ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
នគរបាលស្រុកគាស់​ក្រឡ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ វិធានការរប​ស់ក្រសួងសុខាភិបាល ស្តីពីការ ការពារ ការឆ្លងរា​លដាល នៃជម្ងឺកូវីដ-១៩ នៅតាមសហគមន៍
Tue,23 February 2021 (Time 04:57 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 44នាក់)


ខេត្តបាត់ដំបង៖​ដើម្បីរួមចំណែកជាមួយប្រមុខរា​ជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ប៉ាង ហៀង ឣ​ធិការនគរបាលស្រុកគាស់ក្រឡ បា​ន​ចាត់តាំងកំលាំងតា​មបណ្តាប៉ុស្តិ៍នគ​របាលរដ្ឋបាលទាំងអស់ ចុះធ្វើយុទ្ធនាកា​រផ្សព្វផ្សាយវិ​ធានការ​របស់ក្រសួងសុខាភិបាល ស្តីពីការការពារ ការឆ្លងរាលដាល​នៃជម្ងឺកូវីដ-១៩នៅតាមសហគមន៍ ចែក​ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាទី​ផ្សារប្រជុំជ​ននានា​អោយពួកគា​ត់បានយល់​ដឹង និងចូលរួមទាំង​អស់គ្នា។

លោកវរសេនីយ៍ឯក ប៉ាង ហៀង ឣធិការនគរបាលស្រុកគាស់ក្រឡបានអោយដឹងថា ក្នុងយុទ្ធ​នាការ​នេះដែរ​មានខ្លឹមសារអំ​ពាវនាវទី/១- សូមអោយបង​ប្អូនប្រជាពលរដ្ឋដែលមកពីក្រៅប្រទេស ជាពិសេ​សមកពីប្រទេសថៃ ទោះធ្វើដំ​ណើរតាមច្រករ​បៀងណាមួយក៏ដោយ ត្រូវតែអញ្ជឹង​ទៅធ្វើចត្តាឡីស័ក នៅតាម​មណ្ឌលចត្តាឡីស័ក រយៈពេ​ល១៤ថ្ងៃ កុំគេចវេសឬ​មកពួនសម្ងំនៅក្នុងលំនៅដ្ឋាន ដែលជា​ហេតុនាំ​អោយ​មានការឆ្លង​ដល់បងប្អូននិង​សហគមន៍។
ទី /២- ត្រូវមា​នការសហការអោ​យបានល្អជាមួយ​អាជ្ញាធរក្នុងមូលដ្ឋាន​ នៅពេលដែ​លមានបងប្អូន​លួចឆ្លងដែន​ដោយ​លួចលាក់តាមរយៈមេខ្យល់ ឬតាមសកម្មភាពផ្សេងៗ​ដែលផ្ទុយពីកា​រណែនាំរ​បស់​រាជរដ្ឋាភិបាល ត្រូវរាយការណ៍ជា​បន្ទាន់ជូនអាជ្ញាធរ ដើម្បីអោយ​សាមីខ្លួនទៅ​ធ្វើការពិនិត្យ​សុខភាពរក​មេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក ដើម្បីបញ្ជៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុង​គ្រួសារនិង​សហគមន៍របស់យើងទាំងអស់គ្នា។
ទី​/៣- បងប្អូនដែលបានចេញចូលដោយលួចលាក់មិនត្រូវមានការភ័យខ្លាចនោះទេ បើទោះជាមាន​ជំងឺកូវីដ-១៩ ឬគ្មាន​ក៏ដោយត្រូវតែទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន ដើម្បី​កុំអោយមា​នការ​ឆ្លងរាល​ដាលនៅក្នុងសហគមន៍ និងប្រទេសជាតិរបស់យើង។
ទី/៤-សូមបងប្អូនត្រូវតែមានការប្រុងប្រយ័ត្ននិង​ការពារកុំអោយឆ្លងជំងឺកូវីដ-១៩ ដោយត្រូវធ្វើអនាម័​យលាងដៃ​និងសាប៊ូ ជែល ឬអាល់កុលជាប្រចាំនៅពេលដែលបងប្អូនធ្វើដំណើរចេញពីផ្ទះ ឬពាក់​ម៉ាស់​ការពារ ជា​ពិសេសត្រូវរក្សាគម្លាតយ៉ាងហោច ១ម៉ែត្រកន្លះពីគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងប៉ោយប៉ែត​ និងព្រះចៅអធិការវត្ត ព្រមទាំងអ្នកសារព័ត៌មាន បាននាំយក​អំណោយ​ ផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​​ក្នុង​អំឡុង​នៃការ​រីករាល​ជំងឺឆ្លង​កូវីដ​១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3033 នាក់
ម្សិលមិញ :
4016 នាក់
សប្តាហ៍នេះ :
48026 នាក់
ខែនេះ :
190742 នាក់
3 ខែនេះ :
737324 នាក់
សរុប :
3981633 នាក់