ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
យាយតាបានយ​កចៅមកលេ​ង ដាក់ឲ្យ​ចៅដេកអង្រឹង​យាយតាដេកលក់មួយភាំង ងើបពីដេ​កបាត់ចៅ​ស្រីដើររកឃើញ​ចៅស្រី​លង់ទឹកស្លាប់
Tue,23 February 2021 (Time 04:39 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 23នាក់)


ខេត្តបន្ទាយមា​នជ័យ៖ដោយ​សារតែ​ការធ្វេស​ប្រហែ​ស បានធ្វើ​ឲ្យក្មេងស្រីអាយុ១ឆ្នាំ ១ខែ លង់​​ទឹក​ស្លាប់​យ៉ាងអាណោច​អធ័ម បន្ទាប់ពីយាយ​និងតា បានយកចៅ​មកលេងនៅផ្ទះ ដាក់​ឲ្យចៅដេក​អង្រឹង​ ហើ​យ​យាយនិង​តាបានសំរានលុង​លក់មួយ​ភាំង នៅពេល​ងើបពី​សំរាន​ក៏​ស្រាប់តែបាត់ចៅ​ស្រី ដើររ​កឃើ​ញលុងទឹ​កស្លាប់ បង្កការភ្ញាក់ផ្អើល​កាល​ពីរសៀលថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុច​វាល​ស្រែតាអន ស្ថិតក្នុងភូមិទឹ​កថ្លា សង្កាត់ទឹកថ្លា ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលក្មេងស្លាប់នោះមកពី យាយ ឈ្មោះ លិញ ចំណាន អាយុ៤៣ឆ្នាំ និងតាឈ្មោះ ហ៊ាង លួត អាយុ៤៤ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុង​សិរីសោភ័ណ បានយកចៅ​ស្រីម្នាក់ឈ្មោះសុភា លក្ខិណា អាយុ១ឆ្នាំ ១ខែយកមក លេងនៅ​ជាមួយ​ពួកគាត់​ អ្នកទាំងពីរបា​នដាក់ឲ្យចៅ រងគ្រោះខាងលើនោះដេកក្នុងអង្រឹង ហើយពួកគា​ត់ក៏សំរានលុងលក់​ នៅពេលភ្ញាក់ឡើងក៏ស្រាប់តែបាត់ចៅ មិនឃើញពួ​កគាត់សង្ស័យថា ចៅរ​បស់គា​ត់ប្រហែលជាលុ​ងទឹក នៅស្រះមុខផ្ទះ ពេលពួក​គាត់ទៅ​ដល់ស្រាប់​តែឃើញ​ចៅអណ្តែត​ទឹកបាត់ទៅហើយ ពេល​នោះពួកគាត់យក​ចៅមកសង្គ្រោះដែរ តែជួយមិ​នបាន ព្រោះក្មេងរងគ្រោះ​នោះ បានស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយមកសពក្មេងស្រី ត្រូវបានឪពុក ម្តាយ យា​យ តា យកទៅធ្វើបុណតាម​ប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងប៉ោយប៉ែត​ និងព្រះចៅអធិការវត្ត ព្រមទាំងអ្នកសារព័ត៌មាន បាននាំយក​អំណោយ​ ផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​​ក្នុង​អំឡុង​នៃការ​រីករាល​ជំងឺឆ្លង​កូវីដ​១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2865 នាក់
ម្សិលមិញ :
4016 នាក់
សប្តាហ៍នេះ :
47858 នាក់
ខែនេះ :
190574 នាក់
3 ខែនេះ :
737156 នាក់
សរុប :
3981465 នាក់