ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ស្រុក​ផ្សេងគ្នា ខេត្ត​ ថ្ងៃតែមួយ មាន​ករណី​ចងក សម្លាប់​ខ្លួន​ឯង
Thu,18 February 2021 (Time 07:59 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 9នាក់)


ខេត្តបន្ទាយមានជ័យ៖នៅក្នុងស្រុកផ្សេងគ្នា ខេត្ត​ ថ្ងៃតែមួយ មាន​ករណី​ចងក សម្លាប់​ខ្លួន​ឯង ដោយ​ករណី​ទី១ នៅវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបាន​ក្រុមគ្រួ​សារប្រទះ​ឃើញ​ស្លាប់ ដោយយកក្រម៉ា​ចង.ក សម្លាប់ខ្លួន​នៅនឹង​ដើមប្រេង​ខ្សល់ចម្ងាយ​៦០ម៉ែត្រ​ខាង​ក្រោយ​ផ្ទះ​ តាមសំដីរៀបរា​ប់​រប​ស់ឈ្មោះ​រឿន សុអឿង អាយុ៣៤ឆ្នាំ ត្រូវជាបង​ស្រី បានប្រាប់ស​មត្ថកិច្ចថា ប្អូនប្រុស​បង្កើតរបស់​ខ្លួន​មានឈ្មោះ រឿន សំអាង រស់នៅ​ភូមិបង់បត់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទា​យមានជ័យ បានរៀបកា​រប្រពន្ធរួចបា​ននាំគ្នាទៅធ្វើការ​ងារនៅរោងចក្រឯរាជធានី​ភ្នំពេញជា​ច្រើនខែហើយ ពេល​កើតហេតុនោះ​ប្អូនគាត់បានមកផ្ទះវិញ​តែម្នាក់ឯង ប្រពន្ធ​មិន​ឃើញមក​ទេ ចំណែកប្អូនប្រុសគាត់នេះ ជារៀងរា​ល់ថ្ងៃតែង​តែអង្គុយនិយាយ​តែម្នាក់ឯងមិនដឹងមូលហេតុ នៅមុន​ពេលធ្វើអត្តឃា​តនោះ ប្អូនប្រុសរ​បស់គាត់បាន​និយាយទៅ​កាន់គាត់ថា អញលាហើយ ចំណែក​គាត់មិន​បានចាប់អារម្មណ៍​នោះឡើយ ព្រោះរវល់រៀបចំបាយទឹកឲ្យឪពុក ម្តាយ ប្តី ​កូននិងបងហូប ពេលរៀបរួចដើរ​រកប្អូនប្រុស​ គាត់មិនឃើញក៏នាំគ្នាដើ​ររកស្រាប់តែឃើញចង.ក ស្លាប់នឹង​ដើមប្រេង​ខ្សល់​ខាងក្រោយផ្ទះចម្ងាយ៦០ម៉ែត្រមូលហេតុប្រហែលជា ហើយ​សង្ស័យទំនា​ស់រវាងប្តី​ប្រពន្ធហើយមើលទៅ។

ដោយឡែក​ករណីទី២ នៅវេលា​ម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បុរស់វ័យ​ចំណាស់​ម្នាក់បានយ​កក្រម៉ាចង.ក នឹងដើមក្រខុបខាងជើ​ងផ្ទះច​ម្ងាយ១២ម៉ែត្រ។តាមការបញ្ជាក់​របស់ប្រ​ពន្ធសពថា នៅមុន​ពេលកើតហេតុ ប្តីគាត់មា​នឈ្មោះវ៉ាន់ ណយ ភេទប្រុស អាយុ៧៦ឆ្នាំ រស់នៅភូមិតាផូ​ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ​ បានប្រាប់ថាគាត់ទៅបត់ជើង លុះ​បាត់យូរ​ពេកក៏នាំគ្នាដើររក ​ទៅក៏ឃើញប្តីរប​ស់គាត់បានចង.ក នៅដើមក្រកុប​បាននាំគ្នា​ស្រាយ​ដាក់ចុះ យកមកផ្ទះ​ដើម្បីជួយសង្រ្គោះតែជាអកុសលមិនអាចជួយប្តីគាត់បានគាត់ស្លាប់បាត់ប​ង់ជីវិត​បាត់ទៅហើយ មូល​ហេតុគាត់​កើតគាត់​ដុំគី​សក្នុ​ងតម្រងនោមរយៈ​ពេល៨ខែ​ហើយមើលមិនជា។

សពទាំង២ ក្រោយពី​សមត្ថកិច្ចពិនិត្យ និងធ្វើកោសល់វិច្ច័យ្យ រួចបានប្រគល់ទៅ​ឲ្យក្រុមគ្រួសារយ​កទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

អ​គ្គី​ភ័​យ​ឆាប​ឆេះ​ផ្ទះ​ប្រជាព​លរដ្ឋ​១​ខ្នង​ នៅស្រុក​រុក្ខគិរី ស​ង្ស័​យ​ឆ្លង​ចរន្ធ​អគ្គីភ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ ចុះសំណេះ​សំណាល សួរសុខទុក្ខ និងស​ម្រ​បស​ម្រួល​ដោះស្រាយនូវបញ្ហាមួ​យចំនួន ជាមួយ​ជនជាតិចិន ដែលមាន​ផ្ទុក​ជំងឺកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5480 នាក់
ម្សិលមិញ :
7972 នាក់
សប្តាហ៍នេះ :
32974 នាក់
ខែនេះ :
239536 នាក់
3 ខែនេះ :
699029 នាក់
សរុប :
3634996 នាក់