ​ណៈ​បញ្ជា​កា​រឯក​ភាព និង​ជាអ​ភិបាល នៃគណៈអ​ភិបាលក្រុង រួមនឹងកងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័នរួម​មានៈ កម្លាំងនគរបាល ដឹកនាំ​ដោយ​លោកវរសេនីយ៍ឯក សៅ សា​រឿន អធិកា​រដ្ឋាននគរ​បាល​ក្រុង​,កម្លាំង​កងរាជ​អាវុធហត្ថ​ដឹកនាំដោ​យលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូល​ដ្ឋាន​អាវុធក្រុង, កម្លាំ​ងកា​ររិយាល័យទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ក្រុងដឹងនាំ​ដោ​យ​លោក​ឧត្តម​សេនី​យ៍ត្រី ឡាយ គឹម​ហួត អនុប្រធាន​ការរិយាល័យ រួម​នឹង​ចៅសង្កាត់ មេភូមិផ​ងនោះ នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២​១ បានអ​ញ្ជើញ​ចុះត្រួតពិនិត្យ និងជូន​ដំណឹងដ​ល់ម្ចាស់ទីតាំង​អាជីវកម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ព្រមទាំងស្នើ​ឲ្យផ្អាក​មួយរយៈ​ពេល និងបាន​ធ្វើការណែ​នាំដល់​ម្ចាស់អា​ជីវកម្ម ភោជនី​យដ្ឋាន ត្រូវ​យក​ចិត្តទុកដា​ក់អនុវត្តតា​មគោល​ការណ៍ណែ​នាំ របស់ក្រ​សួង​សុខា​ភិបាល ជាពិ​សេស​ជំរុញកា​រអនុវត្តឲ្យ​បានម៉ឺង​ម៉ាត់បំផុតនូវវិ​ធាន «៣កា​រពារ និង៣កុំ» របស់​សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយ​នឹងការចុះពិនិត្យជាក់ស្តែង និងធ្វើកា​រ​ណែនាំដ​ល់ម្ចាស់ទី​តាំង​អាជីវ​កម្ម​ខាងលើ​ទាំង​អ​ស់​នៅ​ក្នុង​ភូមិ​សាស្ត្រក្រុងប៉ោ​យប៉ែតនោះដែរ លោកគាត ហ៊ុល បាន​​ឲ្យដឹងថា ការចុះ​យុទ្ធនា​ការនេះ​តាម​អនុ​សាសន៍​របស់សម្តេចតេ​ជោ និងដោយស្ថាន​ភាពជំ​ងឺកូវីដ១៩ នៅកម្ពុជា​មាន​ការផ្ទុះឡើង​នៃ​ការ​ឆ្លង​រីក​រាល​ដាល​ក្នុង​ព្រឹត្តិការស​ហគមន៍ ២០ ​កុម្ភៈ នោះ សា​លាក្រុង​បានធ្វើសេ​ចក្តីប្រកាស​ជូ​នដំ​ណឹង​​មួយជំហានរួចមកហើយដែរ។ក្នុងនោះសាលាក្រុងក៏​បាន​រៀបចំរថ​យន្តចំ​នួន​២គ្រឿង​រួចជាស្រា​ច​សម្រាប់​ចុះ​ផ្សព្វផ្សាយ​ឲ្យប្រជា​ពលរដ្ឋយល់ដឹងអំពីវិធាន​ការ​​របស់ក្រសួង​សុខាភិបាល តាមរយះ​ការលាងដៃឲ្យបាន​ញឹកញាប់ ជាមួយសាប៊ូ និង​ទឹក​អាល់កុល,ខ្ទប់​មាត់និងច្រមុះនៅ​ពេលក្អកឬក​ណ្តាស់​ ដោយប្រើកែ​ងដៃឬក្រ​ដាស​អនាម័យរួច​បោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ,ជៀសវា ងប៉ះ​ពាល់ជិតស្និទ្ធ​ជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ,ជៀសវា​ងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់,បរិភោគ​អាហារដែលចម្អិនបា​នឆ្អិនល្អ,ស្វាគមន៍ដោយសំពះជំនួ​សការចាប់ដៃ ទើបជាកា​រល្អ​៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងប៉ោយប៉ែត​ និងព្រះចៅអធិការវត្ត ព្រមទាំងអ្នកសារព័ត៌មាន បាននាំយក​អំណោយ​ ផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​​ក្នុង​អំឡុង​នៃការ​រីករាល​ជំងឺឆ្លង​កូវីដ​១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2456 នាក់
ម្សិលមិញ :
4016 នាក់
សប្តាហ៍នេះ :
47449 នាក់
ខែនេះ :
190165 នាក់
3 ខែនេះ :
736747 នាក់
សរុប :
3981056 នាក់