ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ចាប់​ឃាត់ខ្លួនចោ​ឆក់​ទូរសព្ទ័​ម្នាក់ និងម្នាក់រត់​ចូល​ទៅ​ក្នុងលូ​ទឹក​ស្អុយ​បាត់ ​បន្ទាប់ពី​ជិះម៉ូតូឌ្រីម​មួយ​គ្រឿង​ធ្វើកម្មភាពឆ​ក់ទូរ​សព្ទ័ពីនារីម្នាក់ នៅ​ខណ្ឌឬស្សីកែវ
Mon,22 February 2021 (Time 06:51 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 17នាក់)


រាជធានីភ្នំពញ៖បន្ទាប់​ពីធ្វើកម្មភាព​ឆក់ទូរសព្ទ័​ពីនារីម្នាក់​ ហើយព្យាយាម​ជិះរត់គេចខ្លួន​ ត្រូវកម្លាំង​សមត្ថ​កិច្ច​ប៉ុស្តិ៍​ឬស្សីកែវ ដេញស្ទាក់​ចា​ប់ប្រផាត់​ប្រភីងបានម្នាក់និងម្នាក់​ទៀត​រត់ចូល​ទៅក្នុងលូទឹ​កស្អុយ​បាត់​ស្រមោល ។ហេតុការណ៍នេះបានកើតឡើង​នៅតាមបណ្ដោយ​បេតុងចំណុច​មុខបុរីមហា​សេដ្ឋីក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុះ អាវីវីន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឥស្លាម​មានមុរប​និងស្នាក់នៅមិនប្រាកដ និងមិនទាន់ស្គាល់អត្តសញ្ញា​ណនៅឡើយទេកំពុងរត់គេចខ្លួន។

តាមប្រភពពីប្រជាពរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុនា​រីរងគ្រោះខាងលើ បានជិះម៉ូតូកំពុង​តែនិយា​យទូរ​សព្ទ័ ខណះមកដល់ចំណុចកើតហេតុខាងលើ លេចមុខជនសង្ស័យទាំង២នាក់ ជិះម៉ូតូ​ហុងដា​ឌ្រីមសង់សេរីឆ្នាំ២០០១៩ ពណ័ខ្មៅ ពាក់ស្លាកលេខកំពត 1O-8245 ជិះមកពីក្រោយ​ធ្វើស​កម្ម​ភាពឆក់ទូរសព្ទ័បានហើ​យព្យាយាមបើករត់គេ​ចខ្លួន ត្រូវជនរង​គ្រោះជិះ​ដេញតាមពី​ក្រោយស្រែក​ចោរៗ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ និងប្រជាការពាកំពុង​តែល្បាតក្នុងភូមិសាស្ត្រ ដើម្បីការពាសុវត្តិភាព​ជូនប្រជាពរដ្ឋក្នុងមូលដ្ឋាន ក៏ជិះ​ដេញតាម ពីក្រោយរហូតដ​ល់ចំណុចផ្លូវ​សុរិន កម្លាំងសមត្ថកិច្ចបាន​ធាក់ម៉ូតូជ​នសង្ស័យ​ឲ្យដួលធ្វើឲ្យ​ជនសង្ស័យ​ទាំងពីរនាក់​ភ័យស្លាន់ស្លោ​រត់ចែក​ជើងគ្នាបាតជើង ស ព្រាត ត្រូវសមត្ថកិច្ច​ឃាត់បានម្នាក់ និងម៉ូតូមួយគ្រឿង ចំណែកបក្សពួក​ម្នាក់​ទៀតរ​ត់ចូលក្នុងលូទឹ​កស្អុយ សមត្ថកិច្ចកំពុងឡោមពទ្ធ័រុករ​កជាច្រើនម៉ោងនៅតែមិនចេញពីលូ។

តាមចម្លើយជនសង្ស័យបានឆ្លើយ​សារភាពប្រាប់សមត្ថកិច្ចថា រូបគេធ្លាប់ធ្វើសកម្មភាព​ឆក់ចំនួន​៣លើក​ទាំងលើកនេះត្រូវ​អស់​លក្ខ័សមត្ថកិច្ច​បាប់បានតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចបា​ននាំជនសង្ស័យ​មកប៉ុស្តិ៍ឬស្សីកែវ ​ដើម្បី​សាកសួរធ្វើកំណត់ហេតុ និងធ្វើការ​ស្រាវជ្រាវឈានទៅដល់​កំណាត់មុខសញ្ញាតាមចាប់​បក្សពួកដែលកំពុង​រត់គេចខ្លួនមកផ្តន់ន្ទា​ទោសតា​មផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

អ​គ្គី​ភ័​យ​ឆាប​ឆេះ​ផ្ទះ​ប្រជាព​លរដ្ឋ​១​ខ្នង​ នៅស្រុក​រុក្ខគិរី ស​ង្ស័​យ​ឆ្លង​ចរន្ធ​អគ្គីភ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ ចុះសំណេះ​សំណាល សួរសុខទុក្ខ និងស​ម្រ​បស​ម្រួល​ដោះស្រាយនូវបញ្ហាមួ​យចំនួន ជាមួយ​ជនជាតិចិន ដែលមាន​ផ្ទុក​ជំងឺកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5530 នាក់
ម្សិលមិញ :
7972 នាក់
សប្តាហ៍នេះ :
33024 នាក់
ខែនេះ :
239586 នាក់
3 ខែនេះ :
699079 នាក់
សរុប :
3635046 នាក់