ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឃាត់ខ្លួនមេខ្យល់ម្នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ រីឯពលករឆ្លងដែនខុសច្បាប់ចំនួន០៧នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក
Sat,20 February 2021 (Time 03:00 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 17នាក់)


ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរចំនួន០៧នាក់ ដែលមេខ្យល់បម្រុងនាំឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេស ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនកាលពីវេលាម៉ោង០១និង៣០នាទីយប់ឈានចូលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ ខណ:ដែលកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តក្រុង និងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចំណុចមុខបុរីធីធី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបញ្ជូនទៅធ្វើចត្តាឡីស័ករយះពេល១៤ថ្ងៃ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយពីសាកសួររួចពលករខាងលើ បានប្រាប់ពីតម្រុយមេខ្យល់បម្រុង នឹងនាំពួកគាត់ឆ្លងដែនទៅប្រទេសថៃ។ចំណែកពលករ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបញ្ជូនទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រហ្មនិមិត្ត ក្នុងក្រុងប៉ោយប៉ែត ហើយបន្តស្រាវជ្រាវរហូតដល់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ កម្លាំងបានឃាត់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ ឃីន ផល្លា ភេទប្រុស អាយុ៣៤ឆ្នាំ និងដកហូតវត្ថុតាងរថយន្ត០១គ្រឿង ម៉ាកតូយូតាកាមេរី ពណ៌បៃតងចាស់ រួចនាំមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីសាកសួរចម្លើយ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្តទៀតថា ក្រោយពីសាកសួរចម្លើយរួចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានទំនាក់ទំនងជាមួយពលករទាំង០៧នាក់ ដើម្បីឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃពិតប្រាកដមែន តាមរយៈដឹកតាមរថយន្តម៉ាកកាមេរីដែលសមត្ថកិច្ចបានដកហូតខាងលើទិសដៅយកចេញតាមច្រកម៉ាឡៃ ដោយយកតម្លៃឈ្នួលដឹកក្នុងម្នាក់២០ម៉ឺនរៀល។

ដោយផ្អែកលើការឆ្លើយបំភ្លឺរបស់ពលករទាំង០៧នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យ បច្ចុប្បន្នជនសង្ស័យឈ្មោះ ឃីន ផល្លា និងរថយន្តត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ចាត់ការបន្ត បន្ទាប់មកកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ហើយនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ: ឆ្នាំ២០២១នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

អ​គ្គី​ភ័​យ​ឆាប​ឆេះ​ផ្ទះ​ប្រជាព​លរដ្ឋ​១​ខ្នង​ នៅស្រុក​រុក្ខគិរី ស​ង្ស័​យ​ឆ្លង​ចរន្ធ​អគ្គីភ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ ចុះសំណេះ​សំណាល សួរសុខទុក្ខ និងស​ម្រ​បស​ម្រួល​ដោះស្រាយនូវបញ្ហាមួ​យចំនួន ជាមួយ​ជនជាតិចិន ដែលមាន​ផ្ទុក​ជំងឺកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5604 នាក់
ម្សិលមិញ :
7972 នាក់
សប្តាហ៍នេះ :
33098 នាក់
ខែនេះ :
239660 នាក់
3 ខែនេះ :
699153 នាក់
សរុប :
3635120 នាក់