ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អាជ្ញាធរខេត្តកណ្តាល បញ្ជូនបុគ្គលិកក្នុងហាងខារ៉ាអូខេ ឡូហ្សិក២ទៅធ្វើចត្តាឡីស័ក និងបញ្ជាឱ្យបិទហាងភ្លាមៗ  បន្ទាប់ពីដឹងថា បុគ្គលិកម្នាក់ក្នុងហាងនេះ មានប្តីផ្ទុកជំងឺកូវីដ-១៩​
Mon,22 February 2021 (Time 11:00 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 5នាក់)


ខេត្តកណ្តាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល  កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ចុះមកពិនិត្យ  និងបិទហាងខារ៉ាអូខេ ឡូហ្ស៊ិក២​ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានបញ្ជូនបុគ្គលិកបំរើការងារក្នុងហាងនេះចំនួនជាង៧០នាក់ ដើម្បីធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រែកតាពៅ ក្នុងក្រុងតាខ្មៅ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការចុះមកពិនិត្យដល់ហាងនេះ គឺមិនមែនចាប់ដាក់ទោស ឬធ្វើបាបបងប្អូនទេ គឺមកដើម្បីជួយសង្គ្រោះសុខភាព និងអាយុជីវិតអ្នកទាំងអស់គ្នា និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៅអ្នកដទៃផ្សេងៗទៀតក្នុងសហគមន៍។
       
ឯកឧត្តមបានអំពាវនាវឱ្យអ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ទាំងអស់ ត្រូវចូលរួមសហការជាមួយនឹងអាជ្ញាធរ ដោយត្រូវផ្ដល់នូវព័ត៌មាននានាឱ្យបានច្បាស់លាស់ ដូចជាក្នុងអំឡុលពេលនេះ បានស្នាក់នៅ និងបានទៅកន្លែងណាខ្លះ បានប្រាស្រ័យទាក់ទងជាមួយអ្នកណា ដើម្បីឱ្យអាជ្ញាធរធ្វើការស្រាវជ្រាវ និងណែនាំអ្នកទាំងនោះឱ្យមកពិនិត្យសំណាក និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដោយមិនមានការគេចវេសដែលជាអំពើខុសច្បាប់ ពីព្រោះថ្មីៗនេះរដ្ឋាភិបាលបានចេញច្បាប់ថ្មីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ។
       
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ចំពោះការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនេះ សូមបងប្អូនទាំងអស់គ្នាកុំមានការព្រួយបារម្ភ ពីព្រោះអាជ្ញាធរ និងផ្ដល់ជាកន្លែងស្នាក់នៅ និងផ្ដល់ម្ហូបអាហារចំនួន ៣ពេល ហើយបន្ទាប់ពីការធ្វើចត្តាឡីស័ក ១៤ថ្ងៃនេះ បានបញ្ចប់ដោយត្រឹមត្រូវ នោះអាជ្ញាធរអានឹងអនុញ្ញាតឱ្យបងប្អូនទាំងអស់អាចចេញទៅប្រកបរបររកស៊ីជាធម្មតា។

សូមបញ្ជាក់ដែរថា ការចុះបិទទីតាំងហាងខារ៉ាអូខេឡូហ្ស៊ិក២នេះ គឺធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ៣៩ឆ្នាំ បម្រើការងារនៅក្នុងក្លឹបN8 មានផ្ទុកជម្ងឺកូវីដ១៩  ហើយបុរសរូបនេះមានប្រពន្ធ​ បម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេ យីហោឡូហ្ស៊ិក២ ទើបសមត្ថកិច្ច និងអាជ្ញាធរ សម្រេចចុះបិទទីតាំនេះ ជាបណ្តោះអាសន្ន ដោយរកអ្នកដែលពាក់ព័ន្ធយកពិនិត្យសំណាក និងនាំពួកគាត់យកទៅធ្វើចត្តាឡីស័ក ។

ចំពោះស្ត្រីខាងលើត្រូវបាននាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែ  ដោយឡែកទីតាំងផ្ទះជួលប្តីប្រពន្ធខាងលើនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទីតាំងផ្ទះស្រុកកំណើតនៅស្រុកកៀនស្វាយ ក៏ត្រូវបានសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្ន​ដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អ​គ្គី​ភ័​យ​ឆាប​ឆេះ​ផ្ទះ​ប្រជាព​លរដ្ឋ​១​ខ្នង​ នៅស្រុក​រុក្ខគិរី ស​ង្ស័​យ​ឆ្លង​ចរន្ធ​អគ្គីភ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ ចុះសំណេះ​សំណាល សួរសុខទុក្ខ និងស​ម្រ​បស​ម្រួល​ដោះស្រាយនូវបញ្ហាមួ​យចំនួន ជាមួយ​ជនជាតិចិន ដែលមាន​ផ្ទុក​ជំងឺកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5666 នាក់
ម្សិលមិញ :
7972 នាក់
សប្តាហ៍នេះ :
33160 នាក់
ខែនេះ :
239722 នាក់
3 ខែនេះ :
699215 នាក់
សរុប :
3635182 នាក់