ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
មេខ្យល់២​នាក់ស្រី ប្រុស ជាប​ណ្តាញនាំ​មនុស្ស​ទៅឲ្យ​មេខ្យល់ នៅប្រទេសថៃ​ខុសច្បាប់ ​ត្រូវបានបញ្ជូន​ខ្លួនទៅតុលាការ ខេត្តបន្ទាយមានជ័យ
Fri,19 February 2021 (Time 10:38 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 7នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទ​បញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត សាវឿន អគ្គស្នងការន​គរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការន​គរបាលខេត្តបន្ទាយមានជ័យ ក្រុមជំនាញបានចុះឃាត់ខ្លួន​មេខ្យល់២នាក់ មានប្រុស និងស្រី ​ឈ្មោះ វឹង វាសនា ភេទប្រុស អាយុ៤៨ឆ្នាំ និងម្នាក់ទៀត​ឈ្មោះ ហ៊ូន ពៅ ភេទស្រី អាយុ៤៣ឆ្នាំ អ្នក​ទាំង២នាក់នេះ​ជាបណ្តាញមេខ្យល់ ឈ្មោះចែ ណយ​ត្រូវបានបញ្ជូនទៅ​សាលាដំបូងខេត្ត​បន្ទាយមា​នជ័យ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីអនុវតាមនិតិវិធី។

លោកស្រី ឧត្តម​សេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងា​រប្រឆាំងការជួញ​ដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា បន្ទាប់ធ្វើការឃាត់ខ្លួន​ពលករខ្មែរចំនួន៥នាក់ មកពីភូមិប្រកនាគ ឃុំចើងដឹង ស្រុកបារាយ​ការណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ យកមកសួរនាំនៅ​អធិការដ្ឋានន​គរបាលស្រុកថ្មពួក រួចមក​កម្លាំងនគរបាល​បានធ្វើការស្រាវជ្រាវ រហូតឈាន​ដល់ឃាត់​ខ្លួនមុខសញ្ញា​ជាបណ្តាញនាំ​មនុស្សឆ្លងដែន​ពីខ្មែរទៅថៃ ដែលមា​នមេខ្សល់ឈ្មោះ ចែ ណយ កំពុង​នៅប្រទេសថៃ ឈ្មោះ វឹង វា​សនារស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយ​មានជ័យ មុខរបរជា​អ្នករត់តាក់ស៊ីស្វា​យទៅបឹងត្រកួន និងឈ្មោះ ហ៊ូន ពៅ ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិកៀនកេះ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់​ដំបងរត់តាក់ស៊ី បាត់ដំ​បងមកស្វាយ ជនស​ង្ស័យ​ទាំង២នាក់ ពាក់ព័ន្ធក្នុង​ការដឹកជញ្ជូនព​លករយកទៅឲ្យ​ឈ្មោះចែ ណយ ជាមេខ្សល់ នៅចំ​ណុច​បឹងត្រកួន ដើម្បីធ្វើដំណើ​រដោយខុសច្បាប់ទៅប្រទេសថៃ ។
នេះបើយោង​តាមការបំភ្លឺរប​ស់ពលក​ររងគ្រោះ​ទាំង៥នាក់ និងចម្លើសារភាពជនសង្ស័យទាំង២នាក់ ។លោកស្រី បានបញ្ជាក់ថា សមត្ថកិច្ចកំពុង​តាមស្រាវជ្រាវ ដើម្បីវែករកមុខមេខ្សល់ និងបក្ខពួក​បន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

អ​គ្គី​ភ័​យ​ឆាប​ឆេះ​ផ្ទះ​ប្រជាព​លរដ្ឋ​១​ខ្នង​ នៅស្រុក​រុក្ខគិរី ស​ង្ស័​យ​ឆ្លង​ចរន្ធ​អគ្គីភ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ ចុះសំណេះ​សំណាល សួរសុខទុក្ខ និងស​ម្រ​បស​ម្រួល​ដោះស្រាយនូវបញ្ហាមួ​យចំនួន ជាមួយ​ជនជាតិចិន ដែលមាន​ផ្ទុក​ជំងឺកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5444 នាក់
ម្សិលមិញ :
7972 នាក់
សប្តាហ៍នេះ :
32938 នាក់
ខែនេះ :
239500 នាក់
3 ខែនេះ :
698993 នាក់
សរុប :
3634960 នាក់